ការត្រួតពិនិត្យទូរស័ព្ទដៃ Sony Xperia Z3

អ្នកអាចនាំយក​ស្មា​ត​ហ្វូ​ន​នេះ​ទៅជាមួយ​អ្នក​បានគ្រប់​ទីកន្លែងដោយមាន​ការ​ផ្តល់​ចំណាត់​ថ្នាក់​មិនជ្រាប​ទឹកបាន​ខ្ពស់​បំផុត​ ​ទូរស័ព្ទ Sony Xperia Z3 គឺ​ពិតជា ​ផលិតផលមួយ​ដែល​មានទាំងការប្រើ​ប្រាស់​បាន​យូរ​និងមាន​ភាព​ស្រស់​ស្អាតព្រមជាមួយគ្នា​។ ដោយមក​ដល់​ត្រឹមតែរយៈពេល 6 ខែតែប៉ុននោះ​ បន្ទាប់​ពី​ទូរស័ព្ទស៊េរីមុនរបស់ខ្លួន Xperia Z2 អនុញ្ញាត​ឱ្យមានការស្វែងយល់កាន់តែជ្រៅ​ដើម្បី​រក​ឱ្យ​ឃើញ​អំពីការវាយលុករបស់​ទូរស័ព្ទ Android ​។

Photo Credits: SONY

Photo Credits: SONY

ទាំង​ការមិន​ជ្រាប​ទឹក​និង​មិនជ្រាបធូលី​ ​ទូរស័ព្ទ​នេះ​អនុញ្ញាត​ឱ្យ​អ្នកផ្តិត​យក​រូបភាព​ដ៏​អស្ចារ្យ​នៅ​​​ក្រោម​ទឹក​សម្រាប់​រយៈពេល​មិន​លើស​ពី 30 នាទី​។ អ្នក​ក៏​អាច​យក​វា​ទៅជ្រមុជទឹកបាន 1,5 ម៉ែត ផងដែរ ហើយអ្វី​​ដែល​អ្នក​ត្រូវ​ធ្វើ​នោះគឺ​ត្រូវ​ចាំ​ថា​ត្រូវបិទ​ច្រក​នានា​ទនិង​រន្ធ​នៅ​លើ​ទូរស័ព្ទ​ទាំង​អស់​ !

ជា​មួយ​នឹង​កាមេរ៉ាខាង​ក្រោយ 20.7MP ​ឧប​ករ​ណ៏ចាប់សញ្ញា RS Exmor ™​ និង ISO 12800​ ស្មា​ត​ហ្វូ​ន​នេះ​គឺ​អាច​ចាប់​យក​រូបភាព​សូម្បី​តែ​នៅ​ក្នុង​លក្ខខណ្ឌ​ពន្លឺ​ទាប​បំផុត​។ វី​ឌី​អូ​ត្រូវ​បាន​ថត​នៅ​ក្នុង​កំរិតភាពច្បាស់ 4K ​ហើយ​អ្នក​មាន​អំណាច​ដើម្បី​កែ​សម្រួល​វាបានភ្លាម​ៗ​។

Photo Credits: SONY

Photo Credits: SONY

ប្រសិន​បើ​អ្នក​ជា​ម្ចាស់ PlayStation 4​ ​នោះ ទូរស័ព្ទនេះ​​គឺសម្រាប់​អ្នក​។ ការលេងពី​ចម្ងាយ​អនុញ្ញាត​ឱ្យ​អ្នក​ចូល​ដំណើរការនៅលើ PS4 ™​ របស់​អ្នកបាន​ចេញពី​​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។ គ្រាន់​តែ​ភ្ជាប់​ទូរស័ព្ទ Xperia Z3 ទៅនិង Wi​-Fi ​ក្នុងផ្ទះ​របស់​អ្នក និង​​លេង​ហ្គេម​ដោយ​ប្រើ​ឧបករណ៍​បញ្ជា​ DUALSHOCK®4​​ ដោយជ្រើស​យកកន្លែង​ដែល​អ្នក​បាន​ចាក​ចេញ​​ឬ​ក៏ចាប់​ផ្តើ​មលេងហ្គេមថ្មី​​ឡើងវិញ​ជាមួយ​នឹង​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។

ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ដ៏​អស្ចារ្យ​ទាំងអស់​នេះ​ ថាមពលថ្មគឺ​ពិត​ជា​ក្តី​បារម្ភ​មួយ។ កុំ​បារម្ភ​អី ទូរស័ព្ទដៃ​នេះ​ត្រូវ​បានបំពាក់ជាមួយ​នឹង​ថ្ម​ដ៏​មាន​អានុភាពខ្ពស់ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថាអាចប្រើបានក្នុង​រយៈពេល​រហូតដល់​ទៅ 2 ថ្ងៃ​ពេញ​។

ទោះបី​ជាយ៉ាង​ណាក៏ដោយ ​បើ​ប្រៀប​ធៀប​ទៅ​នឹងទូរស័ព្ទ Sony Xperia Z2 ទូរស័ព្ទ​ថ្មី​នេះ​គឺ​មាន​ស្ទើរ​តែ​ដូចម៉ូដែលមុនៗទៅហើយ​។ ទូរស័ព្ទ Xperia Z3 គឺ​ជាទូរស័ព្ទ​ស្មា​ត​ហ្វូ​នមួយដែលមានការផ្លាស់ប្តូច្រើន​បំផុត​របស់​ក្រុមហ៊ុន Sony ។

សូម​ពិនិត្យ​មើល​លក្ខណៈពិសេស​ពេញ​លេញ​របស់ទូរស័ព្ទ Sony Xperia Z3 ដូចខាងក្រោម :

SONY XPERIA Z3

The SONY Xperia Z3 is for sale here in Cambodia at selected phone stores.