បង្កើតកម្មវិធីផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹង Mozilla AppMaker!

កម្មវិធី​ទូរស័ព្ទ​ដៃគឺជាជីវិត​នៃ​អាជីវកម្ម​ជា​ច្រើន​។ មានមនុស្សកាន់​តែ​ច្រើន​បានចាប់​អារម្មណ៍​នៅក្នុង​ការ​អភិវឌ្ឍ​ន៍កម្មវិធី​បែប​នេះ​សម្រាប់​ក្រុម​ហ៊ុន​របស់​ខ្លួន​ ​ដូចដែលបានកត់សំគាល់​ដោយ​លោក Pily Wong ជានាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន​ MDP កម្ពុជា​។ កម្មវិធីនេះនឹង​ធ្វើ​អោយ​យើងឆាប់់យល់​ដោយពិចារណា​ទៅលើបរិមាណ​ដ៏​ធំ​ធេងនៃ​មនុស្ស​ដែល​ប្រើ​ទូរស័ព្ទ​ដៃ​ក្រៅពី​កុំព្យូទ័រ​យួរ​ដៃ​នោះ​។

តម្រូវ​ការ​សម្រាប់​ការអភិវឌ្ឍន៍​នេះ​គឺ​ខ្ពស់ ​ប៉ុន្តែ​វា​ហាក់​ដូច​ជា​​នៅ​តែ​​មាន​កង្វះខាត​សម្រាប់រយៈពេល​មួយ​នៅឡើយ។ នេះ​គឺ​ជា​ពេលវេលាដែល Mozilla Appmaker ត្រូវចូលមកដល់​។ ឧបករណ៍​នេះ​អនុញ្ញាត​អោយនរ​ណា​ម្នាក់អាច​បង្កើត​កម្មវិធី​ផ្ទាល់ខ្លួនរបស់ពួកគេបាន​ ​។ អ្នក​អាច​ជា​សិស្ស​ សហគ្រិន​ ឬក៏ជា​នរណា​ម្នាក់​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ចំណុចពិសេសរបស់ឧបករណ៍​នេះ​គឺថា​វាមានភាព​សាមញ្ញ​បំផុត​។

Mozilla Appmaker គឺជា​ផ្នែក​មួយ​នៃ គម្រោង Webmaker ដែល​មាន​ឧបករណ៍​ ព្រឹ​ត្ដិ​ការណ៍​ ក៏​ដូច​ជា​ការណែនាំក្នុង​ការ​បង្កើត​កម្មវិធីផងដែរ។ នៅ​លើ​ចំណុច​ប្រទាក់របស់ Appmaker​ អ្នក​អាច​បញ្ចូលនូវ​ប្លុក​ផ្ទាល់ខ្លួន​ដើម្បី​បង្កើត​កម្មវិធី​ដែល​មាន​មុខងារ​ពេញលេញ​ដែលទាំងអស់នោះ​មាននៅ​លើ​កម្មវិធី​រុករក​អ៊ីនធើណេត​របស់​អ្នក​។ អ្នក​មិន​ចាំបាច់​ត្រូវ​មាន​ចំ​នេះ​ដឹង​ក្នុង​ការ​សរសេរ​កូដ​ឡើយ​ ​អ្នក​នៅ​តែ​អាច​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ផ្ទាល់​ខ្លួនរបស់អ្នកបាន​។

ចង់​ស្វែងយល់អំពី​របៀប​ដែល​វា​ដំណើរការ​និងអំពីរបៀបក្នុងការបង្កើត​វាមែនទេ ​? ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ​នេះនៅ​ឯ Development Innovation  ​​នឹង​ណែនាំអំពី Appmaker ដល់​អ្នក​។ នៅ​ថ្ងៃ​ទី 26 ខែ​មករា​ ឆ្នាំ 2015 ចាប់ពី​ម៉ោង 5:00 ល្ងាច​ រហូតដល់​​ម៉ោង 6:30 ល្ងាច​ អ្នកទាំងអស់គ្នានឹង​ត្រូវ​បាន​អញ្ជើញអោយស្តាប់លោក ​អេង ​វណ្ណៈ​ ជាអ្នកតំណាងសហគមន៍ Mozilla នៅក្នុង​ប្រទេស​កម្ពុជា ដោយលោកនឹង​និយាយ​អំពី​ឧបករណ៍​នេះ​។ លោក Arky ជាប្រធាន​គ្រប់គ្រង​សហគមន៍​ Mozilla ក៏នឹង​ត្រូវ​បង្ហាញ​កម្មវិធី​មួយ​ចំនួន​ដែល​បាន​បង្កើត​ឡើង​ដោយ Appmaker នេះ​ផងដែរ។

តើ​មាន​អ្វី​ខ្លះទៀត​នៅទី​នោះ​? ដោយការ​ចូលរួមនៅ​ក្នុង​ព្រឹត្តិការណ៍នេះ អ្នក​នឹងទទួល​បាន​នូវឱកាស​​ដើម្បី​ចុះ​ឈ្មោះ​សម្រាប់​ការ​ប​ណ្តុះ​ប​ណ្តា​លពីសហគមន៍ Mozilla អំពី Appmaker ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​កុម្ភៈ​ខាងមុខនេះនៅ​ឯ​ Development Innovations។ ទទួល​បាននូវ​ឱកាស​ក្នុង​ការ​បង្កើត​កម្មវិធី​ក្នុងក្តី​ស្រមៃ​របស់​អ្នក​ដែល​អាច​នាំ​អ្នក​ចូលទៅកាន់មហាសន្និបាតពិភព​លោក GSMA  បាន​។

ដើម្បី​ចុះ​ឈ្មោះ​ សូម​ចូល​ទស្សនា នៅ​ទីនេះ ។