ព្រឹត្តិការណ៍អុីនធឺណិតបើកទូលាយ 2016

ព្រឹត្តិការណ៍អុីនធឺណិតបើកទូលាយនៅឆ្នាំនេះត្រូវបានវិលត្រលប់មកវិញហើយជាមួយនិងប្រធានបទស្តីអំពី“យុគសម័យអុីនធឺណិត និងសិទ្ធិមនុស្ស” ដែលជាព្រឹត្តិការណ៍ពិសេសសម្រាប់ឱ្យអ្នកប្រើប្រាស់អុីនធឺណិត​ជាយុវជន សិស្ស និស្សិត អ្នកឯកទេសផ្នែកសេរីភាពបញ្ចេញមតិលើប្រព័ន្ធបច្ចេកវិទ្យា សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងអ្នកជំនាញលើប្រព័ន្ធបច្ចេកកវិទ្យាសារគមនាគមន៍និងព័ត៌មាន (ICT) ធ្វើការពិភាក្សាអំពីសេរីភាពលើប្រព័ន្ធបច្ចេក​វិទ្យានៅកម្ពុជា បញ្ហាប្រឈមនានា និងសារៈសំខាន់របស់ ICT ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម។

កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់​ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាទួលគោក (ផ្ទះលេខ ៥៧ ផ្លូវ២៧៩ សង្កាត់បឹកកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ)។

ក្រោមការសហការរៀបចំដោយ បណ្តាញយុវជនកម្ពុជា (CYN) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) អង្គការសមាគមធាងត្នោត (STT) អង្គការអាក់សិនអេត (ActionAid) និងគណៈកម្មាធិការសហប្រតិបត្តិការណ៍ដើម្បកម្ពុជា​(CCC), ព្រឹត្តិការណ៍អុីនធឺណិតបើកទូលាយនេះត្រូវបានធ្វើឡើងដើម្បីអោយអ្នកចូលរួមទទួលបានចំណេះដឹង អំពីសិទ្ធិនៃការប្រើប្រាស់អុីន​ធឺណិតនិងសេរីភាពបញ្ចេញមតិលើអ៊ិនធឺណិត។

គោលបំណង

- ផ្តល់ឱកាសឱ្យយុវជន និងអ្នកប្រើប្រាស់អុីនធឺណិតបានយល់ដឹងអំពី សិទ្ធិនៃការប្រើប្រាស់អ៊ិនធឺណិត ​និងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ ICT ក្នុងការចូលរួមលើសកម្ពស់សិទ្ធិ អភិបាលកិច្ចល្អ និងការអភិវឌ្ឍសង្គម

- រួមចំណែកលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសិទ្ធិឯកជនភាពលើប្រព័ន្ធអុីនធឺណិត

- ផ្តល់ឱកាសអោយអ្នកចូលរួមលើកឡើងពីកង្វល់ និងបញ្ហាប្រឈមក្នុងការប្រើប្រាស់អុីនធឺណិតនៅកម្ពុជា

លទ្ធផលរំពឹងទុក

- អ្នកចូលរួមទទួលបានចំណេះដឹងអំពី សិទ្ធិនៃការប្រើប្រាស់អុីនធើណេត និងសេរីភាពបញ្ចេញមតិតាមលំហបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា។

- អ្នកចូលរួម បានបញ្ចេញទស្សនៈនិងក្តីកង្វល់របស់ខ្លួន ជុំវិញសេរីភាពបញ្ចេញមតិ​ នៅ​លើប្រព័ន្ធអុីនធឺណិត។

- អ្នកចូលរួមដឹងអំពីបញ្ហាប្រឈមផ្សេងៗនៅពេលដែលពួកគេប្រើប្រាស់អុីនធឺណិត និងដឹងពីវិធីសាស្រ្តមួយចំនួនដើម្បីការពារសុវត្ថិភាពនៅលើលំហបច្ចេកវិទ្យា។

សូមមើលរបៀបវារៈសម្រាប់ព្រឹត្តិការណ៍អុីនធើណែតបើកទូលាយឆ្នាំ 2016 ដូចខាងក្រោម:

​ម៉ោង

សកម្មភាព

វាគ្មិន
៧:០០ – ៨:០០ ព្រឹក ចុះឈ្មោះអ្នកចូលរួម
៨:០០ – ៨:០៥ ព្រឹក គោរពភ្លេងជាតិ
៨:០៥ – ៨: ១៥ ព្រឹក សន្ទរកថាបើកកម្មវិធី លោក ទឹម ម៉ាឡៃ
៨:១៥ – ៨:៤៥​ ព្រឹក ការណែនាំអំពីកម្មវិធី និង របៀបវារៈនៃព្រឹត្តិ​ការណ៍​​​អុីនធឺណិតបើកទូលាយ លោក ង៉ែត ម៉ូសេ
៨:៤៥ – ១០:២៥ ព្រឹក

(១ ម ៤០ នាទី សម្រាប់​ធ្វើការ​ពិភាក្សា)

កិច្ចពិភាក្សាក្រុមធំ ក្រោមប្រធានបទយុគសម័យអុីនធឺណិត និងសិទ្ធិមនុស្ស

ចំណុចពិភាក្សា៖

១. គោលការណ៍សាកលស្តីពីសេរីភាពបញ្ចេញមតិ

២. សេរីភាព និងការប្រើប្រាស់អុីនធឺណិត​នៅកម្ពុជា

៣. សារៈសំខាន់របស់អុីនធឺណិតក្នុងការលើក​កម្ពស់ អភិបាលកិច្ចល្អ

៤. ស្ថានភាពសេរីភាពបញ្ចេញមតិលើអុីនធឺណិត

សម្របសម្រួលដោយ

កញ្ញា បុណ្យ រចនា

វាគ្មិន៖

១. លោក ប៉ា ងួនទៀង

២. លោក ឱក សេរីសុភ័ក្រ

៣. លោក មឿន តុលា

៤. លោក សឿង សារឿន

១០:២៥ – ១១: ៣៥ ថតរូបរួមគ្នា
១០:៣៥ – ១១: ៥០ ព្រឹក

(១ ម ១៥ នាទី សម្រាប់​ធ្វើការ​ពិភាក្សា)

ប្រធានបទទី១: អ្នកការសែតប្រជាជន

ចំណុចដែលត្រូវពិភាក្សា៖

១.  តួនាទីអ្នកកាសែតសហគមន៍/ប្រជាពលរដ្ឋ​

២.  សារៈប្រយោជន៍នៃការចែករំលែកព័ត៌មានពី​សហគមន៍

៣. សកម្មជនបណ្តាញសង្គមអុីនធឺណិត

សម្របសម្រួលដោយ

លោក សឿង សារ៉ន

វាគ្មិន

១. លោក អែល អាត

២. លោក វ៉ាន់ វាចារ

ប្រធានបទទី២: សិទ្ធិឯកជនភាព និងសុវត្ថិភាពលើអុីនធឺណិត

ចំណុចដែលត្រូវពិភាក្សា៖

១. ការការពារពីការលួចទិន្ន័យ

២. ការតាមដានលើការប្រើប្រាស់​អុីនធឺ​ណិត និងទូរស័ព្ទដៃ

៣. សិទ្ធិការពារពីការតាមដាន និងការលួចទិន្នន័យ

សម្របសម្រួលដោយ

លោក  ង៉ែត ម៉ូសេ

វាគ្មិន

១. លោក  គង់ សោមវ៉ាន់ដា

២. លោក សូរ សុទ្ធី

ប្រធានបទទី៣: សេរីភាពបញ្ចេញមតិនៅលើអុីនធឺណិត

ចំណុចដែលត្រូវពិភាគ្សា៖

១. គោលការណ៍សិទ្ធិអុីនធឺណិត

២. សេរីភាពបញ្ចេញមតិតាមអុីនធឺណិត

សម្របសម្រួលដោយ

កញ្ញា ណុប លីនដា

វាគ្មិន

១. លោក មី ណាក់

២. លោក ទឹម ម៉ាឡៃ

ប្រធានបទទី៤: យុទ្ធនាការតាមប្រព័ន្ធអុីនធឺណិត

ចំណុចពិភាក្សា៖

១. ការប្រើប្រាស់ ហាស់ថេក (Hashtag)

២.​ របៀបនៃការមើលចំនួន Reaching/Like/View

សម្របសម្រួលដោយ៖

កញ្ញា រ័ត្ន សោភា

វាគ្មិន

១. អ្នកស្រី ឆាយ ឈុនលី

២. លោក ចំរើន សុភបញ្ញា

ប្រធានបទទី៥: សកម្មជនលើអុីនធឺណិត សម្របសម្រួលដោយ

លោក សរ ម៉ូរី

វាគ្មិន

១. លោក ថេង សាវឿន

២. លោក ណុប វី

៣. លោក ស៊ឹម វីរៈ

ប្រធានបទទី៦: អក្ខរកម្មលើប្រព័ន្ធព័ត៌មានថ្មី​ ( Media Literacy ) សម្របសម្រួលដោយ

លោក ឌី ថេហូយ៉ា

វាគ្មិន

១. លោក ម៉ម វិបុល

២. កញ្ញា ចេង ម៉េងជូ

ប្រធានបទទី៧:  

ហ្គីកថក – Geek Talk ១.០

Instance Message Facebook, Secure Communication App

ហ្គីកថក – Geek Talk ២.០

Create website, protect your word press

សម្របសម្រួលដោយ

លោក ជី សុផាត​

១. លោក ឡៅ សុភក្ត្រ

២. លោក ទេព សុវិចិត្រ

៣. លោក ខាន់​ រិទ្ធិយ៉ា

១១:៥០ – ១២:០០ព្រឹក បូកសរុបលទ្ធផល បិទកម្មវិធី

លោកអ្នកអាចចូលរួមកម្មវិធីនេះបានដោយឥតគិតថ្លៃ។ សូមចុះឈ្មោះ នៅទីនេះ ឬទាក់ទងមកកាន់ទូរស័ព្ទលេខ 093 913 011 សម្រាប់ពត៌មានបន្ថែម។