ជួបជាមួយសហគ្រិនសង្គមដ៏បំផុសគំនិតបំផុតនៅរាជធានីភ្នំពេញ!

មានមនុស្ស​ជា​ច្រើន​នៅក្នុងចំនោម​ពួក​យើង​ប្រហែល​ជា​បាន​ឮ​ពាក្យ​ថា “សហគ្រិន​សង្គម​” ប៉ុន្តែ​តើ​អ្នក​បាន​ដឹង​ថាពាក្យនេះពិត​ជា​មាន​ន័យ​យ៉ាងណាដែរឬទេ​? ​សហគ្រិន​សង្គម​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​សហគ្រាស​មួយដែល​មាន​បំណង​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​សង្គម​​។ ប្រទេស​កម្ពុជា​គឺ​មិនចម្លែកពេកទេ​ចំពោះ​សហគមន៍​នេះ​ សហគ្រាសសង្គមនៅ​ទីនេះ​ត្រូវបានទទួលការចាប់អារម្មណ៍កាន់​តែ​ច្រើនឡើងនៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដោយ​មាន​មនុស្ស​​និងអង្គការកាន់តែ​ច្រើន​បាន​បោះជំហាន​ទៅមុខ​ជា​មួយ​នឹង​គំនិត​របស់​ពួកគេ​ដើម្បី​ធ្វើ​អោយ​ជីវិត​កាន់​តែ​ល្អ​ប្រសើរឡើង​សម្រាប់ប្រជាជន។

ដោយមានអង្គការ​ជា​ច្រើនបានលះបង់ពេលវេលា​របស់​ពួកគេ​ក្នុង​ការ​បង្កើត​ផល​ប៉ះពាល់​​ជា​វិជ្ជមានជាច្រើនដល់សង្គម សហគ្រិនសង្គម​កម្ពុជា ​ត្រូវ​បាន​បង្កើត​​មជ្ឈមណ្ឌលមួយ​សម្រាប់​សហគមន៍​សហគ្រិន​សង្គម​នៅ​ទីនេះ​។ ដូច​ដែល​អ្នក​ដឹង​រួច​ទៅ​ហើយ​ថា ​ពួក​គេ​ទើប​តែ​បាន​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ផល Impact Hub ​ដែលមានទីតាំងស្ថិតនៅ​ចំកណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​​។ ដោយមានទីតាំងស្ថិតនៅ​ជាន់​កំពូល​នៃ​ហាង​កាហ្វេ​ Joma Bakery Café នៅ​តាមបណ្តាយមហាវិថី​ព្រះ​នរោត្តម​ Impact Hub ​បាន​ផ្តល់​នូវទីកន្លែងសំរាប់ធ្វើកិច្ច​សហ​ការគ្នា​សម្រាប់​ការ​ទំនាក់ជាលក្ខណៈអន្តរជាតិ​នៃ​មនុស្ស​ ទីកន្លែង ​កម្មវិធី​​ជំរុញទឹក​ចិត្ដ​ ទំនាក់ទំនង និង​ផ្តល់នូវ​ផល​ប៉ះពាល់ជាវិជ្ជមាន​។

អស់រយៈពេលជិត 2  ខែមកហើយចាប់តាំងពី​ការ​បើក​ដំណើរការរបស់ខ្លួន ហើយ Impact Hub ​ទើបបានធ្វើជា​ម្ចាស់​ផ្ទះនៅក្នុង​ព្រឹត្តិការណ៍ប្រចាំ​ស​ប្តា​ហ៍​​ជា​ច្រើន​ដោយ​ឃើញមាន​ភ្ញៀវ​មួយចំនួន​ដូចជា Adrienne Ravez ជា​សហ​ស្ថាបនិក​​របស់ Geeks in Cambodia,  ប្រធានអង្គការ InSTEDD អ្នកស្រី ស៊ុ​យ ​ចាន់​ណេ​ និងមានភ្ញៀវ​ជា​ច្រើននាក់​ទៀតបានចូលរួម។

ក្នុងនាមជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍ Impact Talks ប្រចាំ​ស​ប្តា​ហ៍​​របស់ខ្លួន នៅស​ប្តា​ហ៍​នេះ​យើងនឹង​ឃើញមាន​ការ​បំផុស​គំនិត​ពី​សហគ្រិន​សង្គម​ដ៏ល្បីល្បាញ​នៅក្នុង​រាជធានី​ភ្នំពេញ។​ កិច្ចពិភាក្សា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី 10 ខែ​កក្កដា​ ចាប់ពី​ម៉ោង 6 ល្ងាច​រហូតដល់​ម៉ោង 8 យប់​ នៅ​មជ្ឈមណ្ឌល ​Impact Hub​។ វាគ្មិន​រួម​មានលោក Bunleang Chang ជា​នាយក​ប្រតិបត្តិ​របស់​ Brown Coffee, លោកស្រី ​ស៊ុ​យ ចាន់​ណេ ជា​ប្រធាន​អង្គការ InSTEDD iLab ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍​, ​លោក Akira Morita ជា​ស្ថាបនិក​នៃ ​Design Company, និងលោក Sarah Rhodes ​ជាអ្នកដឹកនាំ​ព្រឹត្តិការណ៍ “Plastic Free July​” នៅ​ Impact Hub ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃ​សៅរ៍​ចាប់​ពី​ម៉ោង 9 ព្រឹក​រហូតដល់​ម៉ោង 12 ថ្ងៃត្រង់​។ សិក្ខាសាលា​នេះ​មាន​គោល​បំណង​ដើម្បី​ពិភាក្សារអំពី​របៀប​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិ​ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បរិស្ថានស្អាត​។

ដូច្នេះ​ តើអ្នកនៅរង់ចាំ​អ្វីទៀត? ការ​ចុះឈ្មោះ​សម្រាប់​សិក្ខាសាលា​ទាំង​ពីរ​នេះគឺធ្វើឡើងដោយឥត​គិត​ថ្លៃ ​! សូម​ចុច​ ទីនេះ ​ដើម្បី​ចុះឈ្មោះ​សម្រាប់​ Impact Talks ​ហើយ​ចុច នៅ​ទីនេះ ​ដើម្បី​ចុះឈ្មោះ​សិក្ខាសាលា​ Plastic Free July ​ដែលនឹងត្រូវធ្វើឡើងនៅ​ថ្ងៃ​សៅរ៍​។ សូមតាមដានសំរាប់ពត៌មានថ្មីៗ​បំផុតពី​ Impact Hub នៅលើ​ទំព័រ​​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវ​ការ​របស់​ពួកគេ​នៅ​ទីនេះ​

លើស​ពី​នេះ​ទៅទៀត​ សម្រាប់​ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មានពីមុនមក សហគ្រិនសង្គម​កម្ពុជា ​ក៏​នឹង​ត្រូវ​បានធ្វើ​ដំណើរ​​នៅ​ជុំវិញ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយផ្តល់ការ​ប​ណ្តុះ​ប​ណ្តា​លរបស់ពួកគេអំពីភាព​ជា​សហគ្រិន​សង្គមដោយមានការបង្រៀនជាភាសា​ខ្មែរ​។ សូមស្វែងយល់​បន្ថែម​អំពី​ការ​ផ្តួ​ច​ផ្តើ​ម​ដ៏​គួរអោយ​រំភើប​នេះ​នៅ​ទីនេះ​។