ស្វែងយល់ពីរបៀបធ្វើជាសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា!

សំរាប់ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពីមុនមក សហគ្រាស​សង្គម​កម្ពុជា​នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់ខេត្ត​នានាចំនួន 5 នៅ​ក្នុងប្រទសកម្ពុជា​ដើម្បី​បន្តអប់រំ​​ដល់ប្រជាជន​កម្ពុជា​ជាមួយនិងការប​ណ្តុះ​ប​ណ្តាលសហគ្រិន​សង្គម​របស់​ខ្លួន​ជា​ភាសា​ខ្មែរ​។ ខេត្តក្រុង​ទាំង 5 នោះរួម​មាន ​ខេត្ត​សៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កំពត​ខេត្ត​បាត់ដំបង ​និងរាជធានី​ភ្នំពេញ​​ដែលជាបេះដូង​នៃ​ប្រទេស​កម្ពុជា។

មាន​មនុស្ស​ជា​ច្រើន​នៅក្នុងចំនោមអ្នក​រាល់គ្នា​ប្រហែល​ជា​បាន​ឮ​រួច​ទៅ​ហើយនូវ​ពាក្យ​ “ភាព​ជា​សហគ្រិន​សង្គម” ប៉ុន្តែ​មានមនុស្សមិន​ច្រើនទេដែល​អាច​យល់​ពី​របៀប​ដើម្បីធ្វើបញ្ញត្តិ​របស់​វា​អោយបាន​ពេញលេញ​ទៅ​ក្នុង​ការប​ណ្តា​ក់​ទុន​នៅក្នុង​សង្គម​នោះ ដោយ​សារពួកគេមាន​ការ​យល់​ដឹង​តិច​តួច​អំពី​ផល​ប៉ះពាល់​នៃការប​ណ្តា​ក់​ទុន​ទាំង​នេះដែល​អាច​កើតមានឡើង​នៅ​ក្នុងសហគមន៍​។

ដូច្នេះ​សហគ្រាស​សង្គម​កម្ពុជា​សង្ឃឹម​ថា​នឹង​ធ្វើអោយ​មាន​ភាព​ផ្លាស់ប្តូរមួយនិងចាប់ផ្តើមពីនិន្នាការ​នៃ​ការ​​ការ​ប​ណ្តា​ក់​ទុនទៅក្នុង​សង្គម​នៅក្នុង​ចំណោម​សហគមន៍​ផ្សេង​ៗគ្នា​នៅក្នុងប្រទេស​កម្ពុជា​ដើម្បី​បង្កើត​អោយ​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ដល់​សង្គម​ជា​ច្រើន​ទៀត​។

អ្នក​ចូលរួម​អាចត្រូវបានរំពឹង​ថា​នឹង​ត្រូវ​បានគេពន្យល់នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ភាព​ជា​សហគ្រិន​សង្គម​តាម​រយៈជំហានទាំង​ 9 ដ៏គួរអោយ​ចាប់អារម្មណ៍​ដែល​នឹងអាច​អប់រំ​ពួក​គេ​អំពី​របៀប​ដើម្បី​ប្រែ​ក្លាយ​​​គំនិត​មួយ​អោយចូល​ទៅ​ក្នុង​ផែនការ​អាជីវកម្ម​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពួក​គេ​នឹង​ត្រូវ​បាន​បង្រៀន​ទៅ​លើ​របៀប​ជាច្រើន​ក្នុងការចាប់យក​គោលគំនិត​ដែល​នៅ​ពីក្រោយ​បញ្ហា​សង្គម​ឬ​បរិស្ថាន​ដែល​មាន​ឥទ្ធិពល​លើ​សហគមន៍​រួមមាន​:

  • របៀប​ដើម្បី​បង្កើត​នូវ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធិ​ភាព
  • របៀប​​ដើម្បី​បង្កើត​នូវ​តម្លៃ​ដ៏​រឹងមាំ​និង​គំរូ​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត
  • របៀប​​ដើម្បី​បង្កើតផែនការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព
  • របៀប​ដើម្បី​បង្កើត​ចក្ខុ​វិស័យ​​និង​បេសកកម្ម
  • របៀបដើម្បី​ធានា​អោយមាន​ផលប៉ះពាល់ជា​វិជ្ជមានដែលអាចវាស់វែងបាន​

អ្នក​ចូល​រួម​នឹង​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម​ផ្សេង​ៗគ្នា​ ដោយក្រុម​នីមួយ​ៗនឹង​ត្រូវ​បានបង្កើតនូវ​ការប​ណ្តា​ក់​ទុន​សង្គមមួយ​ដើម្បី​បង្ហាញ​ផ្ទាល់ទៅ​កាន់​វិនិយោគិន​និង​សហគ្រិន​។ ក្រុម​ការងារ​នីមួយ​ៗនឹង​ត្រូវ​បានគេផ្តល់អោយនូវគ្រូបង្វឹកដើម្បី​ណែនាំ​និងបណ្តុះបណ្តាល​​ពួកគេ​។ ករណី​សិក្សាផ្សេង​ៗគ្នានៅក្នុង​ប្រទេស​កម្ពុជា​ ​នឹង​ត្រូវ​បាន​គេផ្តល់​ជាឧទាហរណ៍​ដ៏​សម​ហេតុ​សមផល​ចំពោះជំហាននីមួយៗ។ អ្នក​ចូលរួម​ក៏​អាច​រំពឹង​ថា​នឹងទទួលបាននូវចំណេះដឹងពី​សហគ្រិន​ខ្មែរ​ដែល​មាន​បទ​ពិសោធ​ន៍ដែល​ពួកគេនឹង​និយាយ​អំពី​ដំណើររបស់​ខ្លួននាពេល​​បច្ចុប្បន្ន​ក្នុង​ការ​អភិវឌ្ឍ​ន៍ការប​ណ្តា​ក់​ទុន​​សង្គម​ដោយ​ខ្លួន​ឯងផងដែរ​។