ទូរស័ព្ទ NOKIA EOS

កាលពីប៉ុន្មាន​ស​ប្តា​ហ៍​កន្លងទៅ​នេះ​ពាក្យ​ច​ចាម​អារាម​មួយ​បាន​លេចឡើងអំពី​ទូរស័ព្ទ​ Nokia ដែលមានមុខ​ងារថត​រូបផ្តល់នូវគុណភាពខ្ពស់​ ​។

រហូត​មក​ដល់​ពេលនេះ​តើយើង​ដឹង​អ្វី​ខ្លះ​អំពី​ទូរស័ព្ទ Nokia EOS ​?

  • ការរចនា​និង​ទំហំ​របស់​វា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង Lumia 920
  • វា​​រួម​បញ្ចូល​ជា​មួយ​និងកាមេរ៉ា PureView 41 megapixel
  • វា​ផ្ដល់​​នូវ​លទ្ធភាព​ដើម្បី​ឱ្យអ្នកអាចថតវីដេអូ Full HD 1080 ភិ​ច​សែល​
  • វា​មានមុខងារ Xenon flash  (ស្រដៀងគ្នា​ទៅ​នឹង Lumia 928 ដែរ)
  • វា​នឹង​ប្រហែល​ជា​ត្រូវ​បាន​​ដាក់លក់​ក្នុង​អំឡុង​ពេល​ស​ន្និ​សិ​ទ​សារ​ព​ត៌​មាននៅពាក់​ក​ណ្តា​ល​ខែ​កក្កដា​ឆ្នាំ​នេះ ។

នេះ​ជា​ទូរស័ព្ទដៃដែលត្រូវ​បានគេ​រំពឹងគិត​ថា​នឹង​មាន​​​សក្តា​នុ​ពល​នា​ពេល​ខាង​មុខ​នេះ​។ពាក្យ​ច​ចាម​អារាម​នេះ​ក៏​និយាយ​ដែរ​ថា​ក្រុមហ៊ុន Nokia នឹង​​ផ្តល់អោយអ្នក​ប្រើប្រាស់​ទូទៅនូវ​បទពិសោធដែលដូចទៅនិង កាមេរ៉ា​ឌីជីថលមួយដែរ​ ​។

នេះជាការពិនិត្យ​ឡើងវិញ​របស់​យើង​ដោយ​ផ្អែក​លើ​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ដែល​យើង​បានប្រមូល​

nokia eos reviewដរាបណា​ពាក្យ​ច​ចាម​អារាម​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នោះ​យើង​​នឹងផ្តល់​ព​ត៌​មានអោយអ្នកដឹងនៅរៀង​រាល់ពេលដែលយើង​​ទទួលបានពត៌មាន ​។

Sources