កម្មវិធីទូរស័ព្ទដៃ Khmer PreSchool – របៀបដ៏រីករាយក្នុងការរៀនភាសាខ្មែរ

ចំណាប់អារម្មណ៍ក្នុងបច្ចេកវិទ្យាសម្រាប់វិស័យអប់រំ កាន់តែមានការកើនឡើងជាលំដាប់ដោយមានព្រឹត្តិការណ៍និងគំនិតផ្តួចផ្តើមជាច្រើនបានផ្តោតទៅលើ EdTech។ ខណៈដែលព្រឹត្តិការណ៍ជាច្រើនបានផ្តោតទៅលើ EdTech ត្រូវបានអនុវត្តនៅក្នុងសាកលវិទ្យាល័យ, វិទ្យាល័យ ឬការអប់រំនៅក្នុងកម្រិតផ្សេងៗទៀត, EdTech ក៏អាចត្រូវបានប្រើប្រាស់សូម្បីតែនៅក្នុងកម្រិតមត្តេយ្យផងដែរ។

Geeks នៅក្នុងប្រទេសកម្ពុជា ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការស្វែងរកកម្មវិធីដែលបានអភិវឌ្ឍន៍ដោយ iOS Khmer ជាក្រុមហ៊ុនមួយនៅក្នុងប្រទេសកម្ពុជាដែលអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទជាភាសាខ្មែរ។

កម្មវិធីនេះជាមធ្យោបាយដ៏រីករាយមួយសម្រាប់កុមារក្នុងការរៀនអក្ខរក្រមខ្មែរនិងភាសាខ្មែរ។

យើងបានជួបជាមួយលោក សុខរដ្ឋា ជាអ្នកគ្រប់គ្រងពាណិជ្ជកម្មមកពីក្រុមហ៊ុន iOSKhmer ដើម្បីជជែកអំពីកម្មវិធីនេះ។

កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

សម្រាប់មិត្តអ្នកអានរបស់យើង តើលោកអាចរៀបរាប់ពីលក្ខណៈពិសេសរបស់កម្មវិធីនេះបានទេ?

វាគឺជាកម្មវិធីមួយដែលជួយអ្នកក្នុងការរៀនពីរបៀបដើម្បីសរសេរអក្សរខ្មែរនិងស្រៈ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវប្រើម្រាមដៃរបស់អ្នកដើម្បីគូរតាមសញ្ញាព្រួញនិងលេខនៅលើកាក់។ កម្មវិធីនេះក៏មានប៊ូតុងសម្លេងមួយផងដែរដែលវានឹងអាចបញ្ចេញសម្លេងតួអក្សរនីមួយៗនៅលើអេក្រង់បាន។

តើអ្នកប្រើប្រាស់អាចចូលដំណើរការទៅកាន់កម្មវិធីនេះបានដោយរបៀបណាខ្លះ?

កម្មវិធីនេះគឺអាចរកបានដោយឥតគិតថ្លៃនៅលើទីផ្សារកម្មវិធី App Store របស់ Apple និងនៅក្នុង Play Store របស់ Android ។ ដើម្បីទាញយក លោកអ្នកគ្រាន់តែបើកហាងកម្មវិធីនីមួយៗ ហើយស្វែងរកកម្មវិធី “Khmer PreSchool” តែប៉ុណ្ណោះ។ ឬក៏អ្នកអាចវាយតំណភ្ជាប់ខ្លីនេះ: http://bit.ly/khmerpreschool នៅលើកម្មវិធីរុករកអ៊ីនធឺណិតនៅលើស្មាតហ្វូនរបស់អ្នកតែប៉ុណ្ណោះ។

តើគំនិតក្នុងការបង្កើតកម្មវិធីនេះបានផុសចេញដោយរបៀបណាខ្លះ?

ខ្ញុំបានឃើញកម្មវិធីទូរស័ព្ទជាច្រើនបានបង្រៀនអ្នកប្រើប្រាស់ពីរបៀបសរសេរអក្សរអង់គ្លេស។ ដូច្នេះខ្ញុំបានគិតថា ខ្ញុំអាចធ្វើវាបាននៅក្នុងភាសាខ្មែរសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការរៀនពីរបៀបដើម្បីសរសេរខ្មែរ ជាពិសេសកុមារតូចៗដែលទើបតែបានចាប់ផ្តើមចូលរៀន។

នៅក្នុងគំនិតរបស់លោក តើបច្ចេកវិទ្យាអាចជួយគាំទ្រដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាបានដោយរបៀបណាខ្លះ?

បច្ចេកវិទ្យាអាចជួយបាននៅក្នុងរបៀបជាច្រើន… សម្រាប់សាលា, ពួកគេអាចកែប្រែថ្នាក់រៀនអោយក្លាយទៅជាថ្នាក់រៀនឆ្លាតវៃមួយបាន។ សាលារៀនអាចបង្កើតបានជាវិបផតថលមួយ (គេហទំព័រ/កម្មវិធី) ដែលអាចតាមដានពិន្ទុ និងវត្តមានរបស់សិស្ស ដែលនឹងផ្តល់ឪកាសឱ្យឪពុកម្ដាយអាចចូលដំណើរការទៅកាន់វេទិកានេះ ដូច្នេះឪពុកម្តាយអាចតាមដានការអភិវឌ្ឍរបស់កុមារបាន។

សម្រាប់សិស្ស បច្ចេកវិទ្យាអាចជួយធ្វើឱ្យវិស័យអប់រំកាន់តែមានភាពសប្បាយរីករាយ និងងាយស្រួលជាងមុន។ ពេលវេលានិងទីកន្លែងនឹងលែងជាបញ្ហាសម្រាប់សិស្សទៀតហើយ។ ពួកគេអាចរៀនសូត្របានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ប្រសិនបើពួកគេមានឧបករណ៍ឆ្លាតវៃនិងកម្មវិធីត្រឹមត្រូវ។ មុខវិជ្ជាណាមួយដែលមានគួរឱ្យធុញ យើងអាចធ្វើជាសៀវភៅអន្តរកម្ម ឬជាហ្គេមសម្រាប់វាបាន។

ខ្ញុំមើលឃើញថាវានឹងកើតឡើងនាពេលអនាគត សិស្សនឹងរៀនបានលឿនជាងមុនដោយមានជំនួយពីបច្ចេកវិទ្យាបើប្រៀបធៀបទៅនឹងជំនាន់របស់ខ្ញុំ។

-

នេះជាបទសម្ភាសន៍របស់យើងជាមួយនឹងអ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ Khmer PreSchool! យើងពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានមើលឃើញពីរបៀបដែល EdTech បង្កើតអោយមានរលកសម្រាប់សិស្សមត្តេយ្យ ហើយយើងជឿជាក់ថា វាគឺគ្រាន់តែជាជំហានដំបូងមួយក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់មនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជាដើម្បីអោយទទួលបានជោគជ័យ។