ការប្រកួតប្រជែងថ្នាក់ជាតិអំពីគំរូពាណិជ្ជកម្មខ្នាតតូចនិងមធ្យមប្រចាំឆ្នាំ 2014

ការប្រកួតប្រជែងនេះត្រូវបានរៀបចំ​ដោយ CIESF និងការចូលរួមជា​ដៃគូ​ជាមួយ​សាកល វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ សាលា ITC និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ​​និង ​ជាមួយ​សាកល វិទ្យាល័យ Waseda នៅ​ប្រទេស​ជប៉ុន​។ ការ​ប្រកួត​សហគ្រិនភាព​នេះគឺ​សម្រាប់​និស្សិត​សាកល​វិទ្យាល័យ​នៅ​ប្រទេសកម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី 8 ខែ​កុម្ភៈ​។ នៅ​ថ្ងៃ​នោះ ​វគ្គពាក់​ក​ណ្តា​ល​ផ្តាច់ព្រាត់នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​មាន 21 ក្រុមមកពី​សាកល​វិទ្យា​ល័​យនានាចូលរួម​ប្រកួត​ប្រជែង​ជា ​៣ ប្រភេទគឺ : ពាណិជ្ជកម្ម​ទូទៅ​ ប​ច្ចេ​ក​វិទ្យា​ និង ​កសិកម្ម​។

ប្រភេទ​នីមួយ​ៗនឹងត្រូវ​បាន​វិនិច្ឆ័យ​ជាលក្ខណៈបុគ្គល​ក្នុង​អំឡុង​ពេលបែងចែក​អ្នកស្តាប់​នៅ​សាលា ITC ។ សម្រាប់​ប្រភេទ​នីមួយ​ៗ ក្រុម​កំពូលៗចំនួន 3 ក្រុមដែលនឹង​​ឆ្ពោះ​ទៅ​កាន់ការ​ប្រកួត​ផ្តាច់ព្រាត់​ដែលធ្វើឡើងនៅ​ CJCC នៅ​ថ្ងៃ​ទី 15 ខែ​កុម្ភៈ​។

សំបុត្រ​សំរាប់ការចូលរូមដោយ​ឥត​គិត​ថ្លៃ​នឹង​មាន​សម្រាប់​ទាំង​ការ​ប្រកួត​វគ្គពាក់​ក​ណ្តា​ល​ផ្តាច់​ព្រាត់​និង​ការ​ប្រកួត​ប្រជែង​វគ្គផ្តាច់ព្រាត់​។

ក្រុម​និស្សិត​បានដាក់ពាក្យ​ប្រកួត​ប្រជែងអាជីវខ្នាត​តូច​និង​មធ្យម​ថ្នាក់​ជាតិរួច​រាល់ហើយ​ដែល​​ផុតកំណត់​នៅថ្ងៃ​​ទី 27 ខែ​តុលា​ឆ្នាំ​ ២០១៣​។ ដំណើរការ​នេះទាមទារ​ឱ្យ​ដាក់​ស្នើ​សំណុំ​បែបបទ​មួយ​ទំព័រ​​រួម​ជាមួយ​និងវីដេអូ​ក្រុមចំនួន 3 នាទី​ដែល​ចែក​រំលែក​តាមរយៈ​គេហទំព័រ YouTube ។ ក្រុមចំនួន​ 24 ដែលល្អបំផុតត្រូវ​បាន​ជ្រើស​ដោយគណៈមេប្រយោគ ហើយ ​សិក្ខា​សាលា​ប​ណ្តុះ​ប​ណ្តាល​និង​ពិគ្រោះ​យោបល់​ជា​ក្រុម​ត្រូវ​បាន​គេ​រៀប​ចំ​សម្រាប់​ក្រុម​ដែល​បាន​ជ្រើស​រើសកាល ពី​ខែ​វិច្ឆិកាឆ្នាំ 2013 ដល់​ខែ​មករា​ឆ្នាំ 2014 នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។

ក្រុម​ដែល​ត្រូវបាន​គេជ្រើសរើស​និង​បញ្ជី​សាកលវិទ្យាល័យ​អាច​រក​ឃើញ​នៅ​លើ​ ទំព័រ នេះ ។

ក្រុមទាំងឡាយ​មាន​ឱកាសក្នុងការ​ប​ណ្តុះ​ប​ណ្តា​​តាម​រយៈ​វិធី​សា​ស្រ្ត​ចាប់​ផ្តើ​មអាជីវកម្ម​ («គំរូ​អភិវឌ្ឍន៍​អតិថិជន​បូករួម​ជាមួយនិង​​ផ្ទាំងគំរូអាជីវកម្ម »​) ហើយ​ពួក​គេ​ក៏​មាន​ឱកាស​ក្នុងការ​លើក​ទឹក​ចិត្ត​ឱ្យ​ចុះ​ឈ្មោះ​សម្រាប់​វគ្គ​សិក្សានៅ​លើ​ប​ណ្តា​ញ​អ៊ីនធឺណេតដែលបាន​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ​ ដោយលោកសា​ស្រ្តា​ចា​រ្យ​លោក Steve ​តាម​រយៈ Udacity : « Lean LaunchPad Course on How to Create a Startup » ។

ទាំងអស់​នេះ​ស្ដាប់​មើលទៅ​ពិតជាគួរ​ឱ្យ​រំភើប​ចិត្តណាស់សំរាប់យើង​ ! ក្រុម​នីមួយៗធ្វើ​បទ​បង្ហាញអំ​ពី​គំរូ​អាជីវកម្ម​របស់​ពួក​គេ ហើយ​បន្ទាប់​មក​ចំនួន​ 10 នាទីទៀត​ដើម្បី​ឆ្លើយ​សំណួរ​ដែលសួរដោយ​គណៈ​វិនិច្ឆ័យ​ ​។

ប្រភេទ​នៃ​ព្រឹត្តិការណ៍​បែបនេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នកដែល​ចូលចិត្តការចាប់​ផ្ដើម អាជីវកម្ម​និង​បទ​ពិសោធ​ធ្វើ​អាជីវកម្ម​ ហើយ​យើង​ពិតជាចង់​ស្វែងយល់​ពីគម្រោង​ដ៏​គួរ​ឱ្យ​រំភើប​ទាំងអស់នេះណាស់​។