សិក្ខាសាលារបស់ក្រសួងពាណិជ្ជកម្ម : តួនាទីនៃការច្នៃប្រឌិតនៅក្នុងសេដ្ឋកិច្ចឌីជីថល

នៅ​ថ្ងៃ​ទី 1 ខែ​តុលា ​ឆ្នាំ 2014 ខាងមុខនេះ ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា នឹង​ធ្វើសិក្ខាសាលា​មួយស្តីអំពី​: តួនាទី​នៃ​ការ​ច្នៃប្រឌិត​នៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​។សិក្ខាសាលានេះនឹង​ធ្វើ​ឡើង​ចាប់ពីម៉ោង 08:00 ព្រឹក​រហូតដល់ម៉ោង 10:40 ព្រឹក ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC​) ។

ក្នុង​អំឡុង​ពេល​​ព្រឹត្តិការណ៍​នេះ​ ប្រធាន​បទ​​ពីរ​នឹង​ត្រូវ​បាន​បង្ហាញ​ :

ប្រធានបទតំបូងគឺស្ដីអំពី “របៀបដែល​ប្រទេស​កម្ពុជា​អាច​ជួយ​កសាងបណ្ដាញ​នៅ​ទូទាំង​ពិភពលោក ​” ដោយ​លោក Mike Nelson ​អនុប្រធាន​ទំនាក់ទំនង​និង​កិច្ចការ​សាធារណៈ របស់ក្រុមហ៊ុន Google Inc ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ប្រធានបទបន្ទាប់មកទៀត​ដែល​នឹង​ត្រូវ​ជាសេចក្តីបន្ថែម​លើ​កំណែ​ទម្រង់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ជាមួយនិង​វាគ្មិន ​ឯកឧត្តម ​ស៊ុន ​ចាន់​ថុ​ល ​ទេស​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​

​សិក្ខាសាលា​របស់ក្រសួង​ពាណិជ្ជកម្មនេះ​មាន​គោល​បំណង​ដើម្បី​បំភ្លឺ​លើ​ជំនាញ​ដែល​និស្សិត​កម្ពុជា​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ពង្រឹង​នូវ​ចំណេះ​ដឹង​របស់​ពួក​គេ​និង​ពង្រីក​សមត្ថភាព​របស់​ពួក​គេ​នៅ​ក្នុង​ការ​រៀប​ចំ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ពេល​ខាង​មុខ​នៅ​ឆ្នាំ 2015 ។

សិក្ខាសាលានេះបង្រៀន​នូវ​អ្វី​ដែល​ខុស​ពី​កម្មវិធី​សិក្សា​របស់​សាលា​។ វា​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អ្នក​ចូលរួម​ដែល​ថា​សិក្ខា​សាលា​លើក​មុន​ត្រូវ​បាន​គេ​ចុះ​បញ្ជី​ពេញលេញ​។

អ្នក​អាច​ចុះឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​នេះ នៅ​ទី​នេះ ឬ​ពិនិត្យមើលលើ​ក្រដាស​ចែក​ផ្សាយដូច​ខាង​ក្រោម​សម្រាប់​ពត៌មាន​បន្ថែម ​!

MoC Workshop Flyer