ទូរស័ព្ទ iPhone 6

Photo Credits: Apple

ប្រភពរូបភាព: Apple

ព្រឹត្តិការណ៍​របស់​ក្រុមហ៊ុន Apple នៅ​ឆ្នាំ​នេះ​ជា​​ព្រឹត្តិការណ៍​មួយដែលមានគេ​រំពឹង​ទុក​ច្រើន​ជាងគេបំផុត​ប្រចាំឆ្នាំ​នេះ​ ហើយសាជា​ថ្មី​ម្តង​ទៀត ​ក្រុមហ៊ុន Apple មិន​បាន​ខក​ចិត្តទេ​។ សម្រាប់​ឆ្នាំ​កន្លង​ទៅ ​ក្រុម​អ្នក​គាំ​ទ្រ​ក្រុមហ៊ុន Apple ​បានបន្សល់ទុកនូវ​ចំងល់មួយ​ថាតើ​ក្រុមហ៊ុន Apple អាច​ដាក់បញ្ចូល​ទូរស័ព្ទ iPhone 5S ទៅជាទូរស័ព្ទកំពូលបានទេ ហើយប្រាកដណាស់ក្រុមហ៊ុន Apple ពិតជាអាចធ្វើ​បាន​ម្តង​ទៀតមែន​។

ក្រុមហ៊ុន Apple ​បាន​ចេញ​ផ្សាយនូវទូរស័ព្ទ iPhone ថ្មី​ចំនួន​ពីរ​ដែល​ជា​ទូរស័ព្ទ iPhone 6 និង​ទូរស័ព្ទ iPhone 6 Plus​ ហើយទូរស័ព្ទទាំង​ពីរ​នេះមាន​កំរាស់​ស្តើង​ជាង​ទូរស័ព្ទ iPhone 5S ។ ទូរស័ព្ទ iPhone 6 នេះមានកំរាស់​ត្រឹមតែ 6.9mm តែប៉ុននោះ ហើយទូរស័ព្ទ iPhone 6 Plus​ គឺ​គ្រាន់​តែ​ក្រាស់​ជាងបន្តិចក្នុងកំរាស់ 7.1mm ​។

ទូរស័ព្ទ​ថ្មី​នេះ​មិន​ត្រឹមតែ​ស្តើង​ជាង​មុន​តែប៉ុននោះទេ ​តែវា​ក៏​មាន​បំពាក់នូវ​អេក្រង់ថ្មី HD Retina ​ផងដែរ។ អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone 6 អាច​រីករាយ​នឹង​ការ​បង្ហាញ​ដ៏​ស្រស់​ស្អាត​តាម​រយៈ​កញ្ចក់ដ៏រឹង​​មាំដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ដំណើរ​ការ​ដុះ​ខាត់​យ៉ាងច្បាស់លាស់​។ ផ្ទៃអេក្រង់អាច​ត្រូវ​បានគេ​កោតសរសើរ​ចំពោះ​អេក្រង់​ដ៏​ធំ​ ដោយ​ទូរស័ព្ទ iPhone 6 មាន​អេក្រង់ទំហំ 4,7 អ៊ីញ​និង​ទូរស័ព្ទ iPhone 6 Plus ​មាន​អេក្រង់​ទំហំ 5,5 អ៊ីញ​។

ទូរស័ព្ទ​ថ្មី​ទាំង​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​ឈី​ប​ Apple​-A8 ដែល​មាន​ដំណើរការ​លឿន​ជាង​មុនរហូតដល់ 25​% និង​ល្បឿន​ក្រាហ្វិក​លឿន​ជាង​មុនរហូតដល់50​% ។ នេះ​មាន​ន័យ​ថា ល្បឿន​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នេះ​លឿន​ជាងមុន​ចំនួន 50 ដង ​ហើយល្បឿនក្រាហ្វិក​គឺ​មាន​កម្រិត 84 ដង​លឿន​ជាង​ទូរស័ព្ទ iPhone ធម្មតា។

ពិតមែនហើយ ទូរស័ព្ទ​ថ្មី​នេះ​គឺ​មាន​លឿន​ជាង​មុន ប៉ុន្តែចុះ​ចំនែកឯថាមពលថ្មវិញ​ ? កុំ​បារម្ភអី ​ទូរស័ព្ទ iPhone 6 មាន​ប្រសិទ្ធិ​ភាពថាមពល​ច្រើន​ជាងមុន​រហូតដល់ 50​% ​ដូច្នេះ​អ្នក​អាច​ប្រើប្រាស់បាន​យូរ​ជាង​មុន​។

Photo Credits: Apple

ប្រភពរូបភាព: Apple

នៅ​ក្នុង​ទូរស័ព្ទ iPhone ថ្មី​នេះ iSight គឺបានត្រឡប់​មក​វិញ​ហើយនិង​កាន់តែល្អ​ប្រសើរ​ជាងមុន។ ក្រុមហ៊ុន Apple ​បាន​ណែនាំ ​ Focus Pixels ​ដែល​ត្រូវ​បានគេ​រក​ឃើញ​តែ​នៅ​ក្នុង​ម៉ាស៊ីន​ថត DSLR តែប៉ុននោះ ពួក​គេ​អាច​ធ្វើឱ្យ​ទូរស័ព្ទ iPhone ថ្មី​នេះ​ផ្តោ​ត​បានកាន់​តែ​លឿន​និងកាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ ជា​មួយ​នឹង​ការ​រីក​ចំរើន​នៅ​ក្នុង​មុខងារផ្តោតយក​មុខ​មនុស្ស ទូរស័ព្ទ iPhone នេះ​គឺ​ជា​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ការ​គ្រប់ពេលវេលា​។

iPhone 6 Review

ប្រព័ន្ធដំណើរការ iOS8 គឺ​អាច​​ទាញ​យក​បាននៅ​ថ្ងៃទី 17 ខែ​កញ្ញា​ ខណៈ​ពេល​ដែល​ការកុម្មង់ទិញទូរស័ព្ទ iPhone 6 នឹង​ចាប់​ផ្តើ​ម​នៅ​ថ្ងៃ​ទី 12 ខែ​កញ្ញា​។