ទូរស័ព្ទ LG G Pro Lite Dual

ក្រុមហ៊ុន LG ​ទើបតែ​ធ្វើ​អោ​យមាន​រលក​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ដោយ​សារតែមាន​ខ្សែ ស្រឡាយទូរស័ព្ទរបស់​ខ្លួនគឺ Nexus។ ដោយមិនអាចប្រកែកបាន ​ទូរស័ព្ទ​ដ៏ល្អ​បំផុត​ដែល​បាន​ផលិត​ដោយ​ក្រុមហ៊ុន LG ស៊េរី Nexus នេះ​ជា​ញឹកញាប់តែងតែ​ប្រសើរ​ជាង​ផលិតផល​ផ្សេង​ទៀតដែល​មាន​គុណ​ភាព​ស្មើ​គ្នា​ ​។ ដូចជាផលិតផលមួយ​ក្នុង​ចំណោម​ផលិត​ផល​បែប​នេះ​គឺ ទូរស័ព្ទ LG G Pro Lite Dual ​ ​ដែល​ផ្តល់​ជូន​ដល់អ្នក​ប្រើ​ប្រាស់នូវ​​បទ​ពិសោធ​ន៍ដ៏​មាន​គុណភាព​សំរាប់ស្មា​ត​ហ្វូ​នដែលមានលំដាប់​តម្លៃ​មធ្យម។

ទូរស័ព្ទ LG G Pro Lite Dual នេះ​គឺ​ជា​អ្នក​ស្នងតំណែង​​ផ្ទាល់​ពីទូរស័ព្ទ Optimus G Pro។ ចំពោះ រូបរាងវិញ ​វាមាន​ភាព​ខុស​ប្លែកគ្នា​តែ​មួយ​គត់​ដែល​ស្ថិត​នៅ​លើ​ប៊ូតុង​​ដែលបាត់​ពីផ្ទៃខាង​មុខ​​។ សំបក​ប្លា​ស្ទិ​ច​របស់​ទូរស័ព្ទ​នេះ​មានលក្ខណៈរឹងមាំ​​ល្អ​ ដូច្នេះ​អ្នក​អាច​សម្រាក​បានដោយ​ងាយ​ស្រួល​ប្រសិន​បើ​អ្នក​ធ្វើអោយទូរស័ព្ទ​ដៃរបស់​អ្នកធ្លាក់​​​​ដោយ​ចៃដន្យនោះ​។

ទូរស័ព្ទ​នេះ​ក៏​បាន​ភ្ជាប់​មក​ជា​មួយនូវ​អេក្រង់ IPS 5.5inch ដែលមាន​កម្រិត​ពណ៌​ដ៏ប្រសើរ​នៅ ក្នុង​រូបភាព​។ កំរិតភាពច្បាស់​អាច​នឹង​មាន​ការ​ខក​ចិត្ត​តិចតួច​ ​​បើ​ទោះ​បីជាវាមានកំរិត 540×960 ភីកសែល​ក៏ដោយ ដែលវាអាចធ្វើអោយយើងមាន​​អារម្មណ៍​ថាខ្វះគុណភាព HD ​នៅ​ពេល​ដែល​យើងមើល​វីដេអូ​ឬ​​មើល​រូបភាព​នៅ​លើ​ប​ណ្តា​ញនោះ​។

ប៉ុន្តែ​ចំណុចពិត​ប្រាកដ​ដែលធ្វើអោយលក់​ដាច់បំផុត​នោះ អាច​ជា​ម៉ាស៊ីន​ថតរបស់ទូរស័ព្ទ LG G Pro Lite Dual នេះ ដែលវា​ជាកាមេរ៉ា​ដ៏ល្អ​បំផុតមួយក្នុងចំនោម​ប្រភេទ​របស់​វា​។ កម្មវិធី​កាមេរ៉ា​របស់​វា​បាន​ភ្ជាប់​មក​ជាមួយ​ជម្រើស​ជាច្រើន​ អ្នកថតរូប​អាច​លៃតម្រូវ​ដោយ​​រួម​បញ្ចូល​ទាំង​​ពន្លឺ​ ISO តុល្យភាព​ពណ៌​​និងមានអ្វីជា​ច្រើន​ទៀត​។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ថែមទាំងអាច​និយាយ​បានថា ​វា​ជា​ស្ទើរ​តែ​ដូច​ទៅនិងការ​ប្រើ​ប្រាស់ DSLR នៅ​លើ​ស្មា​ត​ហ្វូ​នមួយ​ដែរ !

ទូរស័ព្ទ LG G Pro Lite Dual នេះ គឺ​ពិត​ជាមិនដូចទូរស័ព្ទ Nexus 5 នោះ​ទេ ​ប៉ុន្តែ​វា​ពិតជាផ្តល់​ជូន​នូវកំរិតនៃការប្រើប្រាស់​ដូច​គ្នា​ ​រួម​ជាមួយនិង​ពាណិជ្ជសញ្ញា​របស់​ខ្លួន​វា​ដូច​ជា​កាមេរ៉ា​ដ៏ល្អ​​និង​អាច​បន្ថែម​ស៊ី​ម​ពីរបាន​។

ស្វែងយល់​បន្ថែម​អំពី​ទូរស័ព្ទ LG G Pro Lite Dual ដូច​ខាង​ក្រោម​:

LG Pro Lite Dual