ទូរសព្ទ័ LG G3

បន្ទាប់ពីទូរស័ព្ទ LG G2 បានចេញមកដោយទទួលបាននូវកិត្តិស័ព្ទលើស្លាកយីហោបានទាំងជា ទូរស័ព្ទស្មាតហ្វូននិងជាឧបករណ៍អេឡិចត្រូនិចដែលល្អបំផុតប្រចាំឆ្នាំ 2013។ ក្រុមហ៊ុន LG នឹងធ្វើការបង្ហាញផលិតផលថ្មីរបស់ខ្លួននោះគឺទូរស័ព្ទ LG G3 ។

ទូរស័ព្ទ LG G3 មានសមត្ថភាពលើសពីទូរស័ព្ទជំនាន់មុនរបស់ខ្លួនហើយមានសក្តានុពលអាច ក្លាយជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយនិងទូរស័ព្ទ Samsung Galaxy S5 និងទូរស័ព្ទ HTC M8 ។ ទូរស័ព្ទនេះប្រដាប់ដោយអេក្រង់ QHD ទំហំ 5,5 អ៊ីញនិងមានកាមេរ៉ាទំហំ 13 មេហ្គាភិចសែល។

រីឯការរចនាវិញ ទូរស័ព្ទនេះបានបំពាក់ទៅដោយការលាយបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាង លោហៈនិងប្លាស្ទិចដែលគេហៅថា “ស្បែកលោហធាតុ” ដែលឆ្លុះបញ្ចាំងពីរូបរាងនិងមុខងារ របស់វា។

ទូរស័ព្ទ LG G3 គួរតែចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងនៅចុងខែកក្កដាដោយមានតម្លៃ លក់រាយប្រមាណ 815 ដុល្លារ។ សូមពិនិត្យមើលការត្រួតពិនិត្យពេញលេញរបស់យើង ដូចខាងក្រោម :

Mobiel Review LG G3 Geeks In Cambodia