ទូរស័ព្ទ LG L65 dual D285

ក្រុមហ៊ុន LG ប្រហែលជាបានទទួលជោគជ័យជាមួយនឹងទូរស័ព្ទ Android Smart Phone LG L’65 dual D285 ថ្មីរបស់ពួកគេដែលបានឈ្នះការបូកសរុបទូរស័ព្ទចល័តនៅគ្រប់ទីកន្លែង ចាប់តាំងពីបានបើកដំណើរការនៅក្នុងខែមេសា។ ដូច្នេះ សូមក្រលេកមើលនូវអ្វីដែលធ្វើអោយ ទូរស័ព្ទនេះក្លាយជារបស់ដ៏គួរជាទីពេញចិត្ត។

ដំបូងទូរស័ព្ទ L65s Compact និងការរចនាដ៏សាកសមឥតខ្ចោះបានអនុញ្ញាត្តិអោយដាក់ទូរស័ព្ទ នៅលើដៃរបស់អ្នកមានភាពងាយស្រួលសូម្បីតែនៅក្នុងហោប៉ៅដ៏តូចបំផុតក៏ដោយ។ វាក៏មាន លក្ខណៈពិសេសជា  capacitive touchscreen  ដែលមានផ្ទៃបង្ហាញ 4.3 អ៊ីញ និងមាន គុណភាពបង្ហាញ 217ppi ។

ចំពោះកាមេរ៉ាវិញអាចចាប់រូបភាពបានក្នុងកំរិត 2592 х 1944 ភីកសែល ជាមួយនិងការផ្តោត យករូបភាពដោយស្វ័យប្រវត្តិ (Auto focus) និងបំពាក់ទៅដោយ LED flash ។ លក្ខណៈពិសេសបន្ថែមទៀតរួមមាន Geo – tagging, Face detection និងមុខងារ Panorama ដែលអនុញ្ញាតអោយអ្នកថតរូបទេសភាពបានយ៉ាងស្រស់ស្អាត។

លក្ខណៈពិសេសដ៏លេចធ្លោមួយផ្សេងទៀតរួមមានរន្ធដោតស៊ីមកាតពីរដែលអនុញ្ញាតអោយ អ្នកប្រើប្រាស់ស៊ីមកាត Mini ផ្សេងទៀតជាមួយនិងស៊ីមចំបងមួយដែលជាការបន្ថែមដ៏មាន ប្រយោជន៍សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរញឹកញប់។ ទូរស័ព្ទនេះមាន RAM ទំហំ 1GB អង្គចងចាំ ROM ទំហំ 4GB ជាមួយនិង microSD ទំហំ 32GB ផងដែរ។

ចំពោះចំនុចអវិជ្ជមានវិញ ទូរស័ព្ទនេះមិនគាំទ្រប្រព័ន្ធ 4G ទេ ជាមួយនិងថ្ម Li-Ion 2100 mAh។  រីឯតម្លៃវិញ ទូរស័ព្ទដៃនេះមានតម្លៃប្រមាណជា 236 ដុល្លារ បើធៀបជាមួយនិងលក្ខណៈ ពិសេសរបស់ខ្លួនដែលអាចធ្វើអោយទូរស័ព្ទនេះអាចប្រកួតប្រជែងនៅលើទីផ្សារបា​ន។

អ្នកអាចស្វែងយល់បន្ថែមអំពីលក្ខណៈពិសេសរបស់ទូរស័ព្ទ L65 ដូចខាងក្រោម :

LG L65