ដំណឹងថ្មីៗ

post-image

10ថ្ងៃទៀតនឹងចូលដល់ពិធីបុណ្យ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក

នៅសល់រយៈពេលត្រឹមតែ 10 ថ្ងៃទៀតតែប៉ុណ្នោះនឹង​​ចូលដល់​ពិធីបុណ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​យើងពិតជា​មាន​សេចក្តីរំភើបចិត្ត​ខ្លាំង​ណាស់ ​!
ដូចដែលវាគ្មិន​ល្បីៗ​ត្រូវ​បាន​ត្រូវគេអញ្ជើញអោយចូលរួម​ ហើយ​ប្រធានបទ​ដ៏​គួរ​អោយចាប់ អារម្មណ៍​ត្រូវ​បានគេ​ប្រកាស​នោះ​ យើង​ចង់​ចែក​រំលែកពត៏មាន​ខ្លះៗ​អំពីពិធី​បុណ្យនេះ ​:
- BuzzFeed, the social web king, General Electric, Yahoo and Wharton នឹង​និយាយ​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​។
- ” តើ​មាន bitcoins ចំនួនប៉ុន្មានដែលគេផ្សព្វផ្សាយនៅលើទូរទស្សន៍​ ? ​” នឹង​ត្រូវ​បាន​ពិភាក្សា​ជាមួយ​លោក Peter Vesseness មកពីមូលនិធិ BTC ​។
- JaySears, Grace Liau, Michel Derijk, Shailesh Rao and Damien Cummings នឹង​ពិភាក្សា​​រៀបចំ​​កម្មវិធី​ ។
- Linda Yueh ​នឹង​បើក​សម័យ​ប្រជុំ​ស្តីអំ​ពី “របៀប​ដែល​អាជីវកម្ម​នៅអាស៊ី​និងសេដ្ឋកិច្ច​ពិភពលោក​នឹងមានឥទ្ធិពលជា​មួយវិស័យប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​រយៈ​ពេល 12 ខែ​ខាងមុខនេះ​»​។
Geeks នៅក្នុង​ប្រទេស​កម្ពុជា​​ចង់​​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ 10​% … More

post-image

Geeks នៅក្នុងប្រទេសកម្ពុជានឹង ឈប់សម្រាក!

ក្រុមការងាររបស់យើងខ្ញុំនឹងត្រូវបានឈប់សម្រាកពីរបីថ្ងៃដើម្បីរីករាយជាមួយនិងថ្ងៃ លំហែកាយ ហើយយើងខ្ញុំនឹងត្រឡប់មកវិញនៅថ្ងៃទី 6 ខែមករាដោយពាំនាំមកជាមួយ នូវព័ត៌មានបច្ចេកវិទ្យាជាច្រើននៅជុំវិញពិភពលោក។
រីករាយថ្ងៃឈប់សម្រាកអ្នកទាំងអស់គ្នា រីករាយថ្ងៃណូអែល និង រីករាយឆ្នាំថ្មី !
ជាមួយនិងសេចក្ដីស្រឡាញ់ដល់មិត្តអ្នកអានរបស់យើងទាំងអស់គ្នា

post-image

នៅសល់មួយខែទៀតនឹងចូលដល់ ព្រឹត្តិការណ៍ Emtech សិង្ហបុរី

នៅសល់តែ​មួយ​ខែទៀតទេចូលដល់​ព្រឹត្តិការណ៍ Emtech Sigapore ជាសន្និសីទ​ប​ច្ចេ​ក​វិទ្យា​មួយ​ដែល​រៀបចំ​ដោយទស្សនា​វ​ដ្តី​​ប​​ច្ចេ​ក​វិទ្យា​​របស់ MIT ។
សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅអគារ Marina Bay Sands ​នៅថ្ងៃទី 20-21 ខែ​មករា​នា​ដើម​ឆ្នាំ​ក្រោយ​។
​ថ្មីៗនេះ Emtech ទើប​បាន​ប្រកាសឈ្មោះ​បេក្ខជន​ចុងក្រោយដែលមកពី​តំបន់​អាស៊ី​អាគ្នេយ៍ ​អូស្ត្រាលី ​និង ញូ​វែ​ល​សេ​ឡង់​សម្រាប់​ខួបប្រចាំ​ឆ្នាំ​​លើក​ទី 13 របស់ទស្សនា​វ​ដ្តី​ការ​​ប​ច្ចេ​ក​វិទ្យា​ MIT :

 
1. កញ្ញា Juliana Chan មកពីប្រទេស​សិង្ហបុរី​
2. លោក Michael Hochberg មកពីប្រទេស​សិង្ហបុរី​
3. លោក Goh Ai Ching មកពីប្រទេស​ម៉ាឡេស៊ី​
4. លោក​ Iqbal Mudasser មកពីប្រទេសសិង្ហបុរី​
5. លោក Matthew Hill មកពី​ប្រទេស​អូស្ត្រាលី​
6. លោក Nripan Mathew មកពីប្រទេសសិង្ហបុរី
7. លោក Suranga Chandima Nanayakkara មកពីប្រទេសសិង្ហបុរី​
More

post-image

សូមកុំខកខានចូលរួមសន្និសីទ EMTECH របស់ទស្សនាវដ្តី MIT នៅប្រទេសសិង្ហបុរី

អស់រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ EmTech បាន​ណែនាំ​អ្នកច្នៃប្រឌិត​និង​ប​ច្ចេ​ក​វិទ្យាថ្មីៗដែលកំពុង​រីក​ចម្រើន​ដែល​ត្រូវ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បីកែទំរង់ឧស្សាហកម្មនិង​ការ​ផ្លាស់​ប្តូ​រ​ពិភពលោក​។ នៅ​ក្នុង​ខែ​មករា​ឆ្នាំ 2014 ប្រទេស​សិង្ហបុរី នឹង​រៀបចំ​ស​ន្និ​សិ​ទ​ប​ច្ចេ​ក​វិទ្យាជា​លើក​ដំបូង​បំផុត​​លំដាប់ពិភពលោក​ដ៏​មាន​កិត្យានុភាពមួយ​​ ។ នេះ​ជា​លើក​ដំបូង​របស់​ខ្លួននៅ​ក្នុង​តំបន់នេះ​ដែល​បាន​បើក​សម្ពោធ EmTech ​សិង្ហបុរី ដែលសន្យា​ថា​នឹងបង្កើតការ​ច្នៃប្រឌិតថ្មីតាមបែបប្រពៃណី​ ។
សូមកុំខកខាន​សន្និសីទ​ដ៏គួរ​ឱ្យ​រំភើប​បំផុត​នៅ​អាស៊ីដែលផ្តោតទៅ​លើ​ប​ច្ចេ​ក​វិទ្យាដែល​កំពុង​រីក​ចម្រើន​នេះ។ របៀប​វារៈ​នេះ​ផ្តោ​ត​លើ​ការ​អភិវឌ្ឍន៍​ថ្មី​ដ៏​សំខាន់​មួយក្នុងវិស័យអាយធី​ ការថែទាំ​សុខភាព ​ទីក្រុង​ឆ្លាត​ ការធ្វើនគរូបនីយកម្មដែលមាន​ដង់ស៊ីតេ​ខ្ពស់ ការ​បោះពុម្ពជាលក្ខណៈ 3D និង​មានអ្វីផ្សេងៗជាច្រើន​ទៀត​។ មាន​អ្នក​​ច្នៃប្រឌិត​និងអ្នកជំនាញ​​ប​ច្ចេ​ក​វិទ្យា​មួយ​ចំនួន​ពី​អង្គការ​ដ៏​ល្បី​បំផុត​ក្នុង​ពិភព​លោក​ដូច​ជា​:

លោក Jeff Hammerbacher ជាស្ថាបនិក​ Cloudera និង​ជាអតីត​ប្រធាន​អ្នកវិទ្យាសាស្ត្រ​ទិន្នន័យ​របស់ Facebook
លោក Skylar Tibbits ជានាយក Self-Assembly Lab, MIT
លោក Ryan Chin នាយក​គ្រប់គ្រង City Science Initiative, MIT
លោក Mitchell Higashi​ ប្រធានសេដ្ឋកិច្ច​ ​GE Healthcare
លោក Amar Hanspal ប្រធាន​ជាន់ខ្ពស់​ IPG Product Group, Autodesk
Confronting the Urban Infrastructure Cliff
លោក Halle Tecco ស្ថាបនិក​ Rock Health & one of Forbes’ … More

post-image

ពិធីសម្ពោធវេបសាយ Geeks in Cambodia

នៅដើម​ឆ្នាំ​នេះ​ពួក​យើង​បាន​ចែក​រំលែកនូវ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​​លើបច្ចេកវិទ្យា​និង​ការ​ចាប់​ផ្តើ​ម​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យើង​បាន​ចាប់​ផ្តើ​ម​ជាមួយ​ការ​សរសេរ​ប្ល​ក​សម្រាប់​ការ​កំសាន្ត​​តែ​ប៉ុណ្ណោះ​ ដោយ​ចេញផ្សាយនូវ​អត្ថបទ​មួយ​ចំនួន​ដែល​ផ្តោ​ត​ទៅ​លើ​ប​ច្ចេ​ក​វិទ្យា​ថ្មីៗ​និង​រឿង​មួយ​ចំនួន​អំពី​​ការចាប់​ផ្តើ​ម​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។ យើង​ក៏​​ចង់​ចែក​រំលែក​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​​ពាក់ព័ន្ធដែលបាន​កើត​ឡើង​នៅ​ក្នុង​តំបន់រួម​ជាមួយ​គំនិត​ផ្ទាល់​ខ្លួន​របស់​យើងទៅ​លើ​ផ្នែកបច្ចេកវិទ្យា​នៅ​ប្រទេសកម្ពុជា​។
បន្តិច​ម្តងៗ​ដៃគូ​និង​មិត្ត​ភក្តិដែលស្រលាញ់បច្ចេកវិទ្យាបាន​ចាប់​ផ្តើ​ម​ទាក់​ទង​យើង​ជាមួយ​នឹង​បំណង​ប្រាថ្នា​ដូច​គ្នា​នេះ​​ដើម្បី​ប្រមូល​ព​ត៌​មាន​បន្ថែម​និង​ចែករំលែក​សេចក្ដី​ស្រឡាញ់​និង​ឆន្ទៈ​សម្រាប់​ប្រធាន​បទ​ទាំង​នោះ​។ ដោយបានបង្កើតប​ណ្តា​ញ​មិត្ត​ភាព​សូម្បី​តែ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ នៅទី​បំផុត​​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដែល​ផ្តោ​ត​ទៅ​លើ​បច្ចេកវិទ្យា​ថ្មីៗ​និង​ការចាប់​ផ្តើ​ម​​ដើម្បី​ផ្តល់​នូវ​ព័​ត៌​មាន​ទាំង​នៅ​ក្នុង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​។
នៅ​ថ្ងៃ​ទី19 ខែ​កញ្ញា​ ​ក្រុម​ការងារ​របស់​យើងដោយ​មានការ​គាំទ្រ​ពី​ម្ចាស់​ឧបត្ថម្ភ​ អ្នកផ្សព្វផ្សាយ ​ដៃគូ​រនិង​មិត្ត​ភក្តិ​​នោះបាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​អោយវេបសាយ Geeks in Cambodia បានដាក់ បង្ហាញ​ជា​ផ្លូវការយ៉ាង​ពេញលេញ​​​។
សូម​អរគុណ​ដល់​ការ​គាំទ្រ​របស់ Anana Group, ​Mekong Net ​និង Suncity Service Apartment ​ដែលផ្តល់​ឱកាស​អោយយើង​បានបោះ​​ជំហានដើម្បី​បើក​ដំណើរ​ការ​ជា​ផ្លូវការនៃព្រឹត្តិការណ៍នេះដោយបានប្រមូលផ្តុំអ្នក​ស្រលាញ់បច្ចេកវិទ្យាជាច្រើន​។
ដោយមានភ្ញៀវចូលរួមជាង 70 នាក់ក្នុង​ចំណោម​នោះពួកគេជា​អ្នកកាសែត​ អ្នក​វិនិយោគ​ អ្នកលក់​រាយ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ អ្នកចាប់ផ្តើមនិងអ្នកដែលស្រលាញ់បច្ចេកវិទ្យាជា​ច្រើន​បាន​មកចូលរួម​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​និង​ដើម្បីស្វែងយល់បន្ថែមទៀត​អំពី Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​ឱកាស​សម្រាប់​ពួក​យើង​ដើម្បី​ណែនាំអំពី​ការងារ​របស់យើងដែលសម្រេច​បាន​​អស់រយៈពេលជាង 4 ខែកន្លង​មក​នេះ​និង​ដើម្បី​​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​យើង​នា​ថ្ងៃ​អនាគត​។
ជា​ការពិត​ណាស់ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គោល​បំណង​នៅ​ក្នុង​ការ​ផ្តល់​នូវ​អត្ថបទ ដែល​ពាក់ព័ន្ធ​និងព័ត៌មាន​អំពី​បច្ចេកវិទ្យា​​នៅ​ទូទាំង​ពិភព​លោក​រួម​ជាមួយ​នឹងរឿង​​រ៉ាវដ៏​ជាក់លាក់​មួយចំនួនដែលបានកើត​ឡើង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​ដែលផ្តោ​ត​ជាសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយផ្អែក​លើគំរោង​​រយៈ​ពេល​វែង​ បំណង​ប្រាថ្នា​របស់​យើង​គឺ​​ប្រមូល​ផ្តុំ​មនុស្ស​ជាច្រើន​និង​បង្កើត​ចំណុចរួម​ដ៏​រឹង​មាំ​មួយរវាង​អ្នក​ចាប់​ផ្ដើម​និង​អ្នកស្រលាញ់បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​
ក្រុម​ការងាររបស់​យើងសូមថ្លែងអំណរគុណដល់អ្ន​​ក​ឧបត្ថម្ភ​ដ៏​គួរ​ឱ្យ​ទុកចិត្តដែល​បានសហ​​​ការ​ជាមួយ​យើងរហូតមកដល់ពេលនេះ ​​:
ជា​ពិសេស​សូមថ្លែង​អំណរគុណដល់ Digikaa​, AnAnA Group, Mekong Net និង​ Sun City ​សម្រាប់គ្រប់​ធនធាន​ទាំងអស់​ដែល​ពួក​គេ​បាន​ផ្តល់​និង​ការគាំទ្រ​ដែល​ពួក​គេ​បាន​បង្ហាញ​នៅខាងដើមនេះ​។
យើង​ក៏​សូម​ថ្លែង​អំណរគុណដល់ SnowLizard … More

back to top BACK TO TOP