ការត្រូតពិនិត្យទូរស័ព្ទ Oppo Joy Plus

ខណៈ​ពេល​ដែល​ស្មា​ត​ហ្វូ​ន​ភាគច្រើន​ត្រូវ​បានយកលំនាំតាម​និន្នាការ​នៃការធ្វើអោយមាន​អេក្រង់ទំហំធំ ​និង​មិន​សូវ​មាន​តំលៃ​សមរម្យ​ជាមួយនឹង​បច្ចេកវិទ្យា​បន្ថែម​​នៅ​ក្នុង​អេក្រង់ដ៏ធំ​ មនុស្សភាគ​ច្រើន​ហាក់​ដូច​ជា​ភ្លេច​ថា​ពេល​ខ្លះ​ទូរស័ព្ទដែលមានទំហំតូចក៏ស្រស់ស្អាតម្យ៉ាងដែរ​។

ដោយបាន​ចេញ​ផ្សាយ​ជាផ្លូវការនៅខែ​ឧសភា​ឆ្នាំ 2015 ​លោកអ្នកអាច​រក​បាន​នៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ​ដៃ​ធំៗទាំងអស់នៅ​ក្នុងប្រទេសកម្ពុជា​​​។ ទូរស័ព្ទ Oppo Joy Plus ​មាន​លក្ខណៈ​ពិសេសដ៏ធំធេង​​ព្រមទាំងមានទំងន់ស្រាល​ត្រឹម​តែ 125g តែប៉ុណ្ណោះជាមួយ​និង​តម្លៃដ៏​សមរម្យចំនួន​ $ 110 ​ដុល្លារ​។

រចនាប័ទ្ម​និង​ការ​រចនា

ទូរស័ព្ទ Oppo Joy Plus ត្រូវបាន​រចនា​ឡើងយ៉ាងស្រស់ស្អាតជាមួយ​នឹង​ស្លាក​សញ្ញា Oppo នៅ​និងសំបក​ខាង​ក្រោយ​របស់​ខ្លួន​ព្រមទាំងអេក្រង់ multi​-touch ដែលមានទំហំ 4​-inch នៅ​ផ្នែកខាងមុខ។

ដោយមានកម្រាស់ 9.9mm និង​ទម្ងន់ត្រឹមតែ 125 ក្រាម​តែប៉ុណ្ណោះ ទូរស័ព្ទ Oppo Joy Plus ​គឺជាប្រភេទ​ស្មា​ត​ហ្វូ​នមួយដែលមានរូបរាង​ស្តើង​និងមានទំងន់ស្រាល​ដែល​ធ្វើ​អោយ​វាមានភាព​ងាយ​ស្រួល​ក្នុង​ការ​ដាក់ចូលទៅក្នុង​ហោប៉ៅ​។

oppo-joy-plus

លក្ខណៈ​ពិសេស​របស់​កាមេរ៉ា​ថត

ដោយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 3MP និង​មាន​កាមេរ៉ា​មុខទំហំ 0.3 មេ​ហ្គា​ភិ​ចសែល ទូរស័ព្ទ Oppo Joy Plus នៅ​តែ​ត្រូវ​តែ​អាច​ចាប់​យក​រូបថត​ដ៏សមរម្យ​ជាមួយ​និងមុខ​ងារ​ចាប់យកមុខមនុស្សដោយស្វ័យប្រវត្តិនិង​មាន​លក្ខណៈ​ពិសេស​នៃការដាក់​ស្លាកទីតាំងភូមិសាស្ត្រ​ផងដែរ​។

ដំណើរការ​និង​អង្គ​ចងចាំ

ទូរស័ព្ទ Oppo Joy Plus ​ដំណើរការ​លើ​ប្រព័ន្ធប្រតិបត្តិការ Android 4.4 (Kitkat​) ជាមួយនិង​ប្រព័ន្ធដំណើរការ Oppo ColorOS 2.0 និង​ត្រូវ​បាន​បំពាក់ទៅ​ដោយ ​ Media Tek MT6572 dual core 1.3 GHz processor និងមាន RAM ទំហំ​ 1 ​ជីកាបៃ ដែល​ជាលក្ខណៈដ៏ពិសេសដ៏ល្អមួយព្រមទាំងមាន​តម្លៃ​សមរម្យ​ផង​ដែរ​។

លើស​ពី​នេះ​ទៅទៀត​ ទូរស័ព្ទនេះមាន​អង្គ​ចងចាំខាងក្នុង​ទំហំ 4GB ហើយអាច​ត្រូវ​បាន​បង្កើន​ដល់​ទៅ 32GB ជាមួយប្រភេទ​កាត​ SD ខ្នាត​តូច​ដើម្បី​រក្សា​ទុក​បទ​ចម្រៀង​ដែល​អ្នក​ពេញ​ចិត្ត​និង​ឯកសារដទៃ​ទៀត​។

11128600_419363388225431_7204410285546027072_n

ColorOS

ColorOS នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន Oppo ទទួលបាននូវលក្ខណៈពិសេស​មួយ​គត់​ជាមួយ​នឹង​ចំណុច​ប្រទាក់​ដ៏ស្រស់ស្អាត​។

ដោយបាន​រចនា​ឡើង​​ដែល​មាន​មូលដ្ឋាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android​, ប្រព័ន្ធដំណើរការ ColorOS របស់ទូរស័ព្ទ Oppo បានផ្តល់នូវបទ​ពិសោធ​ន៏របស់អ្នកប្រើប្រាស់តាម​រយៈ​រូប​តំណាងដ៏​ជាក់ស្តែង​ដែលធ្វើអោយមានភាពស្រស់​ស្អាត​។

Oppo JoyPlus 2