កម្មវិធី Office 365 របស់ក្រុមហ៊ុន Microsoft បានបើកសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

នៅក្នុងប្រទេសកម្ពុជា ការជំរុញទៅកាន់ការផ្លាស់ប្តូរឌីជីថលត្រូវបានចាត់ទៅក្នុងអាទិភាពចំបងរបស់ប្រទេស។ ចាប់ពីការណែនាំឧបករណ៍បច្ចេកវិទ្យាជាច្រើន និង ការដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលា រហូតដល់ការបង្កើតកម្មវិធីទូរស័ព្ទដៃសម្រាប់កិច្ចការប្រចាំថ្ងៃដូចជា សេវាធនាគារ ជាដើម នោះក៏បញ្ជាក់ពីទិសដៅយ៉ាងច្បាស់ណាស់ថាប្រទេសកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅរកសង្គមមួយដែលនិយមខាងវិស័យបច្ចេកវិទ្យាផងដែរ។

កាលពីថ្ងៃអង្គារ (17 មករា) កន្លងទៅនេះ ក្រុមហ៊ុន Microsoft បានប្រកាសពីវត្តមានរបស់កម្មវិធីការិយាល័យ Office 365 នៅក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចចូលដំណើរការទៅកាន់សេវា Cloud បានដោយមានការសហការគ្នាយ៉ាងរលូននិងប្រកបដោយផលិតភាពខ្ពស់សម្រាប់អ្នកគ្រប់គ្នានៅកន្លែងការងារ។

អ្នកស្រី Rena Chai អ្នកដឹកនាំប្រតិបត្តិការទីផ្សារថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា “សញ្ញាណនៃការងារនេះត្រូវបានផ្លាស់ប្តូរ ហើយក្រុមហ៊ុនគ្រប់ប្រភេទទាំងអស់នៅទូទាំងពិភពលោកត្រូវការផ្លាស់ប្តូរនៅលើប្រព័ន្ធឌីជីថលដើម្បីបំពេញតាមតម្រូវការថ្មីរបស់អង្គភាពនិងអាចយកឈ្នះឧបសគ្គក្នុងការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងអាជីវកម្មនេះដែលពាក់ព័ន្ធទៅនិងទិដ្ឋភាពអាជីវកម្ម”។

នៅក្នុងពិធីសម្ពោធនេះ ក្រុមហ៊ុន Microsoft បានបង្ហាញពីសមត្ថភាពក្នុងការសហការគ្នាជាមួយនិងកម្មវិធីការិយាល័យ Office 365 ដោយការបង្ហាញផ្ទាល់តាមរយៈកម្មវិធីនេះ។ ដោយបានភ្ជាប់មកជាមួយនូវកម្មវិធី Microsoft ចាស់ៗដូចជា Word, Excel និង PowerPoint, អ្នកប្រើប្រាស់នឹងកាន់តែស៊ាំជាមួយនិងភាពចាំបាច់នៅក្នុងកញ្ចប់កម្មវិធីនេះ។

Participants were able to experience Office 365 for themselves at the Demo Zone

អ្នកចូលរួមអាចសាកល្បងកម្មវិធី Office 365 ដោយខ្លួនពួកគេផ្ទាល់នៅកន្លែងបង្ហាញផលិតផល

នៅក្នុងលក្ខខណ្ឌនៃការសហការគ្នានិងភាពចល័ត លក្ខណៈពិសេសថ្មីមួយទៀតដែលបានបន្ថែមរួមគ្នាជាមួយនឹងកម្មវិធីការិយាល័យ Office 365 នោះគឺ Microsoft Teams ជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីការិយាល័យអាចសហការគ្នានៅលើឯកសារដូចគ្នា ដឹងពីទីកន្លែងដែលអ្នកត្រូវសហការជាមួយគ្នានៅលើឯកសារ ឬសូម្បីតែការជជែកកំសាន្ត ឬការខលជាវីដេអូខណៈពេលដែលធ្វើការដោយប្រើប្រាស់កម្មវិធី Skype សម្រាប់អាជីវកម្ម។

Skype For Business is demonstrated at the Office 365 Launch event

កម្មវិធី Skype សម្រាប់អាជីវកម្មត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍សម្ពោធកម្មវិធី Office 365

កម្មវិធីនោះនឹងនាំយើងទៅកាន់មុខងារ Microsoft OneDrive, ជាប្រព័ន្ធផ្ទុកទិន្នន័យមួយដែលមានមូលដ្ឋាននៅលើបណ្តាញ cloud ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក្សាទុកប្រភេទឯកសារណាមួយនិងអាចផ្លាស់ទីពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយ និងពីទីតាំងមួយទៅកាន់ទីតាំងមួយទៀតបានយ៉ាងរលូនដោយគ្មានបាត់បង់បំណែកណាមួយដែលកំពុងកើតឡើងនៅកន្លែងការងារឡើយ។ ជាមួយនឹងបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅលើបណ្តាញ cloud សហការជាមួយមុខងារ Microsoft Team, ការសហការគ្នានៅក្នុងអង្គភាព និងការិយាល័យចល័តកាន់តែធ្វើអោយយើងមានភាពងាយស្រួលបន្ថែមទៀត។

អង្គភាពការពារសិទ្ធិកុមារនៅកម្ពុជា (CPU) គឺជាអង្គការមួយដែលបានអនុវត្តប្រព័ន្ធកម្មវិធីការិយាល័យ Office 365 និងទទួលបាននូវអត្ថប្រយោជន៍រួចទៅហើយ។ ក្នុងពេលកន្លងមក អង្គការនេះបានពឹងផ្អែកទៅលើប្រព័ន្ធឯកសារដែលមានមូលដ្ឋាននៅលើក្រដាសដើម្បីបំពេញកិច្ចការរបស់ខ្លួន ប៉ុន្តែឥឡូវនេះពួកគេបានគ្រប់គ្រងប្រតិបត្ដិការរបស់ខ្លួននៅលើប្រព័ន្ធឌីជីថលដោយប្រើប្រាស់កម្មវីធីការិយាល័យ Office 365។

សម្រាប់យើងនៅឯ Geeks in Cambodia យើងពិតជាមានការរំភើបចិត្តខ្លាំងណាស់ក្នុងការមើលឃើញពីរបៀបដែលកម្មវិធីការិយាល័យ Office 365 បានផ្លាស់ប្តូរពីរបៀបដែលអង្គភាពទាំងឡាយធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយយើងសង្ឃឹមថាឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតនឹងត្រូវបានណែនាំដើម្បីបង្កើនផលិតភាពនិងភាពរីកចម្រើនយ៉ាងឆាប់រហ័សដល់ប្រព័ន្ធឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។