មេរៀនសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មីដើម្បីអោយទទួលបានជោគជ័យ (ក្រាបពត៌មាន)

នៅក្នុងក្រាបពត៌មាននេះ​យើង​បានដោះស្រាយនូវ​សំណួរ​​ទាំងឡាយអំពីកន្លែងដែលត្រូវចាប់​ផ្តើ​ម​និង​អ្វី​ដែល​ត្រូវបាន​ផ្តោ​ត​លើ​នៅពេល​ដែល​អ្នក​ចង់​ចាប់​ផ្តើ​ម​​ដំណើរអាជីវកម្មថ្មី​របស់​អ្នក​។ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ វា​មិន​​គ្រាន់​តែ​ជាដំណើរ​អាជីវកម្មថ្មីមួយតែប៉ុននោះទេ ប៉ុន្តែ​វាជា​បច្ចេកវិទ្យា​មួយផងដែរ​។

អភិវឌ្ឍ​ន៍បច្ចេកវិទ្យាដែលមានតំរូវការ

ដំបូង​អ្នក​គួរ​តែ​ធ្វើ​ការ​អភិវឌ្ឍ​ន៍ប​ច្ចេ​ក​វិទ្យាដែល​ចាំបាច់​។ ធ្វើបែបនេះហាក់ដូចជាមានភាព​ជាក់ស្តែង ​​វា​ជា​ការ​សំខាន់​ណាស់​ខ្លាំង​ណាស់​ហើយ​ជា​អ្វី​ដែល​មនុស្ស​ជាច្រើន​មាន​និន្នាការ។ “អាជីវកម្មដែលទទួល​បាន​ជោគជ័យ​​កំណត់ពីភាពចាំបាច់​ដើម្បីបំពេញ​សេចក្តី​ត្រូវការ​និង​អភិវឌ្ឍ​ន៍បច្ចេកវិទ្យា​ដើម្បី​បំពេញ​វា​។” វា​មិន​មែន​ជា​ករណី​នៃ​ប​ច្ចេ​ក​វិទ្យា​ដ៏ល្អ​បំផុត​មួយ​នោះទេ មិន​មែន ​”មានអ្វីដ៏​ល្អ” ប៉ុន្តែ​​កត្តាទាំង​មូលនោះគឺ “​ត្រូវ​តែ​មាន​” ​។

លោក តាំង សុខឡី ​ជា​សហ​ស្ថាបនិក​ SnapyShop​ បាន​ផ្តល់​ដំបូន្មាន​ថា​ “សូម​ព្យាយាម​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មាន​ស្រាប់​នៅ​ក្នុង​សង្គម​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​ល្អ​។ អ្នក​ត្រូវ​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទី​ផ្សារ​អោយបានម៉ត់ចត់​ដើម្បី​យល់​ថា​តើ​នេះ​គឺ​ជាវិស័យ​ដ៏​ល្អ​ដើម្បី​ចាប់​ផ្ដើម​អាជីវកម្មនេះ​។ ប្រសិន​បើ​អ្នក​ជ្រើស​រើសវិស័យ​ដែល​ខុស​នោះ​ ​វា​អាច​ចំណាយ​ពេល​វេលា​ជា​ច្រើន​ដោយ​សារ​តែ​កង្វះ​ខាត​តម្រូវ​ការ​នេះ​”។

ត្រូវអត់ធ្មត់

​សូម​ប្រាកដ​ថា​ការ​កំណត់​ពេល​វេលា​នេះ​គឺ​ត្រឹមត្រូវ ​! ប្រសិន​បើ​អ្នក​កំពុងតែខិតខំ​ធ្វើ​ការងារ​​របស់​អ្នក​ទៅ​លើ​អ្វី​មួយ​ដែល​អ្នក​ស្រឡាញ់​ហើយ​ដំណោះ​ស្រាយ​នោះ​គឺ​ជា​ការ​ដែល​អាច​សម្រេច​ទៅបាន​នោះ ​ប្រាក់​ប្រាកដ​ជារត់​តាមអ្នកជាក់ជាមិនខាន​។ ត្រូវតែមាន​ការ​អត់ធ្មត់​ហើយ​រង់ចាំ​ពេលវេលា​ណាដែលល្អ​ដើម្បី​ទទួល​បាន​ផ្លែ​​ផ្កាដ៏ល្អ​បំផុត​នៃ​ការងារ​របស់​អ្នក​។

ការ​ទទួល​បាន​មូលនិធិ

លោក​បណ្ឌិត ​ហ៊ុ​ល ​សេង​ហេង ​បាន​ឆ្លើយ​នូវសំណួរ​អំពីទី​កន្លែង​និង​របៀប​ដើម្បី​ទទួល​បាន​មូល​និ​ធិ​នេះ​។ លោក​បាន​រៀបរាប់ថា ​រដ្ឋាភិបាល​ វិស័យ​ឯកជន ​មូលនិធិ​ និងភាគី​សហការគឺ​ជា​ជម្រើស​មួយ​ចំនួន​។ បន្ទាប់​មក គឺត្រូវរករបៀប​ដើម្បី​​ធ្វើ​វា​។ សរសេរ​សំណើ​រ​ដ៏ល្អមួយ​ដោយបន្លិចអំពី​ចំណុច​ដ៏​រឹងមាំ​នៃ​អាជីវកម្មរបស់​អ្នក​។ សូម​ប្រាកដ​ថា​ អ្នក​យល់​យ៉ាង​ច្បាស់​ពីគោលបំណង​​អ្វីដែល​អ្នក​កំពុង​ព្យាយាម​ដាក់​ពាក្យស្នើ​សុំ​នេះ​និង​ដោះស្រាយ​គោល​បំណង​ទាំង​នេះ​នៅ​ក្នុង​សំណើ​របស់​អ្នក​។ បន្ទាប់​ពី​នោះអ្នកត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​សំណើ​រ​របស់​អ្នក​ជាមួយ​និងអ្នក​ជំនាញ​ណា​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​វា​​គ្រប់គ្រាន់​។

—-

សូម​ពិនិត្យ​មើល​ក្រាបពត៌មានខាងក្រោម​នេះ​និង​ចងចាំទុក​នៅ​ក្នុង​ចិត្ត​ថា ​វា​មិន​អី​ទេ​ក្នុង​ការ​បរាជ័យ​នោះ ! ”ប្រសិន​បើ​អ្នក​បរាជ័យនោះ ​យ៉ាង​ហោច​ណាស់ក៏ជា​បរាជ័យ​ទាំងអស្ចារ្យដែរ!​”

How To_ Tech Startups-2