ទទួលយកនូវបច្ចេកវិទ្យា Holographic ជាមួយនិងទូរស័ព្ទ Takee

នេះ​ជា​លើក​ដំបូងហើយ​ដែល​យើង​បាន​លើកយកមកបង្ហាញនូវ​បច្ចេកវិទ្យា Holographic ដែលជា​ខ្សែ​ភាព​យ​ន្ដបែប​វិទ្យា​សា​ស្រ្តប្រឌិត​មួយ​ដូច​ជា​រឿង​សង្គ្រាម​ផ្កាយ ហើយបើទោះបីជា​នា​ពេល​បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា holography នៅ​តែ​ជាផលិតផល​មួយដែល​ពិបាក​យល់​ចំពោះ​មហាជនក៏ដោយ​។ ប៉ុ​ន្ដែ​ទាំង​អស់​នោះ​គឺ​ជាការ​ផ្លាស់​ប្តូ​រ​ជា​មួយ​នឹង​ការ​ប្រកាសនូវទូរស័ព្ទ Takee​ 1 ដែលទើបតែមក​ដល់ថ្មី ដែលជាស្មា​ត​ហ្វូ​ន  Holographic ​ដំបូង​បង្អស់របស់​ពិភពលោក​។

Photo Credits: sina.com

ប្រភពរូបភាព: sina.com

ដោយមានការរចនា​ដោយ​ E-Star ​ទូរស័ព្ទ Takee​ ​ប្រើ​កាមេរ៉ា​ខាងមុខ​​ចំនួន​បួន​ដើម្បី​តាមដាន​មុខ​របស់​អ្នកដោយការតាមដាន​ចលនា​ភ្នែក​របស់​អ្នក​និង​លៃ​តម្រូវ​ចំណុច​ប្រទាក់​របស់អ្នក​ប្រើប្រាស់​ដើម្បី​បង្កើត​ជម្រៅ Holographic ។ ទូរស័ព្ទនេះក៏មានបន្ថែមនូវបណ្ណាល័យជាច្រើន​ដូចជា ហ្គេម កម្មវិធី ​ខ្សែ​ភាព​យ​ន្ដ​និងមានអ្វី​ជា​ច្រើន​ទៀត​ដែល​បានផ្ទុកឡើងជាមុននៅ​ក្នុង​  cloud cube store ​នៅ​ក្នុង​ទូរស័ព្ទដៃនេះ​ផង​ដែរ​។

ក្រៅ​ពីការបដិវត្តន៍​បច្ចេកវិទ្យា Holographic ​របស់​ខ្លួន ទូរស័ព្ទ Takee នេះបាន​ភ្ជាប់​មក​ជា​មួយនូវ​អេក្រង់ទំហំ 5,5 អ៊ីញ​ ដែលមានគុណភាពបង្ហាញ​រូបភាព​ក្នុង​កម្រិត 1080p ជាមួយនិង ឧបករណ៍ដំណើរការ Octa​-core MediaTek​ និង​ RAM ទំហំ 2GB ធានា​ថា​អ្នក​នឹង​អាច​ទាញ​យក​កម្មវិធី​និង​ភាពយន្ត​បានជា​ច្រើន​ហើយរីករាយជាមួយ​និងគុណភាព Holographic ពេញ​លេញ ។ វា​ក៏​មាន​កាមេរ៉ាដែលមានទំហំ 13​-megapixel ផងដែរ ​ជាមួយ​នឹង​ឧប​ករ​ណ៏​ចាប់សញ្ញា Sony Exmor RS ដែល​ជា​កាមេរ៉ា​ចំបងរបស់វា ​កាមេរ៉ា​ដ៏​មាន​គុណភាព​នេះក៏ត្រូវ បាន​គេរក​ឃើញ​នៅ​លើ​ទូរស័ព្ទ​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​ដែលមក​ពី​ក្រុមហ៊ុន HTC និង Nokia ផងដែរ។

ទូរស័ព្ទ Takee​ 1 នេះនឹងអាចរកបាននៅក្នុង​ពណ៌​ខ្មៅ​និង​ពណ៌​ស​ ជា​មួយ​នឹង​​ការចេញនូវ ម៉ូដែល 18K gold ដែល​នឹង​ចាប់បើកលក់ជា​ផ្លូវ​ការ​ជាលើក​ដំបូង​នៅ​ថ្ងៃ​ទី 17 ខែ​សីហា​ ឆ្នាំ 2014 ។

​សូមស្វែងយល់​បន្ថែម​អំពី​ទូរស័ព្ទ Takee​ 1 ដូចខាងក្រោម​:

takee