សូមចូលរួមនៅក្នុងព្រឹត្តិការណ៍ Defense Saturday លើកទី 3 !

នៅស​ប្តា​ហ៍​នេះ (ថ្ងៃទី 24 ខែ​មករា​ ឆ្នាំ 2015​)​ Security Academyនឹង​ត្រូវ​ធ្វើព្រឹត្តិការណ៍ Defense Saturday លើកទី 3 របស់​ខ្លួន​នៅឯ Development Innovations សិក្ខាសាលា​នេះនឹងប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង 2:30 រសៀល​រហូតដល់​ម៉ោង 5:00 ល្ងាច​។ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សំរាប់អ្នកហើយ​​ព្រឹត្តិការណ៍​ដោយឥត​គិត​ថ្លៃ​នេះ​គឺ​ជា​អ្វី​ដែល​ពិត​ជា​នឹង​ជួយ​ដល់​អ្នកជាមិនខាន​។ ប្រសិន​បើ​អ្នក​ជា​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ម្នាក់​ ជាអ្នកអភិវឌ្ឍន៍​ អ្នកសរសេរ​កម្មវិធី​ សិស្ស​ខាងផ្នែកបច្ចេកវិទ្យាពត៌មានឬ​ជាអ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ សូមចូលរួមនៅក្នុងសិក្ខាសាលា​នេះ​​។

ព្រឹត្តិការណ៍ Defense Saturday  គឺជា​សកម្មភាព​មួយ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពីសន្តិសុខ​ពត៌មាន​។ ព្រឹត្តិការណ៍​នេះត្រូវបានរៀបចំឡើង​ដោយ SecuDemy.com ដែល​ផ្តោ​ត​ទៅលើ​ទិដ្ឋភាព​បច្ចេកទេស​នៃ​ស​ន្ដិ​សុខ​បច្ចេកវិទ្យាដោយ​អប់រំ​សាធារណៈ​ជនស្តី​អំពី​របៀប​ការពារក្រុមហ៊ុន​និង​អាជីវកម្ម​របស់​អ្នក​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធអ៊ីនធឺណិត​នេះ​។ ការ​វាយ​ប្រហារ​ទាំង​នេះ​មាន​អំណាចក្នុង​ការ​ចូល​ដំណើរ​ការ​ទៅកាន់ប្រព័ន្ធរបស់អ្នកដូច​ជា កម្មសិទ្ធិបញ្ញា ប​ច្ចេ​ក​វិទ្យា​ស្នូល​របស់​អ្នកនិងមានអ្វីជាច្រើន​ទៀត​។ ទស្សនៈ​វិស័យ​របស់​ពួកគេ​គឺ​ដើម្បី​ជួយ​​អ្នកអោយ​ទទួល​បាន​នូវ​ការ​យល់​ដឹង​អំពីការ​វាយ​ប្រហារ​ទាំង​នេះ​នៅ​ក្នុង​គោល​បំណង​ដើម្បី​ការពារ​​នៅពេលដែលវាកើតឡើង​ចំពោះអ្នក​។

នៅលើក​នេះ​ អ្នក​ចូលរួម​ទាំងអស់នឹង​បានស្វែង​យល់អំពី​បញ្ហា​សន្តិសុខ​រួម​នៅក្នុងអាជីវកម្ម​របស់​ពួក​គេដែល​មាននៅក្នុង​ម៉ាស៊ីន​បម្រើ​​របស់​ខ្លួន​។ អ្នក​ក៏​នឹង​ត្រូវ​បាន​ទទួល​ការអប់រំ​ស្តីអំ​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់កម្មវិធីដោយឥតគិតថ្លៃ (freeware) និង​របៀប​ដាក់​ពង្រាយ​ជញ្ជាំង​សុវត្ថិភាព  (firewalls)  នៅក្នុង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បណ្ដាញ​របស់​អ្នកផងដែរ​។

វាគ្មិន​សម្រាប់​ព្រឹត្តិការណ៍ Defense Saturday នៅលើក​ទី 3 នេះរួមមាន​:

លោក ថាន់​ ​មករា​ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍របស់ NIPTICT​, ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍

លោក ​សែ​ម វ៉ាន់ធឿន អ្នកស្រាវជ្រាវ​សន្តិសុខ​ពត៌មាន​នៅ SecuDemy.com

លោក ​ប៉ែន ពេជ្រដារ៉ា អ្នកជំនាញបណ្តាញកុំព្យូទ័រ

ពួក​គេ​នឹង​ត្រូវ​និយាយ​អំពីស​ន្ដិ​សុខរបស់ម៉ាស៊ីន​បម្រើ​នៅលើប​ណ្តា​ញ​, freeware និង​វិធីការពារជាច្រើនទៀត​​។

ដើម្បី​ចុះ​ឈ្មោះ ​សូម​ចូល​ទៅកាន់ គេហៈទំព័រនេះ។ ចំពោះ​ពត៌មាន​បន្ថែម​អំពី​​ព្រឹត្តិការណ៍ Defense Saturday កាលពីលើកមុនៗ សូមចូល​ទស្សនានៅលើ គេហៈទំព័រនេះ ។

Flyer