ព្រឹត្តិការណ៍ Mobile Monday : ទស្សនៈរបស់ប្រជាជនកម្ពុជានៅលើនិន្នាការទីផ្សារទូរស័ព្ទដៃ

ព្រឹត្តិការណ៍ Mobile Monday (Momo​) នា​ពេល​ខាង​មុខនេះ​នៅ​ឯ Development Innovations នឹង​ផ្តោតទៅលើ​ថា​តើ​ប្រទេស​កម្ពុជា​ត្រូវ​បាន​កំណត់​អោយដើរទៅ​តាម​និន្នាការ​ពិភពលោក​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ព្រឹត្តិការណ៍នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 2 ខែ​កុម្ភៈ​ ឆ្នាំ 2015 ចាប់​ពី​ម៉ោង 5:30 រសៀល​រហូតដល់​​ម៉ោង 7:00 ល្ងាច​។

សូមស្វែងយល់បន្ថែម​​អំពី​ការ​អភិវឌ្ឍន៍​ហ្គេម​ទូរស័ព្ទចល័ត​ក៏​ដូចជា​យុវជន​និង​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទដោយ​អាន​អំពី​ការសង្ខេបមុនៗរបស់​​យើងនៅក្នុងព្រឹត្តិការណ៍ Momo នៅ​ទីនេះ និង នៅ​ទីនេះ ។

យល់ច្រឡំ​អំពីពាក្យ Momo​ ថាជាអ្វីមែនទេ ? ពួក​គេ​មាន​មនុស្ស​នៅ​ក្នុង​វិស័យ​ទូរស័ព្ទ​ចល័ត​ដែល​​ចែក​រំលែក​ចំណេះ​ដឹង​និង​ពត៌មានដ៏មាន​តម្លៃ​​សម្រាប់​ការ​កែ​លម្អ​​។ មិនថា​វា​គឺ​ដើម្បី​ធ្វើអោយសង្គមមានការប្រសើរ​ឡើងឬ​ដើម្បី​បង្កើន​សមត្ថភាព​ផ្ទាល់​​ខ្លួននោះទេ​ Momo គឺ​ជា​វេទិកា​មួយដែល​ងាយ​ស្រួល​សម្រាប់​អ្នករាល់គ្នា​។

ការ​ជ្រៀតចូល​នៃទូរស័ព្ទ​ដៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺត្រូវ​បាន​បិទ​តារាង ​ដូចនៅក្នុងខែ​មីនា​ឆ្នាំ 2014 នេះ​ចំនួន​នេះ​បានស្ថិតនៅលេខ 126​% ។ នេះ​មាន​ន័យ​ថា​ មានមនុស្សជា​ច្រើន​មាន​ទូរស័ព្ទ​ចល័ត​ច្រើន​ជាង​មួយ​។ ជាមួយ​និងទូរលេខដ៏ខ្ពស់​ទាំង​នេះ​ វា​ជា​ការ​ពាក់ព័ន្ធមួយ​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ទីផ្សារ​របស់​ទូរស័ព្ទ​ដៃ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ត្រូវ​បានទាញយក ផលប្រយោជន៍ ដូច​ដែល​វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការ​ចូលរួម​ជាមួយ​អតិថិជន​។

វា​ហាក់​ដូច​ជា​​មាន​អង្គភាព​ជា​ច្រើន​ត្រូវ​បាន​កំណត់​ទៅលើ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច​ជា “ប្រព័ន្ធ​​ទំនាក់ទំនងតែមួយ​របៀប​” នៅ​ពេល​ដែល​វា​មាន​សក្តា​នុ​ពល​សម្រាប់​ទំនាក់​ទំនង​យ៉ាង​ច្រើន​នោះ​។ នៅ​ក្នុងខែ​មិថុនា​ឆ្នាំ 2014 មាន​អ្នក​ប្រើ​ប្រាស់បណ្តាញសង្គម ហ្វេ​ស​ប៊ុ​ក នៅ​កម្ពុជាចំនួន 1.42 លាននាក់​។ នៅ​ក្នុងព្រឹត្តិការណ៍ជួបជុំ​ Momo នា​ពេល​ខាង​មុខ​នេះរំពឹង​ថា​នឹងបានស្វែងយល់បន្ថែម​ទៀត​អំពី​ការ​ចូលរួមជាមួយ​ទស្សនិកជន​គោលដៅ​របស់​អ្នក​ដោយប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល​។ ដូចគ្នា​នេះ​ផង​ដែរ ​អ្នក​ត្រូវ​បាន​កំណត់អោយរៀនអំពី​គន្លឹះ​និង​ល្បិចសម្រាប់​យុទ្ធនាការ​ទីផ្សារ​អោយកាន់តែល្អ​ប្រសើរ​ជាង​មុន ​!

វាគ្មិន​នៅក្នុងកិច្ច​ពិភាក្សា​នេះគឺ​:

លោក​ ប៊ុ​ន​ថា​រម្យ​ ​អ្នកគ្រប់គ្រងកិច្ចការ​ទំនាក់ទំនង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ មកពី​អង្គការ InSTEDD

លោក​ ចាន់​សម្បត្តិ​ ប្រធានគ្រប់គ្រង​ទូទៅ​ប្រចាំក្រុមហ៊ុន 3Tech កម្ពុជា

​លោក Mike Gaertner ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ មកពីក្រុមហ៊ុន  Sabay

លោក ​ ​សែន​ ថា​រ៉ូ ប្រធាន​ផ្នែកឌីជីថល​ មកពីក្រុមហ៊ុន Marketing Solutions Asia Ltd

លោក យ៉ាប កុកលាង  ​ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំក្រុមហ៊ុន Smart Axiata Group

ទទួល​បាន​សំបុត្រ​ចូលរួមរបស់​អ្នក នៅ​ទី​នេះ !