សូមណែនាំពីការស្ទង់មតិថ្មីតាមរយៈ Google+ Polls

តើ​អ្នក​ធ្លាប់​បានទាស់គ្នា​ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នក​ដែរឬទេ ថាតើប្រព័ន្ធ​ប្រតិបត្តិការណាមួយដែល​ល្អ​ជាងគេរវាង Android និង Apple ? ឬក៏​ប្រហែល​ជា​អ្នក​​គេងមិនលក់​ដោយសារតែមានសំណួរដែល​បានដក់ជាប់នៅក្នុងចិត្តរបស់អ្នកដូច​ជា – តើ​ខ្ញុំ​គួរ​ទៅកន្លែង​ណាសម្រាប់​ថ្ងៃវិស្សមកាលនេះ​? ជាមួយ​នឹង​លក្ខណៈ​ពិសេស​ថ្មី​បំផុត​នៅលើ Google+ អ្នក​អាច​អនុញ្ញាត​ឱ្យ​សហគមន៍​របស់​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ដោះស្រាយ​លើកិច្ច​ពិភាក្សា​សម្រាប់​អ្នកបាន​។

ក្រុមហ៊ុន Google ទើប​តែ​បាន​បើក​ដំណើរ​ការ​ Google+ Polls។ ការ​ឆ្លើយ​តប​គឺមានភាព​វិ​ជ្ជ​មានខ្លាំង​ណាស់​ខណៈដែល​អ្នក​ប្រើ​ប្រាស់ Google+ ត្រូវ​បាន​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ការ​ស្ទង់​មតិ​នៅ​លើ​វេទិកា​នេះ​ចាប់​តាំង​ពី​ឆ្នាំ​មុ​នៗមក។ ខាង​ក្រោម​នេះ​គឺ​ជា​វិធីដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត (ប៉ុន្តែ​ឥឡូវ​នេះ​លែង​ប្រើហើយ​) ដែលអ្នក​ប្រើប្រាស់ Google+ លោក Marc Pitman បាន​ផ្ដល់​អនុសាសន៍​ដើម្បី​ធ្វើ​ការ​ស្ទង់​មតិ (ប្រហែលជា​នៅក្នុងឆ្នាំ 2012​)​:

Screen Shot 2014-10-23 at 9.06.29 am

ជ​ម្រើស​មួយផ្សេង​ទៀត​គឺជា​ប្រកាស​តំណ​ភ្ជាប់ទៅ​កាន់ការ​ស្ទង់​មតិ​របស់ Google ប៉ុន្តែ​​ហាក់​ដូច​ជា​​មាន​ការ​រំខាន​ច្រើន​ពេកហើយ​។ ការ​ស្ទង់​មតិ​ថ្មី​ទាំង​នេះ​មិន​មែន​គ្រាន់​តែ​ជា​ភាព​សប្បាយ​រីក​រាយ​ក្នុង​ការ​លេង​តែប៉ុននោះ​ទេ ​ប៉ុន្តែ​វាក៏​បាន​ផ្តល់​នូវ​ការ​ចូល​រួម​យ៉ាង​រហ័ស​សម្រាប់​ម៉ាក​ផលិតតផលផងដែរ។ សួរជា​សំណួរមួយ​​ហើយ​អ្នក​អាច​ទទួល​បាន​មនុស្ស​ដែល​មាន​អារម្មណ៍​ក្នុងការជួយដោះស្រាយ​អំពី​បញ្ហា​នេះដោយគ្រាន់តែ​ចុច​នៅលើ​ចម្លើយ​មួយ​យ៉ាង​ងាយ​ស្រួល​។ ការស្ទង់មតិនៅលើ Google+ Polls អាចអនុញ្ញាតឱ្យ​អ្នក​ផ្តល់ជាជម្រើស​អតិបរមាបាន​ចំនួន​ប្រាំ​ ​ហើយ​វា​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​ការទាញយកចំណាប់អារម្មណ៍ជាមួយនិង​រូបថត​។

Oculus Rift

ការប្រកាសរបស់លោក Dennis Troper ស្តីពីការស្ទង់មតិមួយដែលទាក់ទងទៅនឹង Oculus Rift ដែលអមទៅដោយរូបថតដើម្បីបង្ហាញ

លទ្ធភាព​គឺ​គ្មាន​ទី​បញ្ចប់​ជា​មួយ​នឹង​ការស្ទង់មតិទាំង​នេះ​។ ចង់​ដឹង​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មាន​ការ​បើក​ចំហ​ចំពោះ​គំនិត​អាជីវកម្មបច្ចេកវិទ្យា​របស់​អ្នក​? លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ស្ទង់​មតិ​មួយ​។ សហគមន៍ Google+ គឺ​ពោរពេញ​​ទៅដោយអ្នកដែលមានគំនិតអាជីវកម្មដូច​គ្នាស្រាប់​ទៅ​ហើយ​​​​ដើម្បី​ជួយដោះស្រាយ​អ្នក​។ ឬ​ប្រហែល​ជា​អ្នក​ចង់​ដឹង​ថា​តើ​ចុង​ស​ប្តា​ហ៍មួយណាដែល​ល្អ​ប្រសើរ​ជាងគេ​ក្នុង​ការជំរុំ។ ធ្វើវា​សម្រាប់ផ្ទាល់​ខ្លួន​របស់អ្នក សម្រាប់ទំព័ររបស់អ្នក​ ឬក៏​ការ​ប្រើ​ប្រាស់សំរាប់​សហគមន៍ ​ការ​ស្ទង់​មតិ​របស់ Google+ Polls នេះគឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​។ មិត្ត​របស់​យើងម្នាក់ដែលជាអ្នកនិពន្ធសំរាប់ Geeks ​នៅ​ក្នុងប្រទេសកម្ពុជា​ លោក រតនា​ បានបង្ហាញ​ពី​របៀប​នៃការស្ទង់មតិ​នេះ​ដែលអាច​ត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់​ការ​ស្វែងយល់អំពី​ទីតាំងប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា – វា​ពិត​ជា​នឹង​បង្ហាញ​អំពីចំ​នេះ​ដឹងរបស់ប្រជាជននៅក្នុងតំបន់និង​ដល់ជន​បរទេស ​:

Google Plus Polls

ការស្ទង់មតិមួយស្តីអំពីទីតាំងប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា

ការ​ស្ទង់​មតិនេះ​នឹង​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​ក៏​នឹង​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក្នុងពេល​ឆាប់ៗនេះផងដែរ​។ នេះគឺ​ពិត​ជា​វិធី​ដ៏​ល្អ​ដើម្បីបញ្ឆេះការ​សន្ទនា​អំពី​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ត្រូវ​ដោះស្រាយ​ឬ​គ្រាន់​តែ… ថាតើអ្វី​ដែល​អ្នកត្រូវ​បរិភោគ​សម្រាប់​អាហារ​ពេល​ល្ងាច​ ! សូមសាកល្បងដោយខ្លួន​អ្នកផ្ទាល់​នោះអ្នកនឹង​មាន​ភាព​សប្បាយ​រីក​រាយ​ !

សំរាប់​ព​ត៌​មាន​បន្ថែម​អំពី​ការ​ស្ទង់​មតិរបស់ Google+ Polls នេះ សូមចូលទៅកាន់គេហៈទំព័រនេះ !