ទូរស័ព្ទ NOKIA LUMIA 1020 EOS

កាល​ពី​ខែ​មុន​យើង​បាន​និយាយ​ពី​​ពាក្យ​ច​ចាម​អារាម​អំពី Nokia Lumia Eos ថា​នឹង​ចេញនាពេលឆាប់ៗនេះ។ ឥឡូវ​នេះវាចេញជា​ផ្លូវការហើយ Nokia Lumia 1020 Eos ​នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី26 ខែ​កក្កដា​ឆ្នាំ​២០១៣ខាងមុខនេះ ។

Nokia Lumia 1020 Eos ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម​នេះ :

លក្ខណៈទូទៅ​ :

  • ប្រព័ន្ធ​ប្រតិបត្តិការ ​: ម៉ៃក្រូសូហ្វ​វីនដូហ្វូន 8
  • អេក្រង់​: 4,5 អ៊ីញ​ – 768 X 1280 ភិ​ច​សែល – ដង់ស៊ីតេ​ភីកសែល​: 334 ppi
  • ឧបករណ៍ដំណើរការ​ : Qualcomm MSM8960 Snapdragon 1,5 GHz dual​-core
  • អង្គ​ចងចាំ ​: 32 ជីកាបៃ – បន្ថែមការ​ផ្ទុកលើ cloud storage ​​ដោយ​ឥតគិតថ្លៃចំនួន : 7 ជីកាបៃ
  • សតិអង្គ​ចងចាំ​:  RAM 2 GB​
  • និង​មានលក្ខណៈពិសេសជា​ច្រើន​ទៀត …

ប្រសិទ្ធិភាពនៃការថតរូប ​:

កាមេរ៉ាចំបង​:

  • 41 megapixel – PureView
  • កំរិតភាពច្បាស់​ : 7712 x 5360 ភិ​ច​សែល
  • ប្រភេទ​ផ្តោ​តលើកាមេរ៉ា ​​: ការ​ផ្តោ​តដោយ​ស្វ័យ​ប្រវត្តិ
  • Carl Zeiss Tessar កញ្ចក់​អុបទិក
  • ទំហំ​ឧបករណ៍​ចាប់​សញ្ញា ​: 1/1.5 អ៊ីញ
  • f-number/aperture​: f/2.2
  • ប្រវែង​​ : 26 មល
  • ទំរង់រូបភាព​ : JPEG
  • ប្រភេទ flash ​: Xenon flash

កាមេរ៉ាទីពីរ​:

  • HD 1.2 MP
  • កំរិតភាពច្បាស់ ​: 1280 x 960 ភិ​ច​សែល
  • f-number/aperture​: f/2.4
  • ការ​ថត​វីដេអូ
  • ការ​ចាប់​យក​រូបភាព​ដែលមានលក្ខណៈនៅទ្រឹង
  • ការខលដោយវីដេអូ

នេះជាការពិនិត្យមើល​​របស់​យើង​ដូច​ខាង​ក្រោម ​:

Nokia Lumia 1020

អ្នកអាចដឹងបន្ថែមទៀតអំពីទូរស័ព្ទ Nokia Lumia 1020 ដោយមើលវីដេអូខាងក្រោមនេះ :