ទូរស័ព្ទ Nokia Lumia 630

តំលៃតែងតែស្ថិតក្នុងចំណោមរឿងដែលគួរឱ្យពិចារណានៅពេលដែលអ្នកសំរេចចិត្តទិញ ទូរស័ព្ទដៃមួយ។ ពិតណាស់ មានម៉ាកទូរស័ព្ទដ៏អស្ចារ្យជាច្រើនមកពីក្រុមហ៊ុន Samsung និង Apple ដើម្បីជ្រើសរើស ប៉ុន្តែម៉ាកទូរស័ព្ទទាំងអស់នេះតែងតែមានតំលៃថ្លៃ។ ចង់បានអ្វីដែល មានទាំងតំលៃសមរម្យនិងមានមុខងារដ៏សំបូរបែបមែនទេ? មែនហើយ សូមក្រលេកមើល ទូរស័ព្ទ Nokia Lumia 630 សេរ៊ីថ្មីដែលទើបតែបានចេញលក់នៅក្នុងប្រទេសកម្ពុជា !

ទូរស័ព្ទ Lumia 630 គឺជាទូរស័ព្ទដ៏ល្អឥតខ្ចោះមួយសម្រាប់អ្នកទាំងឡាយណាដែលកំពុងសម្លឹង រកមើលវាដើម្បីបន្ថែមរសជាតិនៃជីវិតរបស់អ្នកជាមួយនឹងសំបកប្លាស្ទិចដ៏ភ្លឺរលោងដែលមាន ពណ៌បៃតង ទឹកក្រូច ពណ៌លឿង ពណ៌ខ្មៅ​​ និង​ ពណ៌ស។ សំបកប្លាស្ទិចរបស់វាមានទំងន់ ស្រាលល្មមសម្រាប់ទូរស័ព្ទដែលមានទំហំមធ្យមហើយត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ដែលប្រកបដោយភាពងាយស្រួល។

វាក៏បានភ្ជាប់មកជាមួយនូវកាមេរ៉ាខាងក្រោយចំនួន 5 មេហ្គាភិចសែល ដែលជាចំនុចដ៏ល្អមួយ ផងដែរសម្រាប់ទូរស័ព្ទដែលមានតំលៃដ៏សមរម្យដូចនេះ។ វាក៏ជាទូរស័ព្ទដំបូងគេមួយផងដែរ ដែលត្រូវបានភ្ជាប់មកជាមួយនូវនិងប្រព័ន្ធប្រតិបត្តិការ Windows 8.1 ដែលមានលក្ខណៈ ពិសេសថ្មីដ៏អស្ចារ្យមួយដោយរួមបញ្ចូលទាំងចំណុចប្រទាក់សំរាប់អ្នកប្រើប្រាស់ដ៏ស្រស់ឆើតឆាយ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏វាមានគុណវិបត្តិមួយចំនួនដោយសារតែវាមានតម្លៃថោក។ លើសពីនេះទៀតដោយសារតែវាដំណើរការនៅលើប្រតិបត្តិការ Windows 8.1 ហើយនៅតែ មានកម្មវិធីជាច្រើនដែលមិនអាចប្រើប្រាស់បាននៅក្នុងពេលនេះ។

ទាំងអស់នេះយើងអាចចាត់ទុកថា Nokia Lumia 630 ឈរនៅលើការរចនាដ៏គួរអោយ ទាក់ទាញទាំងបច្ចេកវិទ្យានិងភាពងាយស្រួលនៃការប្រើប្រាស់។ អ្នកអាចរកជាវទូរស័ព្ទ Nokia Lumia នៅតាមហាងលក់ទូរស័ព្ទណាមួយនៅក្នុងប្រទេសកម្ពុជាក្នុងតំលៃប្រហែល 170USD។

សូមស្វែងយល់បន្ថែមអំពីលក្ខណៈពិសេសរបស់ទូរស័ព្ទ Lumia 630 ដូចខាងក្រោម:

Nokia Lumia 630