Numbees ជាហ្គេមទូរស័ព្ទដៃដែល ត្រូវបានបង្កើតឡើងនៅក្នុងប្រទេស កម្ពុជា រៀនពីវាដោយទទួលបាននូវ ភាពរីករាយ !

ក្នុងខែ​នេះ​យើង​មាន​សេចក្តី​រីករាយ​ណាស់ដែលបាន​ជួប​ជាមួយ Sompom ដែល​ជា​ស្ទូឌីយោ​អភិវឌ្ឍ​ហ្គេម​មួយ​ដែល​មាន​ទីតាំង​ស្ថិតនៅជាន់លើពី​ការិយាល័យ​របស់​យើង !

តាមរយៈ​សមាជិក​ក្រុមដែលមានសមត្ថភាព​ដ៏ស្ទាត់ជំនាញ​​ជាមួយ​នឹង​ការ​រចនា​និង​អភិវឌ្ឍន៍​ហ្កេម ស្ទូឌីយោ​បាន​ចេញ​ផ្សាយ​នូវហ្គេមទូរស័ព្ទ​ចល័តដ៏ថ្មី​មួយ​ដែល​ហៅ​ថា “Numbees​” ។ហ្គេមនេះត្រូវបាន​បង្កើត​ឡើងដោយ​យុវជនមួយរូបនៅក្នុង​ប្រទេស​កម្ពុជា​មក​ពី​សាកល​វិទ្យា​ល័​យ​ភូមិន្ទ​ភ្នំពេញ​ ។ Numbees ជាការ​ធ្វើដំណើរ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ដែល​​យើង​ចង់​ចែក​រំលែក​ជាមួយ​អ្នកអាន​របស់​យើង​នៅ​ថ្ងៃ​នេះ​។

គំនិត​ដំបូង​នៃ Numbees គឺជាការបង្កើត​ហ្គេម​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​ដែលមានវ័យក្មេង​អាច​ប​ណ្តុះ​ប​ណ្តាល​ខ្លួន​គេ​​ខាងផ្នែក​គណិតវិទ្យា​។ បន្ទាប់មក​គំនិតនេះបានចាប់ផ្តើម​វិវត្ត​និង​តួអក្សរ​ត្រូវ​បាន​បន្ថែម​នាំមកនូវភាពសប្បាយ​រីករាយដែល​ប្រមូល​ផ្តុំទៅដោយការអប់រំលាយឡំ​ជាមួយនិងការ​រៀនសូត្រ​និងការកម្សាន្ត​។ ក្រុម​ការងាររបស់ Sompom ​និយាយ​អំពី​ « ការកម្សាន្តបែបអប់រំ »​ គំនិត​ជា​ស្ពាន​នៃ​ការ​អប់រំ​និង​ការកម្សាន្ត​។

បន្ទាប់​ពី​​អភិវឌ្ឍបាន 3 ខែ​ Numbees កំណែបែតា​ត្រូវ​បាន​បញ្ចេញ​កាលពី​ខែមេសា​និង​​ទទួល​នូវមតិ​​ជា​វិ​ជ្ជ​មានជាច្រើន​នៅ​ក្នុងការ​រចនា​ម៉ូដ​និង​ការ​លេង ហ្គេម។ ជា​ការពិត​ណាស់​ការ​លេង​ហ្គេម​នេះ​មិន​ត្រឹម​តែ​អនុញ្ញាត​ឱ្យ​ក្មេងៗអាចហ្វឹកហាត់​តាម​រយៈ​ការ​ប​ណ្តុះ​ប​ណ្តា​លគណិតវិទ្យាបានប៉ុណ្ណោះទេ​ វា​ក៏​អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​អាចពិនិត្យ​មើល​លើ​ការ​រីក​ចំរើន​ចំពោះកូន​របស់​ខ្លួនតាមរយៈការ​តាមដាន​លទ្ធផល​របស់​ពួក​គេ​។

ក្រុម​ការងារ​នេះ​បាន​សម្រេច​ចិត្ត​បង្កើតកំណែ​ទី​ពីរ​បន្ថែម​ទៀត​ដែល​ផ្ដល់​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន។ ​សំរាប់​ពេលនេះ Numbees គឺ​អាច​រក​បាននៅ​លើ iPad / iPhone ដែលមាន 11 ភាសា​។ បច្ចុប្បន្នហ្គេម​នេះទទួល​បាន​ជោគជ័យ​ដ៏ពិត​ប្រាកដ​មួយនៅ​ក្នុង​តំបន់​អាស៊ី​ដូច​ដែល​កម្មវិធី​នេះត្រូវ​បាន​ដាក់​បង្ហាញ​នៅលើ​ទំព័រ Apple ក្នុង AppStore ទាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​ប្រទេស​ចិន​ ។

ចំនែកឯ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជាឯណោះវិញ ​ក្រុម​របស់​យើង​បាន​សម្រេច​ចិត្តទទួលយកការប្រកួតប្រជែងគណិតវិទ្យា ហើយ​យើងលេងហ្គេមនេះ​ដើម្បី​សាកល្បង​ជំនាញ​គណិត​វិទ្យា​របស់​យើង !

numbees mobile game

ក្រុម​ការងារនេះ​គ្រោង​នឹង​ផលិតហ្គេមបន្ថែម​ទៀត​ដើម្បី​ប្រកួត​នាថ្ងៃ​អនាគត​។ ពួកគេ​ក៏​មាន​គំរោង​ដើម្បី​ពង្រីកហ្គេមរបស់​ពួក​គេ​នៅ​លើ​ឧបករណ៍ Android ដើម្បី​ទទួលបានអ្នកគាំទ្រ អោយ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត។

numbees mobile game

អ្នក​អាច​ស្វែងយល់បន្ថែម​អំពីហ្គេមទូរស័ព្ទចល័ត Numbees របស់កម្ពុជា​នៅក្នុង​វីដេអូ​ដូច​ខាង​ក្រោម​នេះ :