KhodeUp: ការសរសេរកូដដោយគ្មានព្រំដែន

តើអ្នកបានចាំអំពី KhodeUp​ ដែរឬទេ ? វាជាអាជីវកម្មមិនស្វែងរកប្រាក់​ចំណេញ​មួយដែល​បង្កើតឡើង​ដោយ​ ម៉េ​ង​ហ៊​ន ដែលមាន​អាយុ 16 ឆ្នាំ​ ដែល​មាន​គោល​បំណង​ដើម្បី​បង្រៀន​អំពី​បច្ចេកទេស​កុំព្យូទ័រ​ទៅ​កាន់ក្មេង​កំព្រា​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ពន្លឺ​អនាគត (FLOW) នៅសង្កាត់​ចោមចៅ​។ ចំណេះ​ដឹង​ទាំង​មូលរបស់​​ម៉េ​ង​គឺកំ​ព្យូ​ទ័​រដែលបាន​មក​ដោយ​សារការបង្រៀនដោយខ្លួន​ឯង​​។ នាង​បាន​ចាប់​ផ្តើ​ម​ការ​សរសេរ​កូដ​នៅ​ថ្នាក់ម​តេ​យ្យ និង​បាន​ធ្វើ​ការរចនា​​គេហទំព័រនៅអាយុ 11 ឆ្នាំ។

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ទើបបានសំភាសន៍​ជាមួយ​ម៉េង​ ដែលជាស្ថាបនិក​និង​ជា​គ្រូ​បង្រៀនកុមារ​កំព្រា​ទាំង​នេះ​ទាក់ទង​ទៅ​នឹង​ការ​រីក​ចំរើន​ថ្មីៗរបស់ KhodeUp នេះ​។

//

តើ​ KhodeUp ​រីកចម្រើន​យ៉ាងដូចម្តេចខ្លះចាប់តាំង​ពី​យុទ្ធនាការនៅលើ Indiegogo របស់​អ្នកបានទទួល​ជោគជ័យ​មក​?

ខ្ញុំ​បាន​បង្រៀនសំរាប់រយៈពេលមួយ​ខែ​នៅ​មណ្ឌល​កុមារ​កំព្រា​ FLOW ​នៅក្នុង​ខែ​សីហា​។ នៅក្នុង​អំឡុង​ពេល​នោះ​សិស្ស​​របស់​ខ្ញុំ​បាន​រៀន​ HTML / CSS JavaScript ​កម្មវិធី Adobe Photoshop និង Illustrator ។ ខ្ញុំ​មានសិស្ស​ 24 នាក់ សិស្សប្រុស​ពាក់​ក​ណ្តា​ល​និង​សិស្សស្រី​ពាក់​ក​ណ្តា​លដែលមាន​អាយុចាប់​ពី 15 ទៅ 20 ឆ្នាំ។ ខ្ញុំ​បើកថ្នាក់រៀន​ពីរ​ថ្នាក់​ក្នុង​មួយ​ថ្ងៃ (សិស្ស 12 នាក់ ​) ដោយថ្នាក់នីមួយមានរយៈពេល​បី​ម៉ោង​​។

នៅ​ចុង​ខែ​នេះ​សិស្ស​របស់ខ្ញុំ​បាន​បញ្ចប់ការសិក្សា​និង​បាន​បង្ហាញ​គេហទំព័រ​ដែលមាន​មុខងារ​ពេញលេញ​សម្រាប់​អាជីវកម្មប្រឌិត​​នៅ​កម្ពុជា​ ។ ខ្ញុំ​បាន​ផ្ដល់​ឱ្យ​ក្រុម​នីមួយ​ៗនូវទម្រង់​ពីរ​នៃ​អាជីវកម្ម​ប្រឌិត​ដែល​រួមមាន​ព​ត៌​មាន​លំអិត​ដូច​អ្វី​ដែល​អាជីវកម្ម​នេះ​បាន​ធ្វើ​ទៅកាន់អតិថិជន​។ ឥឡូវ​នេះ​យើង​កំពុង​តែ​វិភាគ​លើ​ការ​វាយ​តម្លៃ​ពី​ជំនាញ​ក្រោយ​កម្មវិធី​និង​វាយ​តំលៃ​ការ​ផ្លាស់​ប្តូ​រ​កម្មវិធីសិក្សា​របស់​យើង​ដើម្បី​ធ្វើឱ្យ​វា​ប្រសើរ​ឡើង​នា​ពេល​អនាគត​។

បច្ចុប្បន្ន​​តើ​មា​នសិស្ស​ប៉ុន្មាន​នាក់ដែល​ស្ថិតនៅ​ក្រោម​កម្មវិធី​សរសេរ​កូដ​នេះ​?

ខ្ញុំ​បាន​បង្រៀនសិស្ស​ចំនួន 24 នាក់​។ ខ្ញុំ​ដឹង​ថា​មានសិស្ស​ចំនួន 10 នាក់ស្ថិតនៅ​ក្នុង​ថ្នាក់​កម្រិត​ខ្ពស់​និង​មាន​ថ្នាក់​មូលដ្ឋាន HTML ​ត្រូវ​បាន​បង្រៀន​ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​តើ​មាន​សិស្ស​ប៉ុន្មាននាក់មាន​នៅ​ក្នុង​ថ្នាក់​នោះ​ឡើយ។

តើមានការ​ឆ្លើយ​តប​ពីសិស្សទាំង​នោះយ៉ាងដូចម្តេច​ខ្លះ​?

ការ​ឆ្លើយ​តប​ដែល​ខ្ញុំ​បាន​ទទួល​គឺមាន​ភាព​វិជ្ជមាន​យ៉ាង​ខ្លាំង​ មានសិស្សជាច្រើនចង់​ចូល​ទៅ​ក្នុង​ផ្នែកបច្ចេកវិទ្យា​ដែល​ជា​អាជីព​នា​ពេល​អនាគត​របស់​ពួកគេ​ហើយ​ប្រសិន​បើ​មិន​មាន​អ្វី​ផ្សេង​ទៀត​នោះទេ ​ពួក​គេ​មាន​ជំនាញ​ដើម្បីជាជំនួយការ​ងារ​នា​ពេល​អនាគត​របស់​ខ្លួន​ដោយ​សារ​តែ​ការ​ងារ​ស្ទើរ​តែ​ទាំង​អស់​តម្រូវ​ឱ្យ​មាន​ជំនាញ​កុំព្យូទ័រ​។

តើ​អ្វី​ជា​ផែន​ការ​នា​ពេល​អនាគត​របស់​អ្នក​សម្រាប់ Khode Up នេះ ?

ខ្ញុំ​កំពុងសម្លឹង​មើល​ទៅ​លើរបៀប​ដែល KhodeUp អាច​ត្រូវ​បាន​ពង្រីក​ទៅ​កាន់​តំបន់​និង​សាលារៀន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខ្ញុំ​ក៏​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការនាំ​យក​កម្មវិធី​នេះ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀតផងដែរ​។ យើង​កំពុង​តែ​ព្យាយាម​ដើម្បី​ដោះស្រាយ​ពី​របៀប​ដែល​យើង​អាច​ធ្វើការវាស់វែងបាននិង​ការ​ផ្ដល់​មូលនិធិដល់​ខ្លួន​យើង​និង​ជ្រើសរើស​គ្រូ​បង្រៀន​ផ្សេង​ទៀត​។

តើអ្នកមានដំបូន្មានខ្លះទេ​សម្រាប់​ស្ថាបនិកវ័យ​ក្មេង​ដែលមានបំណងចង់បង្កើតអាជីវកម្មថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

រឿង​ដែល​អាក្រក់​បំផុត​ដែល​អាច​កើតមាន​ឡើង​នោះ​គឺ​ថា​អ្នកអាច​បរាជ័យ ហើយដរាបណាដែល​អ្នក​រៀន​ពីបញ្ហាទាំងអស់នោះ​ហើយបន្ទាប់មកមានការរីកចំរើនជាក្រោយ​ ​វា​​ពិត​ជាមិន​មែន​ជាការ​បរាជ័យនោះឡើយ។ មាន​ដំបូន្មានពី​រដែល​ខ្ញុំ​ចង់ផ្តល់នោះគឺ​ថា​: អ្នក​មិនចាំបាច់​ត្រូវ​មាន​​ជំនាញ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាពផ្លាស់ប្តូរនោះឡើយ អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ​នោះគឺ​ការ​ព្យាយាម​របស់​អ្នក​បាន​ល្អ​បំផុត​។ ទីពីរ​: “​ប្រសិន​បើ​អ្នក​បរាជ័យ ​យ៉ាង​ហោច​ណាស់​ក៏ជាបរាជ័យ​ទាំងអស្ចារ្យ​ដែរ!” ។

ដូច្នេះ​​អ្វី​ទាំងអស់​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ​នោះគឺ​ត្រូវ​ដាក់​ដោយ​ខ្លួនអ្នក​នៅ​ទីនោះ​ហើយ​កុំ​ខ្លាច ​ប្រសិន​បើ​អ្នកមានមន្ទិល​សង្ស័យ​លើ​ខ្លួន​អ្នក​ច្រើន​ពេក​ហើយទន្ទឹង​រង់ចាំនោះ​ អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​ធ្វើ​នោះនឹង​ក្លាយ​ទៅជាអសាបង់​ដោយ​សារ​តែ​បច្ចេកវិទ្យា​ផ្លាស់ប្តូរយ៉ាង​ឆាប់​រហ័ស​។ 

//

អ្នក​អាច​ចូលទស្សនាគេហទំព័រ KhodeUp.org ដើម្បី​ស្វែងយល់បន្ថែម​ទៀត​។