ការត្រួតពិនិត្យទូរស័ព្ទដៃ : Microsoft Lumia 535
កាលពីថ្ងៃអង្គារនេះក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការស្តីអំពីទូរស័ព្ទស្មាតហ្វូន Lumia – Microsoft Lumia 535 ដែលជាស្មាតហ្វូន Lumia លើកដំបូងមួយរបស់ខ្លួនដែលគ្មានឈ្មោះ Nokia ។ ទូរស័ព្ទនេះមានតំលៃសមរម្យ តំនើរការនៅលើប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Windows (OS) ហើយបំពាក់មកជាមួយនូវមុខងារស៊ីមពីរ ទទួលបាននូវបទពិសោធន៍របស់ប្រព័ន្ធប្រតិបត្តិការ Windows យ៉ាងពេញលេញនៅក្នុងតម្លៃសមរម្យ !

ប្រភពរូបថត: Microsoft
ជាមួយនឹងកំណែចុងក្រោយបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Windows នៅលើទូរស័ព្ទ Lumia 535 នេះ អ្នកប្រើប្រាស់អាចទទួលបានការបន្ទាន់សម័យតាមប្រព័ន្ធអ៊ីនធឺណេតនិងតែងតែមានកម្មវិធីចុងក្រោយបំផុតនៅលើស្មាតហ្វូនរបស់ខ្លួន។ កម្មវិធីដូចជា Skype, Cortana, Office និង OneDrive ត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃបទពិសោធដ៏ធំបំផុតរបស់ Windows។ OneDrive អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដើម្បីកែសម្រួលឯកសាររបស់ពួកគេនិងផ្តល់ឱ្យពួកគេនូវទំហំផ្ទុកទិន្នន័យរហូតដល់ទៅ 15GB ដោយឥតគិតថ្លៃផងដែរ។
ទូរស័ព្ទនេះមានទំហំធំទូលាយ កាមេរ៉ាមុខទំហំ 5 megapixel ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចថតរូបមនុស្សបានច្រើននៅក្នុងក្រុម selfies របស់ពួកគេ។ នោះមិនទាន់គ្រប់គ្រាន់ទេ ទូរស័ព្ទ Lumia នឹងដំឡើងមកជាមួយនូវកម្មវិធីថតរូប selfie ដែលអាចធ្វើការចែករំលែកនិងកែសម្រួលរូបថតបានកាន់តែងាយស្រួល។
មុខងារស៊ីមពីរអនុញ្ញាតឱ្យអ្នកមានទាំងលេខការងារនិងលេខផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងទូរស័ព្ទ Lumia 535 របស់អ្នក។ ទូរស័ព្ទនេះពោរពេញទៅដោយលក្ខណៈពិសេសជាច្រើន ជាមួយនិងការរចនាដ៏ស្រស់ស្អាតហើយតំនើរការនៅលើឧបករណ៍ដំណើរការ quad-core ដែលផ្ដល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏អស្ចារ្យ។
បើយោងទៅតាមកាសែត The Cambodia Times ទូរស័ព្ទ Lumia 535 នេះ គឺមានតម្លៃប្រហែល $137 មុនពេលចែកចាយនិងបង់ពន្ធ ។
សូមពិនិត្យមើលលក្ខណៈពិសេសពេញលេញរបស់ទូរស័ព្ទនេះដូចខាងក្រោម: