គេហៈទំព័រការងារមួយនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីភាពកើនឡើងនៃចំណាប់អារម្មណ៍នៅក្នុងវិស័យបច្ចេកវិទ្យា

តើអ្នកនៅចាំ​បានទេនៅពេល​ដែល​យើង​បាន​សរសេរអត្ថបទ​មួយស្តីអំពី ការ​ចាប់​ផ្តើ​ម​នៃគេហៈទំព័រការ​ងារ Everjobs ដែលជាវិប​ផត​ថល​ស្វែងរកការងារថ្មីមួយនៅលើប​ណ្តា​ញអ៊ីនធើណេតដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​ Rocket Internet​? មែនហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរការអស់រយៈពេល 2 ខែមក​ ​ពួកគេបាន​ចេញ​ផ្សាយ​របាយ​ការណ៍​ការងារមួយ​ដោយ​បាន​ចងក្រង​ជា​​ទិន្នន័យការងារ​ពី​គេហទំព័រ​របស់​ខ្លួន​ដែល​ជួយ​ដល់​ការ​ត្រួត​ពិនិត្យ​និន្នាការ​ចុង​ក្រោយ​បំផុត​ពី​វិប​ផត​ថល​ការងារ​អន​ឡា​ញ​របស់​ខ្លួន​។

លទ្ធផលបានបង្ហាញពីកំណើននៃចំនួន​បេក្ខជន​ដែលមានចំណាប់អារម្មណ៍​ក្នុងការស្វែងរកការងារសម្រាប់​វិស័យ​បច្ចេកវិទ្យា​ពត៌មាន​នៅ​កម្ពុជា​។ និន្នាការ​ឌីជីថល​នៅក្នុងប្រទេស​កម្ពុជា​នាឆ្នាំ​នេះ អាច​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​ដ៏​ខ្លាំងក្លា​នេះ​ទៅលើវិស័យ ICT នៅ​ក្នុង​ប្រទេស​នេះ​ជាមួយ​នឹង​ការ​កើនឡើងនៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិតចំនួន 414​% ​នៅ​ទី​នេះ​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ 2014 មក។ តួលេខ​នេះ​ត្រូវបានកើន​ឡើង​ដល់ចំណុច​កំពូល​នៅ​ក្នុង​កំណើន​នៃ​អ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណិត​ដ៏សកម្ម​នៅក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ លើស​ពី​នេះ​ទៅទៀត​ មួយ​ភាគ​បី​នៃ​ប្រជាជន​កម្ពុជា​ត្រូវបាន​ចូល​ដំណើរការ​ទៅ​កាន់ប្រព័ន្ធអ៊ីនធឺណិត​នាពេលបច្ចុប្បន្ននេះ។

ដូច្នេះ​ការ​ពិត​ដែល​ថា​ ការងារ​ដែល​ទាក់ទង​ទៅនឹង​ផ្នែក IT ដែលត្រូវបានគេ​រកឃើញ​ថាមានការស្វែងរកច្រើន​បំផុត​នៅ​លើ Everjobs ដែលទាក់ទង​ទៅ​នឹង​តួ​លេខនាពេលថ្មីៗនេះ​ ត្រូវ​បាន​បង្ហាញនៅផ្នែក​ខាងដើមរួចមកហើយ។ មានប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​កំពុងតែតាមដានជាមួយនិងប​ច្ចេ​ក​វិទ្យា​និង​ការ​ស្វែង​រក​ការងារ​នៅ​ក្នុង​វិស័យ​ដូច​គ្នា​។ ទោះជា​យ៉ាងណា​ក៏ដោយ​ បើទោះ​បី​ជា​​មាន​ការងារ​ដែល​ទាក់ទង​នឹងផ្នែក​ IT ក៏ដោយ  / ការងារដែលទាក់ទងទៅនិងកម្មវិធីកុំព្យូទ័របានក្លាយជា​ការងារដែលមានអ្នក​​ស្វែងរក​ច្រើន​ជាងគេបំផុត​ដោយ​បានឈរនៅក្នុងចំណាត់ថ្នាក់លេខ 5 នៅ​ក្នុង​ចំនួន​នៃ​ដំណឹង​ជ្រើសរើស​បុគ្គលិក​ដែល​មាន​នៅ​លើទំព័រការ​ងារ Everjobs ​នេះ​។ វិស័យ​ការ​ងារ​ផ្សេង​ទៀត​បានគ្រប​ដ​ណ្ត​ប់លើ​ចំណាត់​ថ្នាក់​នេះ ដោយក្នុងនោះ​ផ្នែក ​គណនេយ្យ / ហិរញ្ញវត្ថុ​ បានជាប់ចំណាប់ថ្នាក់លេខ ​ បន្ទាប់មកគឺផ្នែកលក់​ បដិសណ្ឋារកិច្ច​ និង​ទីផ្សារ​។

ម្យ៉ាងវិញទៀត គំនិតផ្តួ​ច​ផ្តើ​ម​ជា​ច្រើនត្រូវ​បាន​ដាក់បញ្ចូល​រួច​ទៅ​ហើយ​​ដើម្បី​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​រវាង​ការ​អនុវត្តន៍ចំពោះវិស័យ​ ICT ទាំងនៅក្នុងវិស័យសាធារណៈ​និងវិស័យ​ឯកជន​។ អង្គភាពពាក់ព័ន្ធផ្សេងៗ​ដូចជា​ សហព័ន្ធ​ ICT កម្ពុជា​ និង​សហព័ន្ធទូរគមនាគមន៍​អន្តរជាតិ​បានក្លាយជាអ្នករួមចំនែកដ៏សំខាន់​មួយ​នៅក្នុងការ​លើក​កម្ពស់​វិស័យនេះ​អោយកាន់តែមានការរីកចំរើនផងដែរ​។

វិស័យបច្ចេកវិទ្យាពត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ទៀតមុន​ពេល​វា​ត្រូវ​បាន​គេចាត់​ទុក​ថាឈានដល់កម្រិត​កំពូល ប៉ុន្តែ​ការ​ចាប់​អារម្មណ៍​សម្រាប់​វិស័យ​នេះ​គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ទីនេះរួចទៅហើយ ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​អាចធានា​ពី​សក្តា​នុ​ពល​នៃការ​មើល​ឃើញ​ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​យុគសម័យ​ឌីជីថល​នាថ្ងៃ​អនាគត​។

សូមពិនិត្យមើលក្រាបពត៌មានខាង​ក្រោម​នេះស្តីអំពីនិន្នាការ​ចុង​ក្រោយ​បំផុត​ពី Everjobs ​!