ទូរស័ព្ទ SINGTECH SAPPHIRE P470

ដោយមានដាក់លក់តាំងពីខែមុននៅក្នុងប្រទេស​កម្ពុជាទូរស័ព្ទ​ Sapphire P470 ​នាំមក​ដោយ Singtech ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​ដែលមាន​ឯក​ទេសខាងបច្ចេកវិជ្ជានិង​ផលិតផល​ទូរស័ព្ទ​ដៃ ​។

ដោយមាន​សាខា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​កម្ពុជា​ Singtech បាន​រីកចំរើន​យ៉ាងខ្លាំង​នៅ​ក្នុង​ទ្វីប​អាស៊ី​នេះ​។

Singtech បាន​បង្កើត​ឱ្យ​មាន​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ 2011 ដោយ​ពឹង​ផ្អែក​លើ Showroom របស់​ពួក​គេ​រួម​ជាមួយ​ទី​ផ្សាលើប​ណ្តា​ញអ៊ីនធើណេត​ដើម្បី​ចែកចាយ​ផលិតផល​របស់​ខ្លួន​។

​ទូរស័ព្ទ​នេះ​បាន​នាំ​មក​នូវ​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម​នេះ​:

  • ដំណើរការ 1.2GHz Quad core ​ 4CPUs
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
  • អេក្រង់ 4.7 អ៊ីញ​ Capacitive touchscreen ជាមួយពណ៌ 16M
  • កាមេរ៉ា​ខាង​ក្រោយ 8​-megapixel ​ជាមួយ​នឹង​ពន្លឺ​
  • កាមេរ៉ា​ផ្នែក​ខាង​មុខ 2​-megapixel
  • អាចរកមើល​រូបភាព​ចលនា 3D បាន
  • វីដេអូ​ការ​គាំទ្រ AVI​, MP4, 3GP​, RMVB
  • RAM ទំហំ 1 ជីកាបៃ
  • មេមម៉ូរីខាងក្នុង 4 ជីកាបៃ
  • Micro SD រហូត​ដល់​ទៅ 32 ជីកាបៃ
  • ថ្ម 2000 mAh
  • និង​មានលក្ខណៈពិសេសជា​ច្រើន​ទៀត …

ទូរស័ព្ទនេះអាចរកបានក្នុងតម្លៃ 245 $​ វា​នាំមក​នូវ​ការ​ប្រកួត​ប្រជែង​មួយ​ចំនួន​បន្ថែម​ទៀតជាមួយឧស្សាហកម្ម​ទូរស័ព្ទ​ក្នុង​ស្រុក​ ។

ដើម្បី​ស្វែងយល់​បន្ថែមទៀត​អំពី Sapphire Prime P470​ នេះ​សូមពិ​និ​ត្យ​មើល​លក្ខណៈ​ពិសេសដូចខាងក្រោម ​:

singtech cambodia

អ្នកអាចរកមើលវីដេអូស្ពត Sapphire Prime P470 នៅក្នុង​ភាសា​ខ្មែរ ​: