ក្តារចុចខ្មែរឆ្លាតវៃ : ជាមធ្យោបាយកាន់តែងាយស្រួលនៅក្នុងការវាយតួអក្សរ

ការវាយ​បញ្ចូល​តួ​អក្សរ​ខ្មែរ​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​គឺ​តែងតែមិន​មែន​ជា​រឿង​ងាយស្រួល​ប៉ុន្មានទេ។ បើទោះ​បី​ជា​ប្រទេស​កម្ពុជា​ត្រូវ​បាន​​ទទួល​​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ក៏ដោយ វា​ហាក់​ដូច​ជា​​មាន​កម្មវិធី​ជាច្រើនដើម្បី​សម្រេច​បាន​នូវ​ភារកិច្ច​ដ៏​សាមញ្ញ​មួយ​នេះ​ ហើយក៏មាន​ភាព​មិន​ទៀងទាត់​ ​និង​កង្វះ​ខាតផ្ទាល់​ខ្លួនផងដែរ។ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ បើ​យោង​ទៅតាម​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​ ​កម្មវិធី​ទូរស័ព្ទ iPhone ថ្មី​ដោយ​ឥត​គិត​ថ្លៃនេះ​នឹង​អនុញ្ញាត​អោយអ្នក​ប្រើ​វាដើម្បី​វាយ​តួ​អក្សរ​ខ្មែរ​តាម​វិធី​លឿន​ជាង​មុន​។

នៅក្នុងការត្រួតពិនិត្យឡើងវិញត្រូវ​បាន​ដាក់ផ្កាយ​នៅ​លើ​ App store នេះជាការ​លើក​ឡើង​របស់អ្នក​ប្រើ​ប្រាស់ម្នាក់ “ខ្ញុំ​កម្រ​សរសេរ​នៅក្នុងការត្រួតពិនិត្យ​ឡើងវិញ​ណាស់ ​តែ​នេះ​ជា​ការចាំបាច់​។ ក្តា​រ​ចុច​នេះ​មានភាព​ងាយ​ស្រួល​ច្រើនជាង​ក្តា​រ​ចុច​ខ្មែរ​ដទៃ​ទៀត​ដែល​ខ្ញុំ​ធ្លាប់​បាន​ប្រើ”។

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សំភាសន៍ជាមួយ​ក្រុម​ក្តា​រ​ចុច​តួ​អក្សរ​ខ្មែរ​ថ្មី​មួយ​​ដើម្បី​រក​អោយឃើញ​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​វា​ដំណើរការ​និងមានអ្វីជា​ច្រើន​ទៀត​ !

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​​​ភាព​ច្បាស់​លាស់​)

តើ​ក្តា​រ​ចុច​ខ្មែរ​ឆ្លាតវៃដំណើរការ​យ៉ាង​ដូចម្តេច​ដែរ?

​ក្តា​រ​ចុចខ្មែរឆ្លាតវៃគឺ​ជាក្តា​រ​ចុច​ស្មា​ត​ហ្វូ​ន​មួយ​ដែល​អនុញ្ញាតអោយអ្នក​ប្រើ​ប្រាស់អាចវាយ​តួ​អក្សរ​ខ្មែរបាន​។ អ្វីដែល​ជាលក្ខណៈពិសេស​តែ​មួយ​គត់​អំពី​ក្តា​រ​ចុច​របស់​យើង​នោះគឺ​ថា​ យើង​បាន​លុប​បំបាត់​ប៊ូតុងផ្លាស់ប្តូរ (shift key) ​។ យើង​បានប្រើ​ប្រាស់កាយវិការជំនួសវិញ។ អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ទាញ​យក​សម្រាប់​តួ​អក្សរ​មួយ​ ឬ​ទាញចុះនៅលើ​ប៊ូតុងដូចគ្នា​សម្រាប់​តួ​អក្សរ​ខ្មែរ​មួយ​ផ្សេង​ទៀត​។

Gestures Collage copy

ធ្វើ​​បែប​នេះ​​អ្នកនឹង​វាយតួអក្សរបាន​លឿន​ជាង​មុន​ ហើយអ្នក​ប្រើ​ប្រាស់មិន​ចាំបាច់ត្រូវចុចប៊ូតុង​ផ្លាស់​ប្តូ​រ​​ដើម្បី​បង្ហាញតួ​អក្សរ​បន្ថែម​ទៀតឡើយ​។ នៅ​ពេល​ដែល​ធ្វើ​តេ​ស្ត​​កម្មវិធី​នេះ​ យើង​បាន​រក​ឃើញ​ថា​ អ្នក​ប្រើ​ប្រាស់​អាច​វាយ​ពាក្យ​ក្នុង​មួយ​នាទីបានចំនួន 40 ពាក្យ ដែល​ជា​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​បើ​ប្រៀបធៀប​ទៅ​នឹង​ក្តា​រ​ចុច​ផ្សេង​ទៀតដែលអាចវាយបានត្រឹមតែ 28 ពាក្យ​ក្នុង​មួយ​នាទី​តែប៉ុននោះ។ កាយវិការ​ផ្សេង​ទៀត​ដែល​យើង​មាន​គឺ​ការទាញទៅខាងឆ្វេងដើម្បី​លុប​និង​អូសទៅខាងស្តាំ​សម្រាប់​និមិត្ត​សញ្ញា​។

ដេអូ​បង្ហាញ​អំពី​របៀប​ប្រើ​ប្រាស់​ក្តា​រ​ចុច​ខ្មែរ​ឆ្លាតវៃ

Edited

ពីឆ្វេងទៅស្តាំ: លោក ឡេងអេង អ្នកឯកទេសប្រព័ន្ធផ្សព្វផ្សាយសង្គម, លោក ភី វិទូ អ្នកអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ Android, លោក សួ លាងឈាន អ្នកអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ iOS, លោក គ្រុយវណ្ណា ប្រធានគ្រប់គ្រងផលិតផល

តើ​កម្មវិធីនេះត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​ណា?

ក្តា​រ​ចុច​ខ្មែរឆ្លាតវៃ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុងខែ​តុលា​កាលពីឆ្នាំ​មុននៅ​ពេល​ដែល​ក្រុមហ៊ុន Apple បាន​ចេញ​ផ្សាយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8។ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយនេះបាន​អនុញ្ញាត​អោយ​អ្នក​អភិវឌ្ឍន៍​អាចបញ្ចូល​ផ្នែក​បន្ថែមបាន​។ មុន​ពេល​នោះ អ្នក​ប្រើ​ប្រាស់​​ត្រឹមតែអាចបន្ថែម​ក្តា​រ​ចុច​បានដោយធ្វើការ jailbreak ទូរស័ព្ទ​ដៃរបស់​ពួកគេតែ​ប៉ុននោះ។ នៅ​ក្នុងពេល​នោះ​ ក្តា​រ​ចុច​ខ្មែរ​មានការ​លំបាកណាស់​ក្នុង​ការ​ប្រើប្រាស់​។

យើង​បាន​ចំនាយពេលបី​ស​ប្តា​ហ៍​ដើម្បី​អភិវឌ្ឍ​ន៍កំណែ​ដំបូង​ ប៉ុន្តែ​សរុប​ចំនួនបី​ខែមក​​​យើង​បាន​បន្ថែម​លក្ខណៈ​ពិសេស​ជា​ច្រើន​និង​បាន​កែលម្អដោយ​ឥត​ឈប់ឈរ​។

តើអ្នកបានទទួល​ការស្វាគមន៍​ពីអ្នក​ប្រើ​ប្រាស់យ៉ាងដូចម្តេច​ដែរ?

បន្ទាប់​ពី​​ចេញ​ផ្សាយរួចមក​ វាស្ថិតនៅ​លំដាប់កំពូល​ទីបី​នៅ​ក្នុង Appstore (កម្ពុជា​) ។ យើង​មាន​ចំនួនទាញ​យក​ប្រហែលជា 50,000 ដងដែល​ជា​មធ្យមមានចំនួនទាញ​យកប្រមាណជា 500 ដង​ក្នុង​មួយ​ថ្ងៃ​​។ អ្នក​ប្រើ​ប្រាស់ម្នាក់បានឆ្លើយតប​ថា ​វា​គឺ​ជា​របៀបមួយដែលលើសជាង​ពីការ​រំពឹង​ទុក​របស់​គាត់​។

តើ​អ្វីជាបញ្ហា​ប្រឈម​មួយ​ចំនួនដែល​បាន​ជួប​ប្រទះ​នៅក្នុង​អំឡុង​ពេល​អភិវឌ្ឍ​ន៍?

នៅ​ពេល​ដែល​យើង​កំពុង​ធ្វើ​ការនៅ​លើ​កំណែ​ដំបូង ​បញ្ហា​នោះ​គឺ​ទំរង់ប្លង់​។ យើង​ត្រូវ​មាន​គម្រោង​ពី​របៀប​ដាក់​តួ​អក្សរ​ដើម្បីអោយ​​ងាយ​ស្រួល​ប្រើ​ប្រាស់​ពិសេស​គឺនិមិត្ត​សញ្ញា​ដែលយើង​មាន​ការ​លំបាក​ក្នុង​ការ​គិត​ពី​កន្លែង​ដែល​ត្រូវដាក់​វា​។

តើ​អ្នក​គិត​ថា​ក្តា​រ​ចុច​ខ្មែរឆ្លាតវៃ​នឹង​ជួយ​ប្រជាជន​កម្ពុជា​យ៉ាង​ដូចម្តេចខ្លះ​?

វា​នឹង​ជួយ​ប្រជាជន​កម្ពុជា​ក្នុងការវាយ​តួអក្សរជា​មួយ​និងអក្សរ​ខ្មែរ​។ សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ប្រើអក្សររ៉ូមាំងប្រកបជាភាសាខ្មែរ​។ ពេល​ខ្លះ​អាច​បង្ក​អោយ​មាន​ការ​យល់​ច្រឡំ​ ​ដូច្នេះ​វា​ជា​ការ​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​មនុស្ស​ក្នុង​ការ​ប​ណ្តុះ​ទម្លាប់​នៃ​ការ​វាយ​តួ​អក្សរ​នៅក្នុងភាសាខ្មែរ​។

លើស​ពី​នេះទៅ​ទៀត ​ប្រជាជន​កម្ពុជា​មួយ​ចំនួនបាន​ប្រើ​ប្រាស់ក្តា​រ​ចុចដោយមានការ jailbreak ដែលនេះ​អាច​ប​ណ្តា​ល​អោយមាន​បញ្ហាសម្រាប់​ទូរស័ព្ទ​ដៃរបស់​ពួកគេ​។ ប្រសិនបើទូរស័ព្ទដៃ​របស់​ពួក​គេ​ត្រូវបាន jailbreak នោះក៏​មាន​បញ្ហា​សន្តិសុខ​ជា​ច្រើនផងដែរ​។

តើ​អ្នក​មាន​ដំបូន្មានអ្វីខ្លះ​សម្រាប់​យុវវ័យ​នាពេលបច្ចុប្បន្ននេះ?

សូមអោយពួកគេស្វែងយល់​បន្ថែម​អំពី​ប​ច្ចេ​ក​វិទ្យា​ថ្មីៗ​, រក​អោយឃើញ​នូវបញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ដោះស្រាយ​វា​។ ស្រឡាញ់​អ្វី​ដែល​អ្នក​ធ្វើ​និង​ធ្វើ​អ្វី​ដែល​អ្នក​ពេញចិត្ត – អ្នក​នឹង​ដឹង​ថា​អ្នក​អាច​ខិតខំ​យ៉ាងខ្លាំង​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មាន​ការងប់​ង​ល់​អំពី​ការ​ងារ​របស់​អ្នក​។

“ចំពោះអ្នក​ប្រើ​ប្រាស់ប្រព័ន្ធ​ប្រតិបត្តិការ Android ទាំង​អស់ ​សូម​រង់ចាំ​ប​ន្ដិ​ច​ទៀត​ នៅ​ពេល​ដែល​យើង​ចេញផ្សាយ​វា​នោះ​ អ្នក​នឹងពេញចិត្ត​វាជាក់ជាមិនខាន​។ ដូចគ្នា​នេះ​ផង​ដែរ ​យើង​ក៏សូម​​អរគុណ​ដល់​​  5D Lab នៅឯ Development Innovations សម្រាប់​ការ​ផ្តល់​អោយ​យើង​នូវទីកន្លែង”។

//

សូមទាញ​យក​វា នៅ​ទីនេះ ឬ​ទស្សនាចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​គេ នៅ​ទី​នេះ ។ សូមតាមដានសម្រាប់​ពត៌មាន​ដ៏​គួរ​ឱ្យ​រំភើប​បន្ថែម​ទៀត​និង​​អំពី​ការអាប់ដេតក្តា​រ​ចុច​ខ្មែរឆ្លាតវៃ​នៅ​ស​ប្តា​ហ៍​ក្រោយ​ !