ដំណឹងថ្មីៗ

post-image

ពិធីសម្ពោធវេបសាយ Geeks in Cambodia

នៅដើម​ឆ្នាំ​នេះ​ពួក​យើង​បាន​ចែក​រំលែកនូវ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​​លើបច្ចេកវិទ្យា​និង​ការ​ចាប់​ផ្តើ​ម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យើង​បាន​ចាប់​ផ្តើ​ម​ជាមួយ​ការ​សរសេរ​ប្ល​ក​សម្រាប់​ការ​កំសាន្ត​​តែ​ប៉ុណ្ណោះ​ ដោយ​ចេញផ្សាយនូវ​អត្ថបទ​មួយ​ចំនួន​ដែល​ផ្តោ​ត​ទៅ​លើ​ប​ច្ចេ​ក​វិទ្យា​ថ្មីៗ​និង​រឿង​មួយ​ចំនួន​អំពី​​ការចាប់​ផ្តើ​ម​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។ យើង​ក៏​​ចង់​ចែក​រំលែក​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​​ពាក់ព័ន្ធដែលបាន​កើត​ឡើង​នៅ​ក្នុង​តំបន់រួម​ជាមួយ​គំនិត​ផ្ទាល់​ខ្លួន​របស់​យើងទៅ​លើ​ផ្នែកបច្ចេកវិទ្យា​នៅ​ប្រទេសកម្ពុជា​។
បន្តិច​ម្តងៗ​ដៃគូ​និង​មិត្ត​ភក្តិដែលស្រលាញ់បច្ចេកវិទ្យាបាន​ចាប់​ផ្តើ​ម​ទាក់​ទង​យើង​ជាមួយ​នឹង​បំណង​ប្រាថ្នា​ដូច​គ្នា​នេះ​​ដើម្បី​ប្រមូល​ព​ត៌​មាន​បន្ថែម​និង​ចែករំលែក​សេចក្ដី​ស្រឡាញ់​និង​ឆន្ទៈ​សម្រាប់​ប្រធាន​បទ​ទាំង​នោះ​។ ដោយបានបង្កើតប​ណ្តា​ញ​មិត្ត​ភាព​សូម្បី​តែ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ នៅទី​បំផុត​​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដែល​ផ្តោ​ត​ទៅ​លើ​បច្ចេកវិទ្យា​ថ្មីៗ​និង​ការចាប់​ផ្តើ​ម​​ដើម្បី​ផ្តល់​នូវ​ព័​ត៌​មាន​ទាំង​នៅ​ក្នុង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​។
នៅ​ថ្ងៃ​ទី19 ខែ​កញ្ញា​ ​ក្រុម​ការងារ​របស់​យើងដោយ​មានការ​គាំទ្រ​ពី​ម្ចាស់​ឧបត្ថម្ភ​ អ្នកផ្សព្វផ្សាយ ​ដៃគូ​រនិង​មិត្ត​ភក្តិ​​នោះបាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​អោយវេបសាយ Geeks in Cambodia បានដាក់ បង្ហាញ​ជា​ផ្លូវការយ៉ាង​ពេញលេញ​​​។
សូម​អរគុណ​ដល់​ការ​គាំទ្រ​របស់ Anana Group, ​Mekong Net ​និង Suncity Service Apartment ​ដែលផ្តល់​ឱកាស​អោយយើង​បានបោះ​​ជំហានដើម្បី​បើក​ដំណើរ​ការ​ជា​ផ្លូវការនៃព្រឹត្តិការណ៍នេះដោយបានប្រមូលផ្តុំអ្នក​ស្រលាញ់បច្ចេកវិទ្យាជាច្រើន​។
ដោយមានភ្ញៀវចូលរួមជាង 70 នាក់ក្នុង​ចំណោម​នោះពួកគេជា​អ្នកកាសែត​ អ្នក​វិនិយោគ​ អ្នកលក់​រាយ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ អ្នកចាប់ផ្តើមនិងអ្នកដែលស្រលាញ់បច្ចេកវិទ្យាជា​ច្រើន​បាន​មកចូលរួម​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​និង​ដើម្បីស្វែងយល់បន្ថែមទៀត​អំពី Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​ឱកាស​សម្រាប់​ពួក​យើង​ដើម្បី​ណែនាំអំពី​ការងារ​របស់យើងដែលសម្រេច​បាន​​អស់រយៈពេលជាង 4 ខែកន្លង​មក​នេះ​និង​ដើម្បី​​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​យើង​នា​ថ្ងៃ​អនាគត​។
ជា​ការពិត​ណាស់ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គោល​បំណង​នៅ​ក្នុង​ការ​ផ្តល់​នូវ​អត្ថបទ ដែល​ពាក់ព័ន្ធ​និងព័ត៌មាន​អំពី​បច្ចេកវិទ្យា​​នៅ​ទូទាំង​ពិភព​លោក​រួម​ជាមួយ​នឹងរឿង​​រ៉ាវដ៏​ជាក់លាក់​មួយចំនួនដែលបានកើត​ឡើង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​ដែលផ្តោ​ត​ជាសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយផ្អែក​លើគំរោង​​រយៈ​ពេល​វែង​ បំណង​ប្រាថ្នា​របស់​យើង​គឺ​​ប្រមូល​ផ្តុំ​មនុស្ស​ជាច្រើន​និង​បង្កើត​ចំណុចរួម​ដ៏​រឹង​មាំ​មួយរវាង​អ្នក​ចាប់​ផ្ដើម​និង​អ្នកស្រលាញ់បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​
ក្រុម​ការងាររបស់​យើងសូមថ្លែងអំណរគុណដល់អ្ន​​ក​ឧបត្ថម្ភ​ដ៏​គួរ​ឱ្យ​ទុកចិត្តដែល​បានសហ​​​ការ​ជាមួយ​យើងរហូតមកដល់ពេលនេះ ​​:
ជា​ពិសេស​សូមថ្លែង​អំណរគុណដល់ Digikaa​, AnAnA Group, Mekong Net និង​ Sun City ​សម្រាប់គ្រប់​ធនធាន​ទាំងអស់​ដែល​ពួក​គេ​បាន​ផ្តល់​និង​ការគាំទ្រ​ដែល​ពួក​គេ​បាន​បង្ហាញ​នៅខាងដើមនេះ​។
យើង​ក៏​សូម​ថ្លែង​អំណរគុណដល់ SnowLizard … More

post-image

ការប្រកួតប្រជែងហ្គេមអនឡាញនៅ ក្នុងប្រទេសកម្ពុជា

កាលពីពីរ​ស​ប្តា​ហ៍​កន្លងទៅ​នេះ​យើង​បាន​ណែនាំ​ក្រុម​ហ៊ុន Sabay​ ដែល​ជា​ក្រុមហ៊ុន​មួយដែល​មានទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្ដល់នូវបទពិ​សោធ​ហ្គេម​ដ៏ឈាន​មុខ​គេ​មួយនៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។
អ្វីដែលសំខាន់សំរាប់អ្នកលេង​ហ្គេមនោះ ​គឺបង្ហាញថា​​យើង​មាន​ហ្គេមអនឡាញដែលមិន​ត្រឹម​តែ​រួមបញ្ចូលនូវភាពសប្បាយរីករាយ​តែប៉ុណ្ណោះទេ​​ ប៉ុន្តែ​វាក៏​មាន​រូបភាព​ដែលប្រកបដោយ ភាពច្នៃ​ប្រឌិត​ផងដែរ។ បើ​ទោះ​បី​ជា​យើង​បានដឹងថាបញ្ហាតែងតែកើតមានឡើងជា​ញឹកញាប់​នៅ​ពេល​ដែល​អ្នកក្លាយទៅជាអ្នកលេង​ហ្គេម​ម្នាក់ដែលពេល​ខ្លះត្រូវបានគេ​​ចាត់ទុក​ថា​ «អាចនឹងផ្តល់ផលប៉ះ​ពាល់​ជាអវិជ្ជមានចំពោះអត្ត​ច​រិ​ក​ជា​​និង​ឥរិយាបថរបស់អ្នក​លេង»​ ។
ក្នុង​អំឡុង​ពេល​សំ​ភា​ស​ន៍​របស់​យើង​ជាមួយ​តំណាង​ក្រុម​ហ៊ុន Sabay ​យើង​មានភាពសប្បាយ​រីក​រាយ​ណាស់ដែលបាន​ឮ​ថា​ពួក​គេ​ខិតខំ​យ៉ាង​សស្រាក់ស​ស្រាំទៅលើ​ការ​ផ្លាស់​ប្តូ​រ​ការ​យល់​ឃើញ​នៃហ្គេម ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ការពិត​ណាស់​ពួកគេបានមើលឃើញ ហ្គេមអនឡាញនេះ​​នៅ​ក្នុង​ទិដ្ឋិភាព​មួយនៃ​ការបណ្តុះគំនិត​ច្នៃ​ប្រឌិត​​និង​ប្រកបដោយស្មារតី​ជា​ក្រុម​ហើយ​ពួក​គេ​ក៏​បាន​ចង្អុល​បង្ហាញ​ការ​ពិត​​ដែលបានមក​ពី​ស្ថិតិនិង​ការ​ស៊ើបអង្កេត​របស់​ពួក​គេ​ថា​និស្សិតមកពីសាកល​វិទ្យា​ល័​យមួយ​ចំនួន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិត​ជា​បានលេង​ហ្គេម​អនឡាញទាំងនោះ។
មិនត្រឹមតែជាការផ្ញើរជា​សារ​ជា​វិជ្ជមាន​អំពី​ហ្គេម​អនឡាញតែប៉ុណ្ណោះទេ ក្រុមហ៊ុន Sabay ក៏បានរៀបចំនូវការ​ប្រកួត​ថ្នាក់​ជាតិក្នុងគោលបំណងដើម្បីធ្វើអោយ​ប្រសើរ​ឡើង​នូវ​ភាពជា​អ្នក​ដឹក​នាំ​និងការធ្វើការងារ​ជាក្រុម​នៅក្នុងការលេង​ហ្គេម​ផងដែរ។ អ្នកប្រកួតប្រជែង​ទាំង​នោះពឹង​ផ្អែក​លើ​ហ្គេម JX​ ​និង AK ​ហើយ​ក៏ពឹងផ្អែកលើសមាជិកក្រុមផងដែរដើម្បីប្រកួត​។ដំណើរការទាំងមូលរួម​មានការចំរាញ់យកជាមុននូវអ្នកដែលមានថ្វីដៃនៅតាម​​ហាង​លេង​ហ្គេម​នានា ហើយបន្ទាប់​ទៀតមក​វគ្គ​ផ្តាច់​ព្រ័ត្រ​​ត្រូវ​បាន​ធ្វើឡើង​នៅ​តាមប​ណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​និង​បន្ទាប់​មក​ក្រុម​ដែលទទួលបានជ័យលាភីដែលល្អ​បំផុត​ត្រូវបានគេ​អញ្ជើញ​អោយចូល​រួម​ប្រកួត​នៅ​វគ្គផ្តាច់ព្រ័ត្រ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ជើងឯកប្រចាំ​ខេត្ត​នឹង​ត្រូវ​បានគេ​បោះ​ឆ្នោត​សម្រាប់​ព្រឹត្តិការណ៍​​ប្រចាំតំបន់នីមួយៗ។ អ្នកឈ្នះនៅក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ត្រូវទទួល​បានរង្វាន់ជា​​សាច់​ប្រាក់។ ​ថ្មីៗនេះវេ​ប​សាយរបស់ Sabay បាន​ប្រកាសទឹក ប្រាក់រង្វាន់ចំនួន​ 2000 $ សម្រាប់​អ្នកជាប់ចំណាត់ថ្នាក់លេខមួយ និងប្រាក់រង្វាន់ចំនួន 1000 $ សម្រាប់​អ្នកជាប់ចំណាត់ថ្នាក់លេខ​ពីរ​។
នៅ​ក្នុង​ខែ​មករា​ឆ្នាំ​នេះ​ ​ក្រុម​អ្នកឈ្នះ AK កាលពីលើកមុនត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ប្រកួត​ប្រជែង​ថ្នាក់​អ​ន្ដ​រ​ជាតិ​ដែល​គេ​ហៅ​ថា MATIC (Mission Against Terror International Championship ​) ហើយ​ត្រូវ​បានទទួលបាន​ចំណាត់​ថ្នាក់​​លេខ​ពីរ​នៅ​ក្នុងការចាត់ថ្នាក់ទាំងមូល !
ការ​ចុះឈ្មោះ​ប្រកួត​នេះនៅបើក​ចំហនៅឡើយទេនាពេលឥឡូវ​នេះ​​ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ចូលរួមនៅ​ក្នុង​បទ​ពិសោធ​នេះ​អ្នក​អាចចុះឈ្មោះ ប្រកួតដែល​ជ្រើស​រើស​ដោយ​ក្រុម​ហ៊ុន Sabay នៅ​ក្នុង​ហាង​លេង​ហ្គេម​ បន្ទាប់មក 8 … More

post-image

សិក្សាស្វែងយល់ពី Geeks in Cambodia ជាភាសាខ្មែរ!

សួស្តីអ្នកទាំងអស់គ្នា !
យើងមានសេចក្តីរីករាយខ្លាំងណាស់ដែលបានប្រកាសថាកំណែជាភាសាខ្មែររបស់ Geeks in Cambodia ឥឡូវនេះចប់រួចរាល់អស់ហើយ !
ឥឡូវនេះមិត្តអ្នកអានរបស់យើងអាចស្វែងយល់ពីព័ត៌មានប្រចាំថ្ងៃរបស់យើងដែលមានទាំងនៅក្នុងភាសាខ្មែរនិងភាសាអង់គ្លេសបានដោយរីករាយ
យើងនៅតែមានការរៀបចំមួយចំនួនដើម្បីធ្វើឱ្យប្រសើរឡើងដូច្នេះយើងបើកចំហដើម្បីទទួលយកសំណូមពរណាមួយពីមិត្តអ្នកអានជាទីស្រឡាញ់របស់យើង !
សូមរក្សាការតាមដានសម្រាប់ព័ត៌មានបន្ថែមទៀតអំពីបច្ចេកវិទ្យានិងការចាប់ផ្តើមថ្មីៗទៀតនៅ Geeks in Cambodia

post-image

Geeks ជាភាសាខ្មែរកំពុងតែដំណើរការ

ដូច​​​ដែល​បាន​ប្រកាស​កាល​ពីលើកមុន​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹងមានជា​ភាសា​ខ្មែរក្នុងពេលឆាប់ៗនេះ​។
ដូច​​​ជា​សំរាប់​ពេលនេះ​យើង​កំពុង​តែបង្ហើយការបកប្រែជាភាសាខ្មែរហើយឆាប់ៗនេះ​យើងនឹងផ្សព្វផ្សាយព័ត៌មានថ្មីៗ​អំពី​ប​ច្ចេ​ក​វិទ្យា​និង​ចំនុច​ផ្តើម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ !
សូមរក្សាការតាមដានសម្រាប់​ពត៌មានថ្មីៗបន្ថែមទៀត​ដែលនឹងមកដល់ទាំង​នៅ​ក្នុង​ភាសាអង់គ្លេស​និង​ភាសាខ្មែរ ។

post-image

កម្មវិធីទូរសព្ទ័ដៃ តំលៃក្នុងទីផ្សារខ្មែរ

ក្រុម SWOT KS ជាក្រុម​មួយ​ដែល​អភិវឌ្ឍន៏កម្មវិធីទូរស័ព្ទដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុងនោះមាន​កម្មវិធី​មួយដែលមានឈ្មោះថា​តំលៃនៅ ក្នុង​ទីផ្សារខ្មែរ ។
​កម្មវិធី​​ទូរស័ព្ទ​ដៃជា​ភាសា​ខ្មែរនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន ដែល​មាន​ប្រយោជន៍​ដែលទាក់ទង​ទៅ​នឹង​ផលិតផល​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
ឧទាហរណ៍​ផលិតផល​ដូចជា​ (ទូរស័ព្ទ​ដៃ​ កុំព្យូទ័រខ្នាតតូច) អចលនទ្រព្យ ​ឬ​យានជំនិះត្រូវ​បាន​គេរាយ​បញ្ជី​នៅ​លើ​កម្មវិធី​នេះ​ជាមួយ​នឹងពត៌មាន​អំពី​តម្លៃ​ទំនិញរបស់ពួកគេ កន្លែង​នេះ​ជា​កន្លែង​ដែល​អ្នក​អាច​រក​ឃើញនូវ​អ្វីៗផ្សេងទៀតជា​ច្រើន​ ។

មាតិកា​នៅក្នុងកម្មវិធី​នេះ​ត្រូវ​បាន​បង្ហាញ​ទាំង​ក្នុង​ភាសា​ខ្មែរ​និងភាសា​អង់គ្លេស​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស​អាច ប្រើប្រាស់ កម្មវិធីនេះ​បាន។
ក្រុម​ការងារ SWOT KS ​បាន​ពន្យល់​យើង​ថា​ពួក​គេ​បាន​បង្កើត​កម្មវិធី​នេះ​ដោយ​សារ​តែ​ពួក​គេ​គិត​ថា​វា​មិន​មែន​តែង​តែ​មាន​ភាព​ងាយ​ស្រួល​ទេ​ដើម្បី ទទួល ​បាន​ការ​យល់​ដឹង​អំពី​តម្លៃ​ទំនិញ​និង​ផលិតផល​ដែល​មាន​នៅ​លើ​ទីផ្សារ​កម្ពុជា ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ជា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័តដោយប្រព័ន្ធ 3G ​មានចំនួន​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វា​គឺ​ជា​ការ​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​នូវ​កម្មវិធី មួយ​ដែល​អាច​ត្រូវ​បាន​ចូល​ដំណើរការ​ពី​ទូរស័ព្ទចល័ត។ ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិ ការ Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការដែលមានការ​ពេញនិយម​បំផុតដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេក៏​បាន​សម្រេច​ចិត្ត​ផ្តោ​ត​ទៅ​លើ​ការ​អភិវឌ្ឍន៏​កម្មវិធីនៅក្នុងប្រព័ន្ធ​ប្រតិបត្តិការ Android ។
រហូត​មក​ដល់​ពេលនេះយើងរាប់​ចំនួនអ្នកទាញយក​កម្មវិធីមានប្រមាណ​ 63609 ដង និងចំនួនអ្នកប្រើ​ប្រាស់សកម្មចំនួន 30572 នាក់ ​។
នៅ​ក្នុង​ពេល​អនាគត​ក្រុម​ការងារ​នេះ​នឹងមាន​គោលបំណង​ក្នុងការ​នាំ​មក​នូវ​ផលិតផល​បន្ថែម​ទៀត​ទៅ​ក្នុងកម្មវិធី​ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​ព​ត៌​មាន​ដែល​មាន​ប្រយោជន៍​​ទៅកាន់​អ្ន​​ក​លក់​និង​អ្នក​ទិញ​ក្នុង​ប្រទេស​កម្ពុជា​។ ពួក​គេ​ក៏​មាន​គម្រោង​ក្នុង​ការ​អភិវឌ្ឍ​ន៍កម្មវិធីទូរ​ស័​ព្ទនេះសម្រាប់ Windows Phone ផង ដែរ។

back to top BACK TO TOP