ព្រឹត្តិការណ៍បកប្រែសៀវភៅជំនួយទិន្នន័យបើកចំហ Translate-A-Thon នៅរាជធានីភ្នំពេញ

តើអ្វីទៅជាទិន្នន័យបើកចំហ ? វាគឺជាគោលគំនិតនៃការបង្កើតមាតិកាដែលធ្វើបានដោយសេរី និងអាចប្រើប្រាស់បានសំរាប់មនុស្សគ្រប់គ្នានិងកែប្រែបានដោយសេរី ដោយគ្មានការរឹតបន្តឹង ណាមួយឬក៏ប៉ះពាល់ដល់ការរក្សាសិទ្ធិ។ សៀវភៅទិន្នន័យបើកចំហ នៅទីនេះដើម្បីឆ្លើយរាល់ សំណួររបស់អ្នក។

ខណៈពេលដែលគោលបំណងជាចម្បងនៃសៀវភៅនេះគឺដើម្បីពិភាក្សាអំពីទិដ្ឋភាពផ្នែកច្បាប់ សង្គម និង ទិដ្ឋភាពបច្ចេកទេសនៃទិន្នន័យបើកចំហរ វាត្រូវបាន រចនាឡើងដើម្បីណែនាំអំពី ទិន្នន័យបើកចំហ ដែលជាជម្រើសសម្រាប់អ្នកបង្កើត។ វាបានឆ្លើយទៅនឹងសំណួរដូចជា ហេតុអ្វីបានជាត្រូវបើកចំហរ តើការបើកចំហជាអ្វី និងរបៀប ” បើកចំហ ” ទិន្នន័យ។

Open Data Handbook Cambodia

នៅពេលដែលប្រទេសកម្ពុជាមានការរីកចំរើននៅក្នុងវិស័យបច្ចេកវិទ្យា ចំណេះដឹងនៃទិន្នន័យ បើកចំហគឺពិតជាមានសារៈសំខាន់ណាស់។ Sithi Hub និង Open Development Cambodia ជាមូលដ្ឋាននៃមូលនិធិចំណេះដឹងបើកចំហ បានមករួមគ្នានិងរៀបចំក្រុមដើម្បីចូលរួម ព្រឹត្តិការណ៍ “translate-a-thon” នៃសៀវភៅជំនួយទិន្នន័យបើកចំហជាភាសាខ្មែរ។ កាលពីមុនសៀវភៅជំនួយនេះត្រូវបានបកប្រែពីភាសាអង់គ្លេសទៅជា 18 ភាសាផ្សេងៗគ្នា។

ព្រឹត្តិការណ៍ដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2014 ចាប់ពីម៉ោង 9 ព្រឹកនៅ Sithi Hub។ ពួកគេបានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តអោយមករួមគ្នា និងចូលរួមយ៉ាងសកម្មក្នុង ការបកប្រែសៀវភៅជំនួយជាមួយគ្នាដើម្បីជាប្រយោជន៍សំរាប់សង្គមជាតិ។ ពួកគេបាន សរសេរនៅលើទំព័រព្រឹត្តិការណ៍របស់ពួកគេ ថា «យើងជឿជាក់ថា ការបកប្រែសៀវភៅជំនួយ ទិន្នន័យបើកចំហជាភាសាខ្មែរនេះនឹងធ្វើអោយមានអ្វីគ្រប់ប្រភេទទាំងអស់សំរាប់ប្រជាជនកម្ពុជា – ចាប់ពីសកម្មជន ដល់អ្នកកាសែត រហូតទៅដល់អ្នកស្រលាញ់បច្ចេកវិទ្យានិងសម្រាប់ មន្ត្រីរាជការស៊ីវិលនិងអ្នកស្រាវជ្រាវទាំងអស់ – អោយកាន់តែមានចំណេះដឹងច្រើន និង មានបំណងក្នុងការកសាងសង្គមបើកចំហមួយ »។

អ្នកស្ម័គ្រចិត្តនឹងត្រូវប្រើប្រាស់ Transifex ជាកម្មវិធីដែលជំរុញអោយមានការសហការគ្នាក្នុង ការបកប្រែឯកសារសម្រាប់កិច្ចខិតខំប្រឹងប្រែងជាក្រុម។ អាហារនិងភេសជ្ជៈនឹងត្រូវបានគេ ផ្តល់អោយនៅថ្ងៃនោះ ហើយមិត្តភក្តិត្រូវបានគេលើកទឹកចិត្តអោយធ្វើការរួមគ្នាដែលធ្វើអោយ ការងារនោះមានភាពសប្បាយរីករាយនិងមានន័យសម្រាប់អ្នករាល់គ្នា។

សូមបញ្ជាក់ចំណាប់អារម្មណ៍របស់អ្នក ហើយនិងស្វែងរកពត៌មានបន្ថែមអំពីព្រឹត្តិការណ៍ នេះនៅលើ ទំព័រហ្វេសប៊ុក របស់ពួកគេនាពេលឥឡូវនេះ !