OpenDev: សិក្ខាសាលា Data Visualisation សំរាប់ជំនួយ ដល់ការបកស្រាយ

Data Visualisation គឺ​ជា​ទម្រង់​នៃ​ការ​ច្នៃ​ប្រឌិត​សារព័ត៌មាន​មួយ​ហើយជា​កន្លែង​ដែល​ព័ត៌មាន​ដើម​ត្រូវ​បាន​បម្លែងទៅ​ជា​ទ្រង់ទ្រាយ​ក្រាហ្វិក​ឬ​​រូបភាព (ឧ.ផែនទី​គំនូស​តាង​ ក្រាបពត៌មាន ការ​កំណត់ពេលវេលា​) ដើម្បី​ជំនួយ​ដល់​ការ​យល់​ដឹង​របស់អ្នកអាន។ នៅ​ថ្ងៃ​ទី 7 ខែ​មិថុនា​ ឆ្នាំ 2014 នេះនឹងមាន​​សិក្ខាសាលា​មួយ​ដែល​ធ្វើ​ឡើង​​សិទ្ធិ Hub ដោយ Penhleak (Pinkie​) និង Emanuel Feld ។

លោក David McCandeless បាន​និយាយ​ថា “ការធ្វើព័ត៌មានអោយក្លាយជា​រូបដូចច្នេះ​យើង​អាច​មើល​ឃើញ​ពីគំរូ​និង​តំនភ្ជាប់​ដែល​មាន​បញ្ហា​ហើយ​បន្ទាប់​មក​បង្កើត​ព័ត៌មាន​នោះ​ ដូច្នេះ​វា​ធ្វើ​ឱ្យ​យល់​កាន់​តែ​ច្រើនយល់ច្រើនជាងមុន​ឬ​ងាយស្រួលក្នុងការ​បកស្រាយដែល​អនុញ្ញាត​ឱ្យ​យើង​ផ្តោ​ត​តែ​លើ​ព័ត៌មាន​ដែល​មាន​សារៈ​សំខាន់​​” ។

គំរូ​សង្ខេប​នៃ​ការ​ប្រើប្រាស់ដ៏​គួរ​ឱ្យ​ទាក់ទាញ​នៃ​ទិន្នន័យ​ដើម្បី​បកស្រាយអម​ទៅដោយ​ទិដ្ឋភាព​ទូទៅ​នៃ​ធនធាន​មួយ​ចំនួន​ដែល​អាច​ត្រូវ​បានគេ​ប្រើ​ប្រាស់ជា​ទូទៅ​ដើម្បី​សម្រេចកិច្ចការ​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ក្នុង​សិក្ខាសាលា​។

របៀបវារៈនៃព្រឹត្តិការណ៍នេះ​​គឺ​មាន​ដូច​ខាង​ក្រោម​ :

ម៉ោង 8:00 – 8:15​: ការណែនាំខ្លួននិយាយពីទិដ្ឋភាព​ទូទៅ

ម៉ោង 8:15 – 9:00​: # Dataviz Gallery : បើក​ក្រាបពត៌មាននិង​ទិន្នន័យជា​រូបភាព​

ម៉ោង 9:00 – 10:00​: ការធ្វើបទ​បង្ហាញ​ : ជំហាន​នីមួយ​ៗនៃ​ដំណើរ​ការ / របៀប​ស្វែង​រក​ទិន្នន័យ / របៀបត្រួតពិនិត្យ​​និង​សំអាតទិន្នន័យ​ / របៀបធ្វើ​ទិន្នន័យ​អោយក្លាយជារូបភាពអោយបាន ត្រឹមត្រូវ​ / របៀបផ្សព្វ​ផ្សាយ​ការ​រក​ឃើញ​របស់​អ្នក​នៅ​ក្នុងព័ត៌មាន

ម៉ោង 10:00 – 11:00​: ការអនុវត្តការងារ​ : បង្កើត dataviz របស់​អ្នក​ជាមួយនិង DataWrapper និង Infogr.am

11:00 – 12:00​: ការអនុវត្តការងារ​ : បង្កើត dataviz របស់​អ្នក​ជាមួយនឹង​ Timeline JS និង CartoDB

សិក្ខាសាលា Visualisation Data ​ដើម្បី​ជនួយដល់ការបកស្រាយគឺ​អាចចូលរួមបាន ដោយ​ឥត​គិត​ថ្លៃ​ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង 8 ព្រឹក​រហូតដល់ 12 ថ្ងៃត្រង់ នៅថ្ងៃទី 7 ខែ​មិថុនា​ ឆ្នាំ 2014 នៅ​ Sithi Hub ​! អ្នក​អាច​រក​ឃើញ​ពត៌មានបន្ថែម​ទៀត​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​គេ នៅ​ទីនេះ !