ក្រុមហ៊ុនម៉ូតូរ៉ូឡាកំពុងតែរុករកវិធីដើម្បីបង្កើតទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីមួយទៀត

ក្រុមហ៊ុនម៉ូតូរ៉ូឡាបានណែនាំ​គម្រោង ara ដែល​ជា​ម៉ូដែលទូរស័ព្ទស្មាតហ្វូន​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់អាចផ្លាស់ប្តូ​រ​សមាសភាគ​ឧបករណ៍​​តាម​បំណង​របស់​ពួក​គេបាន​។ ក្រុមហ៊ុនម៉ូតូរ៉ូឡាគឺ​កំពុង​ត្រូវ​បានធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​និងអ្នក​បង្កើត Phoneblocks​ ជាអ្នកដែល​ពង្រីកគោលគំនិត​នៃគំរួផ្នែក​រឹងដែលអាចដោះដូរបាន។ គម្រោង ara មាន​គោល​បំណង​អភិវឌ្ឍន៍​ផ្នែក​រឹង​​បើក​ចំហមួយដើម្បី​បង្កើត​ទូរស័ព្ទ​ដែល​អាច​ប្ដូរ​តាម​បំណង​បាន​។

(ទូរស័ព្ទស្មាតហ្វូនដែលផ្សំឡើងពីសំណុំ​នៃ​ប្លុក​ដែល​ផ្ដល់​ឱ្យ​អ្នក​នូវ​លទ្ធភាព​ជាច្រើន​ជាមួយ​ការ​ផ្លាស់ប្ដូរ​តាម​បំណង​នៃទូរស័ព្ទ​របស់​អ្នក​)

Motorola Phoneblocks

ទំរង់របស់ទូរស័ព្ទ Motorola នឹងរួមបញ្ចូលជាពីរផ្នែកគឺផ្នែកលលាក្បាល – ជាឧបករណ៍ មូលដ្ឋាននៃទូរស័ព្ទនិងសំណុំនៃម៉ូឌុលដែលត្រូវបានតភ្ជាប់ទៅផ្នែកមូលដ្ឋាន។

ប្រសិនបើអ្នកចង់ធ្វើការកែកុនឬជួសជុលទូរស័ព្ទរបស់អ្នក អ្នកគ្រាន់តែផ្លាស់ប្តូរប្លុកនោះ ទៅបានហើយ ។ នៅក្នុងនោះអ្នកក៏អាចផ្គុំទូរស័ព្ទរបស់អ្នកដែលសាកសមនឹងតម្រូវការ របស់អ្នកផងដែរចំពោះអ្នកដែលចូលចិត្តដើម្បីបង្កើនសមត្ថភាពថ្មទូរស័ព្ទរបស់ខ្លួននោះ ពួកគេអាចពង្រីកគែមជាមួយនឹងប្លុកថ្មមួយដែលធំជាងនេះ។ អ្នកគ្រាន់តែចង់អោយកាន់តែ លឿនជាមួយនឹងសមាសភាគដែលមានអនុភាពកាន់តែខ្ពស់គ្រាន់តែយកម៉ូឌុលដែលអ្នកចង់បានហើយភ្ជាប់វានៅលើស៊ុមនេះ។
ក្រុមហ៊ុនម៉ូតូរ៉ូឡាបានប្រកាសថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ Phoneblocks ក្នុងដំណាក់កាលនៃការអភិវឌ្ឍទូរស័ព្ទ។ អ្នកអភិវឌ្ឍននឹងត្រូវបានអញ្ជើញឱ្យចូលរួមដើម្បី រចនាបណ្តុំនៃប្លុកសំរាប់ទំរង់ ara ។

(លោក Dave Hakkens​ ជាអ្នក​បង្កើត​ PhoneBlocks​ ដែល​បាន​បង្ហោះវីដេអូធ្វើបទបង្ហាញ​នៅ​ថ្ងៃទី10 ខែកញ្ញា ឆ្នាំ 2013 ដែល​មានចំនួនទស្សនាជាង​ 17 លាន​ដងដោយគ្រាន់​តែរយៈពេល​ពីរ​ខែតែប៉ុណ្ណោះ​)

គម្រោង ara គឺ​ជា​កម្មសិ​ទ្ធិដ៏ធំ​បំផុត​របស់ក្រុមហ៊ុន Motorola ដើម្បី​ត្រឡប់​ទៅរកភាព​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ដៃ​ដ៏មាន​លក្ខណៈ​ច្នៃប្រឌិត​នេះ​។ ដោយជាក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិកដែលធ្លាប់ទទួល​បាន​ជោគជ័យ​​ក្នុង​ពេល​កន្លង​មកក្រុមហ៊ុន Motorola បាន​ខាតបង់ ទឹកប្រាក់ជាង $ 4 ពាន់​លាន​ដុល្លារ​ពី​ឆ្នាំ 2007 ដល់​ឆ្នាំ 2009 និង​ត្រូវ​បាន​គេ​បែងចែក​ជា​អង្គភាពឯករាជ្យចំនួនពីរគឹ Motorola Mobility និង Motorola Solutions ។ នៅ​ខែ​ឧសភា​ឆ្នាំ 201​​2 ក្រុមហ៊ុន Google Inc បាន​ទិញ Motorola Mobility ក្នុងទំហំទឹកប្រាក់ចំនួន $ 12,5 ពាន់​លាន​ដុល្លារ​ដែល​អនុញ្ញាត្តអោយក្រុមហ៊ុនសាជីវកម្ម​ពហុ​ជាតិតាមបណ្តាញអ៊ី​ធឺ​ណិ​ត​កើន​ដល់ 17.000 ប៉ាតង់​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរស័ព្ទ​។

ជា​ការពិតណាស់ក្រុមហ៊ុនម៉ូតូរ៉ូឡាបាន​ធ្វើការ​​លើ​គំនិត​នៃម៉ូឌុលស្មាតហ្វូនអស់រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ។ នៅ​ពេល​ដែល PhoneBlocks បានពង្រីកគំនិតនៃទូរ​ស័​ព្ទរបស់ពួកគេហើយ មានអ្នកគាំទ្រ​ដល់ទៅរាប់​លាន​នាក់​នោះវា​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់ក្រុមហ៊ុនម៉ូតូរ៉ូឡា ដើម្បី​ធ្វើការរួម​គ្នាជាមួយ​ការ​ចាប់​ផ្តើ​ម​ឡើង​។

(PhoneBlocks ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹងក្រុមហ៊ុន Motorola នៅ​ក្នុង​វីដេអូ​​ទីពីរ​)