និន្នាការនៃការប្រើប្រាស់ទូរស័ព្ទចល័តនៅប្រទេសកម្ពុជាក្នុងឆ្នាំ 2014

យើងបានឆ្លងកាត់ប្រភពជាច្រើនទាក់ទងជាមួយនឹងទិដ្ឋភាពទូទៅនៃប្រព័ន្ធឌីជីថលនិងឱកាសនៅក្នុង APAC សម្រាប់ឆ្នាំ 2014 នេះ។ ជាពិសេសចាប់អារម្មណ៍ទៅលើនិន្នាការនៅក្នុង ប្រទេសកម្ពុជា យើងពិតជាចង់ស្វែងរកស្ថិតិដែលចេញចុងក្រោយបំផុតទាក់ទងទៅនឹង និន្នាការនៃការប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសនេះ ។

នៅក្នុងប្រទេសកម្ពុជាបើទោះបីជាទិដ្ឋភាពទូទៅនៃការប្រើប្រាស់អ៊ីនធឺណិតហាក់ដូចជាទាប ជាង ( 5% នៃចំនួនប្រជាជនសរុប ) ប៉ុន្តែចំនូននៃការចុះឈ្មោះប្រើប្រាស់ទូរស័ព្ទដៃគឺពិតជា មានចំនូនច្រើនខ្លាំងណាស់ (126 % ខណៈពេលដែលអត្រាសកលជាមធ្យមមាន 89 %) ។ ម្យ៉ាងវិញទៀតការប្រើប្រាស់ប្រព័ន្ធ 3G មានចំនួន 13,8 % ដែលមានចំនួនអ្នកប្រើប្រាស់ 1,1 លាននាក់ (ប្រមាណជា 7% នៃចំនួនប្រជាជន ) តាមរយៈការភ្ជាប់ទៅកាន់បណ្តាញសង្គម ពីទូរស័ព្ធចល័ត។

ចំនួនអ្នកចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាភាគច្រើនស្ថិត នៅក្រោមកិច្ចសន្យាបង់ប្រាក់ជាមុន ( 95% នៃចំនួនប្រជាជន ) ខណៈពេលដែលកិច្ច សន្យាបង់ប្រាក់ជាក្រោយមានត្រឹមតែ 5% រហូតមកដល់ពេលនេះ ។

បច្ចុប្បន្ននេះក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាមាន Beeline, Cellcard , CooTel , Excell , Metfone , qb និង Smart ។ ហើយហាក់ដូចជាមានចំនួនធ្លាក់ចុះបើប្រៀប ធៀបទៅនឹងឆ្នាំ 2013 យើងអាចឆ្ងល់ថាតើវាមកពីការកើនឡើងនៃភាពស្មោះត្រង់ចំពោះ Telcos មានន័យថាជាប់ស្អិតទៅនិងក្រុមហ៊ុនផ្តល់សេវាកម្មមួយ ជំនួសឱ្យការកាន់កាប់ស៊ីម កាតជាច្រើនពីប្រតិបត្តិករនានា។

អ្នកអាចរកឃើញក្រាបពត៌មានពេញលេញដូចខាងក្រោមដោយផ្អែកលើការស្រាវជ្រាវនៅ ក្នុងខែមករាឆ្នាំ 2014 ។  នេះជាសេចក្តីសង្ខេបអំពីនិន្នាការនៃការប្រើប្រាស់ទូរស័ព្ទចល័ត នៅក្នុងសប្រទេសកម្ពុជា :

Thank you to Simon Kemp for his very interesting article on We are Social.