ក្រុមហ៊ុន KOTRA ជាក្រុមហ៊ុនដែល ជួយជ្រោមជ្រែងប្រទេសកម្ពុជា

តើ Startup Incubator គឺជាអ្វី?

បើយោងទៅតាមនិយមន័យដែលបានចេញផ្សាយដោយ entrepreneur.com : “Business incubators គឺជាអង្គភាពដែលជួយបង្កើនល្បឿនដល់ការរីកចំរើននិងភាពជោគជ័យនៃ អាជីវកម្មដែលទើបនិងចាប់ផ្ដើមនៅតំណាក់កាលតំបូង។ ពួកគេជាញឹកញាប់ជាអ្នកត្រួស ត្រាយផ្លូវដ៏ល្អដើម្បីទទួលបានមូលធនពីអ្នកវិនិយោគ រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងអ្នកវិនិយោគផ្សេងទៀត ”

Incubators មានលក្ខណៈផ្សេងៗពីគ្នា ពួកគេភាគច្រើនផ្តល់នូវសេវាកម្មដូចជា ការណែនាំ កិច្ចប្រជុំបន្ទាន់ ទំនាក់ទំនង ការផ្តល់ដំបូន្មានពីអ្នកជំនាញដូចជា គណនេយ្យករ ឬ មេធាវី ពួកគេមួយចំនួនក៏បានជួយសម្រួលខាងផ្នែកហិរញ្ញវត្ថុដោយណែនាំអាជីវកម្មដែលទើបនឹងចាប់ផ្ដើមដល់វិនិយោគិននិងប្រភពមូលនិធិដទៃទៀត ។ដោយការជជែកជាមួយសហគ្រិនកម្ពុជាអាជីវកម្មដែលទើបនឹងចាប់ផ្ដើមនិងការស្ទាបស្ទង់លើអាជីវកម្មបានធ្វើអោយពួកយើងដឹងថាក្នុងចំនោមពួកគេភាគច្រើនមិនដឹងអំពីធនធានមួយ ចំនួនដែលមាននៅក្នុងប្រទេសនេះ។

នេះហើយជាពេលដែលយើងសម្រេចចិត្តដើម្បីណែនាំអំពី incubator របស់ KOTRA ដែលមានទីតាំងស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញ ហើយពោរពេញទៅដោយ គំនិតច្នៃប្រឌិតសម្រាប់សហគ្រិន ។

kotra incubator

ផ្តើមចេញពីគំនិតអាជីវកម្មនិងប្រកបដោយថាមពលជាច្រើនការកសាងអាជីវកម្មដែលទើបនិងចាប់ផ្តើមនៅតែមានរយៈពេលយូរនិងដំណើរការដ៏ជាក់លាក់តម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគនិងដំបូន្មានទាំងឡាយ។ នោះហើយជាមូលហេតុដែលធនធានទាំងឡាយដូចជា incubators ដែលមានសារៈសំខាន់សម្រាប់អាជីវកម្មដែលទើបចាប់ផ្ដើមដែលមានបំណង ចង់ពង្រីក។

យើងទើបតែបានជួបជាមួយលោក Kai Park ជាអ្នកគ្រប់គ្រងនិងជាអ្នកគាំទ្រដល់ការវិនិយោគ នៅ KOTRA​ដែលជួយសម្រួលដល់ក្រុមហ៊ុនមួយចំនួននៅដំណាក់កាលដំបូងដែលមាន មូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះគឺជាផ្នែកមួយនៃសកម្មភាពដែលដឹកនាំដោយទីភ្នាក់ងារវិនិយោគពាណិជ្ជកម្មរបស់កូរ៉េដែលជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលដើរតួជាពិសេសក្នុងនាមជាក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលនៃប្រទេសកូរ៉េ ។ ដោយមានការិយាល័យនៅជុំវិញពិភពលោក (លោក Kai បានពន្យល់ថាទីក្រុងដ៏សំខាន់ណាមួយនៅលើពិភពលោកពិតជាមានការិយាល័យ KOTRA នៅទីនោះ ) ចាប់ពីការជួយដោយការស្រាវជ្រាវទីផ្សារដើម្បីស្វែងរកទស្សនវិស័យ និងការភ្ជាប់ទំនាក់ទំនងជាមួយភាគីដែលពាក់ព័ន្ធក្នុងស្រុកជាមួយប្រភពដែលមកពីប្រទេសកូរ៉េ KOTRA ពិតជាគាំទ្រដល់សហគ្រិនខ្នាតតូចនិងមធ្យមដែលមកពីប្រទេសកូរ៉េនៅក្នុងការ សម្របសម្រួលរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិនិងដើរតួដូចជា « ស្ពាន » ចម្លងឱកាស អោយកើតចេញពីទីផ្សារក្នុងស្រុកជាមួយនិងអ្នកជំនួញដែលមកពីប្រទេសកូរ៉េ។

kotra incubator

KOTRA បានចាប់ផ្តើមនៅខែមីនា ឆ្នាំ 2013 និងបានធ្វើប្រតិបត្តិការចាប់ពីខែ​ឧសភា នាឆ្នាំនេះនៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់រដ្ឋាភិបាលកូរ៉េគឺដើម្បីគាំទ្រដល់ សហគ្រិននៅទូទាំងពិភពលោកដោយមានទីតាំងនៅទីក្រុងហាណូយ ហ្សាកាតា រាជធានីភ្នំពេញ (និងទីក្រុង Dubai នាពេលឆាប់ៗនេះ) ។ ទីតាំងមួយនៅរាជធានីភ្នំពេញគឺជាការធ្វើតេស្តសាកល្បងសំដៅលើការបង្កើតទម្រង់អាជីវកម្មដោយការអភិវឌ្ឍន៏តាមលំដាប់នៃគំរូអាជីវកម្មមួយដើម្បីជំរុញការអភិវឌ្ឍន៍នាពេលអនាគតទាំងនៅក្នុងប្រទេសកម្ពុជានិងកូរ៉េ។ ទាក់ទងនឹងបញ្ហានេះកម្មវិធីត្រូវបានគេផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់សហគ្រិនដែល ទទួលបានជោគជ័យនៅក្នុងប្រទេសនេះ។

បេសកកម្មប្រចាំថ្ងៃ

KOTRA អនុវត្ត​កម្មវិធី​មាន 7 វិស័យ (កម្មវិធី​កុំព្យូទ័រ កសិកម្ម ​ថាមពល​បៃតង​ សុខភាព​ ការ​ផ្លាស់​ប្តូ​រ​អាកាសធាតុ ​ម៉ូត​និង​វប្បធម៌ សិល្បៈ​) ។ បច្ចុប្បន្ន KOTRA ​ធ្វើ ការ​ជាមួយសិស្ស​កូរ៉េ​ចំនួន 20 នាក់​ និងសិស្ស​ខ្មែរចំនួន 8 នាក់​។ ​ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម​របស់​ពួក​គេ ​ពួក​គេ​មាន​​ធនធានផ្សេងៗគ្នាជាច្រើនដែលពួកគេបានចំនាយ​រួម​ទាំង​ការ​ផ្តល់​ជាជំនួយ​សម្ភារៈ​និង​ប្រឹក្សា​ដោយ​ឥត​គិត​ថ្លៃ​។ រហូត​មកទល់​ពេលនេះ KOTRA សម្រេច​បាន 11 គម្រោង​រួម​បញ្ចូល​ទាំង​ការ​បង្កើត​សាលា​រៀន​មួយ​នៅ​​ខណ្ឌ​ទួល​គោកដែលផ្តល់​​នូវ​ការ​អប់រំ​ដោយ​ឥត​គិត​ថ្លៃ​និង​ការ​បណ្តុះបណ្តាល​ភាសា​កូរ៉េ​សំរាប់​និស្សិត​ខ្មែរ​ដែល​មាន​បំណង​ចង់ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​។

តើធ្វើដូចម្តេចដើម្បីនឹងមានសិទ្ធិបានទទួល ?

រដ្ឋាភិបាល​កូរ៉េ​ផ្ដល់​ការ​គាំទ្រ​ដល់​គំនិត​ផ្តួ​ច​ផ្តើមរបស់ KOTRA នៅ​ជុំវិញ​ពិភព​លោក​។ អាជ្ញាធរ​ចង់​ជួយ​សហគ្រិន​កូរ៉េអោយចេញ​ទៅ​ក្រៅ​ប្រទេស​និង​បង្កើត​អាជីវកម្ម​នៅ​ក្នុង​តំបន់​មូលដ្ឋាន​។ប៉ុ​ន្ដែ​​ផ្ទុយ​គ្នា​ស្រឡះ​ពីការយល់ឃើញរបស់ភ្នាក់​ងារ​រដ្ឋា​ភិ​បាល​ដទៃ​ទៀត​ មិនថាអ្នកមាន​សញ្ជាតិ​អ្វីទេ KOTRA បាន​ជួយ​សហគ្រិន​ទាំងឡាយ​ដែល​មាន​បំណង​ក្នុងការ​អភិវឌ្ឍន៍​គម្រោង​នេះ​។

kotra incubator

អ្នក​ក៏​អាច​អភិវឌ្ឍ​ន៏នូវ​គម្រោង​មួយ​ដែល​សមទៅ​​នឹង​គម្រោង​អាជីវកម្ម​​ថ្មីថ្មោងមួយផងដែរ​។ ជាឧ​ទ​ហរ​ណ៍​នៅ​ក្នុង​វិស័យ​សុខាភិបាលអ្នក​ទទួល​បាន​ការ​គាំទ្រ​ពី KOTRA ប្រសិន​បើ​អ្នក​មាន​បំណង​​បង្កើត​រោងចក្រដែលមានការផលិតល្អហើយចែក​ចាយ​ថ្នាំ​ពេ​ទ្យ​ក្នុងតម្លៃ​តំលៃ​សមរម្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។ បើទោះ​បីជា​ KOTRA ជាទី​​ភ្នាក់​ងារ​មិន​ស្វែងរក​ប្រាក់​កំរៃក៏ដោយតែ​គម្រោង​នីមួយៗ​ត្រូវ​តែ​បង្កើត​ប្រាក់​ចំណេញ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ឯងផងដែរ​។

យុទ្ធសាស្ដ្ររបស់ KOTRA

KOTRA បានបង្ហាញ​​យុទ្ធ​សា​ស្រ្ត​ចំនួនពីរនៅ​ក្នុង​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​ពួក​គេ​និង​ការ​ទំនាក់​ទំនង​ជា​មួយ​ភាគី​ពាក់ព័ន្ធ​: CSR (ការ​ទទួល​ខុស​ត្រូវក្នុង​សង្គម​របស់​ក្រុមហ៊ុន​) និង​ CSV (ការ​បង្កើត​តម្លៃ​ដែល​បាន​ចែក​រំលែក​) ។ CSV គឺ​ជា​យុទ្ធ​សា​ស្រ្ត​សម្រាប់​​អភិវឌ្ឍ​ទីផ្សារ​ដោយ​ការ​ពង្រឹង​សហគមន៍​មូលដ្ឋាន ​សេដ្ឋកិច្ច​និង​ទីផ្សារ។ CSR គឺ​ជា​យុទ្ធ​សា​ស្រ្ត​ដែល​ក្រុម​ហ៊ុនទាំង ឡាយ​រួម​បញ្ចូល​នូវ​ក្តី​បារម្ភ​ចំពោះ​បរិស្ថាន​និង​សង្គម​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អាជីវកម្ម​របស់​ពួក​គេ​។ KOTRA ភ្ជាប់​ជាមួយអ្វីដែលមានសារៈ​សំខាន់​ទៅនិងយុទ្ធ​សា​ស្រ្ត​របស់​ខ្លួន​និង​បាន​បង្កើត​គម្រោង​ជា​ច្រើន​ដែល​រាប់បញ្ចូល​ពួកគេ​ទៅ​ក្នុង​គំរូ​នៃ​ជំនួញ​របស់​ពួក​គេ​។ បេសកកម្ម​របស់ KOTRA គឺ​ដើម្បី​កែ​លម្អ​កេរ្តិ៍ឈ្មោះ​នៃ​ប្រទេស​កម្ពុជា​ដោយ​ការ​ពង្រឹង​និង​ការ​បង្កើត​​ទេព​កោសល្យ​ក្នុងស្រុក​មួយ​ខណៈ​ពេល​ដែល​វា​បាន​បម្រើអោយ​សេដ្ឋកិច្ច​សហគមន៍​​ដែល​មាន សារៈសំខាន់​​សំរាប់មនុស្សជាតិ ។

សំរាប់ពត៌មានបន្ថែមអ្នកអាចទំនាក់ទំនងជាមួយ KOTRA តាមរយៈអ៊ីម៉ែល : kai.kotra@gmail.com ហើយក៏អាចទទួលបានព័ត៌មានចុងក្រោយបំផុតនៅលើ ទំព័រហ្វេសប៊ុករបស់ពួកគេផងដែរ ។
អ្នកតំណាងរបស់ KOTRA នឹងអញ្ជើញមកចូលរួម Startup Weekend នៅរាជធានីភ្នំពេញ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការចុះឈ្មោះនាពេលឥឡូវនេះនិងមកជួបពួកគេពីចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែវិច្ឆិកា ។