ព្រឹត្តិការណ៍ DevCamp ប្រចាំខែឧសភាឆ្នាំ 2014 : PhoneGap សម្រាប់អ្នកចាប់ផ្តើមដំបូង

ជាមួយនឹងការរីករាលដាលយ៉ាងលឿននៃតម្រូវការទូរស័ព្ទចល័តនៅក្នុងទីផ្សារ វាហាក់ដូចជា មានជាកម្មវិធីទូរស័ព្ទមួយសម្រាប់អ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន នាពេលបច្ចុប្បន្ននេះ។ ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តដ៏ពេញនិយមជាងគេមានដូចជា ប្រព័ន្ធប្រតិបត្តិការ iOS ប្រព័ន្ធប្រតិបត្តិការ Android ប្រព័ន្ធប្រតិបត្តិការ Windows Phone និង Blackberry ដែលកាន់កាប់ទីផ្សារ ហើយជាលទ្ធផលតែងតែធ្វើអោយអ្នកអភិវឌ្ឍន៍កម្មវិធីសម្រេចចិត្ត ចាប់ផ្តើមតាំងពីតំបូង។ តើពួកគេគួរតែ គាំទ្រដល់អ្នកប្រើប្រាស់ទូរស័ព្ទ Apple មុនគេ ឬ ទូរស័ព្ទ Samsung មុនគេ ? បើមិនដូច្នោះទេ ប្រសិនបើពួកគេសម្រេចចិត្តបញ្ចេញកំណែទាំងពីរនោះ តើនឹងមានការបែងចែកស្មើភាពគ្នានៃធនធាននៅលើប្រព័ន្ធប្រតិបត្តិការទាំងពីរនេះដែរឬទេ ?

នៅក្នុងព្រឹត្តិការណ៍បោះជំរំអ្នកអភិវឌ្ឍន៍ដោយអង្គការ InSTEDD iLab Southeast Asia នៅក្នុងខែនេះ តំណាងដោយលោក លឹម មុយឡេង និងលោក សាន សុណាន ពួកគេនឹងរុករកអំពី PhoneGap ដែលជាប្រភពកូដបើកចំហមួយសម្រាប់បង្កើតកម្មវិធី ទូរស័ព្ទគ្រប់ប្រភេទជាមួយនិង HTML , CSS, និង JavaScript ។ អ្នកចូលរួមអាច រៀនសូត្រនិងពិភាក្សាអំពី PhoneGap ក្នុងពេលដែលបង្កើតកម្មវិធីទូរស័ព្ទដៃផ្ទាល់ខ្លួន របស់ពួកគេ។ បច្ចុប្បន្នប្រភពកូដបើកចំហនេះត្រូវបានគេទាញយកជាង 1 លានដង និងត្រូវបានអ្នកអភិវឌ្ឍន៍ប្រើជាង 400.000 នាក់ និងមានកម្មវិធីជាងរាប់ពាន់ស្ថិត នៅក្រោមឈ្មោះនៃកម្មវិធីរបស់ពួកគេ។

មិនត្រឹមតែត្រូវបានធ្វើបទបង្ហាញដោយនិស្សិតឆ្នាំទី 5 នៅសាលា ITC ប៉ុននោះទេ ពួកគេក៏ត្រូវ បានធ្វើជាសិក្ខាកាមអស់រយៈពេល 4 ខែនៅអង្គការ InSTEDD iLab Southeast Asia  ផងដែរ។ នៅក្នុងផ្នែកមួយនៃទំហំការងាររបស់ពួកគេ បច្ចុប្បន្ននេះពួកគេកំពុងតែអភិវឌ្ឍន៍ ប្រភពកម្មវិធីផែនទីសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android។ អ្នកអាចរកឃើញព័ត៌មាន បន្ថែមអំពីការងាររបស់ក្រុមរបស់ពួកគេ នៅទីនេះ !

ព្រឹត្តិការណ៍ PhoneGap សម្រាប់អ្នកចាប់ផ្តើមដំបូង គឺអាចចូលរួមបានដោយសេរី (គ្រាន់តែយកមកនូវសំណួរនិងបំណងប្រាថ្នារបស់អ្នក!) ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិ ទៅចាប់ពីម៉ោង 2 រសៀល នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2014 នៅបរិវេណអង្គការ InSTEDD iLab Southeast Asia ។ អ្នកអាចទាក់ទងមកកាន់អ្នករៀបចំកម្មវិធីនៅទូរស័ព្ទលេខ 070 224 991 ឬ 012 583 587 សម្រាប់ការសាកសួរព័ត៌មានបន្ថែម !

អង្គការ InSTEDD iLab Southeast Asia មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលភ្នំពេញ ជាន់ទី 4 អគារ C មហាវិថីព្រះសីហនុ កែងនិង វិថីសម្តេចសុធារស រាជធានីភ្នំពេញ។ សូមចុចទីនេះដើម្បីមើលផែនទី