មជ្ឈមណ្ឌល Liger Sharation: ការប្រារព្ធពិធីនៃការរៀនបច្ចេកវិទ្យានិងការច្នៃប្រឌិត

ដូចដែល​សង្គម​កំពុងតែមានដំណើរ​ការ យុវជន​កាន់​តែ​ច្រើន​ត្រូវ​បានឈានជើង​ចូលទៅក្នុង​ពិភព​នៃ​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​នេះ​។ ជា​ការ​ពិត​ណាស់​ ​ពួក​គេ​កាន់តែមាន​សមត្ថភាពនិងកាន់តែមានការរីកចំរើនជាង​មុននៅ​ក្នុង​ដំណាក់​តំបូង ​ប៉ុន្តែ​មនុស្ស​គ្រប់​រូប​សុទ្ធតែមិនមាន​ឱកាស​ដូចគ្នានោះទេ​។

កម្មវិធីមូលនិធិសប្បុរស​ធម៌របស់ Liger ដែលត្រូវបាន​គេ​ហៅ​ថា “ការ​ធ្វើ​ពាណិជ្ជកម្មនា​ពេល​អនាគត​” មាន​គោល​បំណង​ដើម្បី​ផ្តល់​នូវឱកាស​ដល់​កុមារទាំង​នេះ ​​ហេតុដូច្នេះ​ហើយទើបពួក​គេ​បាន​ឧបត្ថម្ភ​យ៉ាង​ពេញ​ទំហឹង​ពី​តម្រូវការ​របស់​មជ្ឈមណ្ឌល​សិក្សា​មួយ​នេះដែលមានទីតាំង​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ សិស្សរបស់មជ្ឈមណ្ឌលសិក្សា Liger នេះមាន​អាយុ​ចន្លោះ​ពី 8 ទៅ 10 ឆ្នាំដែលមានប្រវត្តិ​សេដ្ឋកិច្ច​សង្គមគ្រប់ប្រភេទទាំងអស់​។ ការ​អប់រំ​របស់ពួក​គេ​ចាប់ពីថ្នាក់​បឋម​សិក្សារហូតដល់ថ្នាក់វិទ្យាល័យបានចាប់ផ្តើមឡើងនៅក្នុងមជ្ឈមណ្ឌលនេះ​ ហើយ​ពួក​គេ​នឹង​បន្តការសិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​បរទេស​។ រាល់ការ​ចំណាយលើការសិក្សា​ទាំង​នេះ​​ត្រូវបានរ៉ាប់រង​​ទាំង​ស្រុង​ដោយ​មូលនិធិនេះ​ដើម្បី​ផ្តល់​អោយកុមារ​ទាំង​នេះ​នូវ​ឱកាស​ដើម្បី​ផ្លាស់​ប្តូ​រ​​អនាគត​របស់​ពួកគេ​។

នៅ​មជ្ឈមណ្ទល​នេះ​មានសកម្មភាព​ជាច្រើន​ត្រូវ​បានធ្វើឡើង​ជា​រៀង​រាល់​ថ្ងៃ​ដោយ​មាន​ការ​ចាប់​អារម្មណ៍ជា​ពិសេស​នៅ​ក្នុង​​ប​ច្ចេ​ក​វិទ្យា​និងការ​ច្នៃ​ប្រឌិត​​។ ពួក​គេ​មាន​វគ្គ​សិក្សាស្រាវជ្រាវនានា​និង​គម្រោងជាច្រើន​​ដែល​កុមារ​អាច​អនុវត្ត​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ​នៅក្នុង​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​។

Sharation Hacking Expert

អ្នកជំនាញវ័យក្មេងខាងការ hack ម្នាក់បានបង្ហាញនូវអ្វីដែលគេបានរៀននៅក្នុង Minecraft

តើអ្នកចង់​ឃើញ​នូវ​​គម្រោង​ដ៏​អស្ចារ្យ​របស់កុមារទាំង​នេះនិងមានបំណង​ចង់​ស្វែងយល់​បន្ថែម​ទៀត​អំពី​មូលនិធិនេះដែរឬទេ​? Development Innovations  និងរៀបចំព្រឹត្តិការណ៍ Liger Sharation នា​ពេល​ខាង​មុខនេះនៅ​ថ្ងៃទី 4 ខែ​កុម្ភៈ​ ឆ្នាំ 2015 ចាប់​ពី​ម៉ោង 5:00 រសៀល​រហូតដល់​​ម៉ោង 7:00 ល្ងាច​។ សិស្ស​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ​គម្រោង​នានា​របស់​ខ្លួន​ដើម្បី​ធ្វើ​អោយមានការ​ផ្លាស់​ប្តូ​រ​នៅក្នុង​ប្រទេស​កម្ពុជា​។

Liger Sharation Activity

សិស្សម្នាក់បានចូលរួមនៅក្នុងការធ្វើ copter មួយ

នៅក្នុងព្រឹត្តិការណ៍នោះ រំពឹង​ថា​នឹង​បានជួប “សហគ្រិនម៉ាស៊ីនបោះពុម្ព 3D” ដែល​នឹង​បង្ហាញ​ផលិតផល​ក៏​ដូច​ជា​ដំណើរ​ការនៃការ​រចនា​របស់​ពួក​គេ​។ កាល​ពី​ឆ្នាំ​មុន​ក្រុម​នេះ​បាន​ចំណាយ​ពេលចំនួន​ពីរ​ដងនៅពេលរសៀល​ពេញមួយ​ស​ប្តា​ហ៍​ជា​មួយ​បង​ប្អូន​ប្រុស ​លោក Tran ដើម្បីរៀន​អំពី​ប​ច្ចេ​ក​វិទ្យា​នេះ​។ អ្នក​អាច​នៅ​ចាំ​ពីបងប្អូន​ពីរនាក់នេះ​នៅក្នុងបទ​សម្ភាស​ន៍របស់​យើង​ជាមួយ​នឹង​ពួក​គេ នៅ​ទី​នេះ ។

3D Printer

លោក Ki How បានបង្ហាញនូវម៉ាស៊ីនបោះពុម្ព 3D នៅអំឡុងពេលសម័យប្រជុំមួយនៃការបង្រៀនរបស់លោកជាមួយនិងកុមារ

“ការ​គាំទ្រនៅលើបច្ចេកវិទ្យា” នឹង​ត្រូវបានធ្វើបទបង្ហាញ​នៅ​លើ​របៀប​ដែល​ពួក​គេ​កំពុង​ជួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ទី​នេះ​ជា​មួយ​នឹង​ប​ច្ចេ​ក​វិទ្យា​។ ពួក​គេ​ក៏​នឹង​ចែក​រំលែក​ពី​របៀប​ដែល​ពួក​គេ​រៀន​អំពី​ប​ច្ចេ​ក​វិទ្យា​ដោយខ្លួនគេ​ផ្ទាល់​និង​ភាព​ខ្នះខ្នែង​របស់​ពួកគេ​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​។ ”មនុស្សយន្ត FLL” ក៏​ដូចជា​គំនិត​របស់​ពួក​គេនឹង​ត្រូវបានបង្ហាញ​ឡើងសម្រាប់​ការ​លើក​កំពស់ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​។

ដើម្បី​ចុះ​ឈ្មោះ​ សូម​ចូល​មើល នៅ​ទីនេះ ។