ITET 2014 : ពិព័ណ៌បច្ចេកវិទ្យា អេឡិចត្រូនិកនិងទូរគមនាគមន៍

ITET 2014 គឺ​ជា​ពិព័ណ៌បច្ចេកវិទ្យា​អេឡិចត្រូនិក​និង​ទូរគមនាគមន៍​មួយដែលត្រូវបានរៀបចំ​ឡើង​ដោយ​សហព័ន្ធ ICT កម្ពុជា (ICTF​) ។ នេះ​គឺជា​ព្រឹត្តិការណ៍​ជា​លើក​ដំបូង​​មួយបន្ទាប់​ពី​មាន​ការសម្ភោធ ICTF កាលពី​ខែ​កក្កដា​។ ពិធីសម្ភោធនេះ​ឃើញមាន​ការរួម​បញ្ចូល​គ្នា​នៃ​សមាគម​បច្ចេកវិទ្យា​កម្ពុជា (CITA​) និង សមាគម​ពាណិជ្ជកម្ម ICT កម្ពុជា (ICTBA​) ​ដើម្បី​បង្កើត​បានជាសហព័ន្ធ ICTF នេះ​។ សូមពិនិត្យមើលការគ្រប​ដ​ណ្ត​ប់​របស់​​យើង​អំពីពិធីសម្ភោធជាផ្លូវ​ការរបស់ ICTF នៅ ទីនេះ ។

​ព្រឹត្តិការណ៍​អន្តរជាតិ​ខ្នាត​ធំមួយនេះនឹង​ត្រូវ​​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី 14 ដល់​ថ្ងៃទី 16 ខែ​វិច្ឆិកា ​ឆ្នាំ 2014 នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយបានធ្វើ​ឡើង​​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​និងក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC​) ពិព័ណ៌​បច្ចេកវិទ្យា ITET ឆ្នាំ 2014 នេះគឺ​ជា​ការ​បង្ហាញ​ទំនិញអេ​ឡិច​ត្រូ​និកមួយដ៏​សំខាន់​។ គោល​បំណង​របស់ពិព័ណ៌​នេះ​​គឺ​ដើម្បី​លើក​កម្ពស់​សេវាម្មរបស់វិស័យ ICT កម្ពុជា​និងផលិតផល​បច្ចេកវិទ្យា​ខ្ពស់​ដែលមាននៅក្នុងស្រុក​។

ការ​តាំង​ពិព័ណ៌​​នេះ​នឹង​ឃើញ​មានអ្នក​ជំនាញ​ជា​ច្រើន​ទាំងពីវិស័យ​​សាធារណៈ​និង​ឯកជន​។ ការអំពាវនាវរបស់​ខ្លួន​ត្រូវ​បាន​ចែក​ជា​ពីរ​ផ្នែក​។ ផ្នែកទី១ - គឺផ្តោតទៅលើអ្នក​ជំនាញ​​វិស័យ ICT ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​ដើម្បី​ចែក​រំលែកលើ​គំនិត​យោបល់​របស់ពួកគេ​។ ផ្នែកទីពីរ - គឺផ្តោតទៅលើសាធារណជន​ទូទៅ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​សារៈ​សំខាន់​នៃវិស័យ ICT នៅក្នុង​សង្គម​កម្ពុជា​។ ពិព័ណ៌​​បច្ចេកវិទ្យា ITET ឆ្នាំ 2014 នេះត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​ការ​ភ្ជាប់​ជាមួយ​ពាន​រង្វាន់ ICT កម្ពុជា​ ​ដែល​អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ចូលទៅកាន់​ពានរង្វាន់​ ICT អាស៊ាន​

នៅក្នុង​បទ​សម្ភាស៍​មួយ​ជាមួយ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក Pily Wong​ ជាអនុប្រធាននៃ ICTF បាន​ពន្យល់​ពីមូលហេតុដែល ITET ឆ្នាំ 2014 ​មាន​សារៈ​សំខាន់​យ៉ាងខ្លាំង​​សម្រាប់​វិស័យ ICT របស់​ប្រទេស​នេះ​។ លោក​បាន​កត់សម្គាល់​ថា​មានប្រជាជនជាច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជាបានផ្តល់​ធនធាន​ឫ​ជំនួយ​ពីក្រៅ​សម្រាប់​ផលិត​ផល​បរទេស​។ លោក Pily ជឿ​ជាក់ថាការ​តាំង​ពិព័ណ៌ ITET ឆ្នាំ 2014 នេះនឹង​អាច​បង្ហាញ​ពី​វិស័យ ICT ដ៏​ខ្លាំង​របស់​ប្រទេស​កម្ពុជា​និងបង្ហាញពី​ភាព​ជា​ដៃ​គូ​​ជាមួយ​ប​ណ្តា​ប្រទេស​ដទៃ​ទៀតជាច្រើន​។ ​”យើង​ត្រូវ​ការ​អប់រំ​ដល់​សាធារណជន​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ទី​ផ្សារ​នេះ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បាន​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ផលិតភាព​និង​ប្រសិទ្ធភាព”។

លោក Pily សង្ឃឹម​ថា ITET ឆ្នាំ 2014 នេះនឹង​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវទស្សនៈ​ថ្មីនៃ​ក្រុម​ហ៊ុន IT ក្នុង​ស្រុក​និង​​បង្កើន​ការ​គាំទ្រ​ចំពោះ​ក្រុម​ហ៊ុន​​ដូចដែលបានរៀបរាប់។ លោក​បាន​ពន្យល់​ថា​ វា​ជា​វ​ដ្ត​មួយ - ប្រសិន​បើ​ក្រុម​ហ៊ុន​ទាំង​នេះ​ទទួល​បាន​អាជីវកម្ម​កាន់​តែ​ច្រើន ​ពួក​គេ​អាច​រីក​លូតលាស់​និង​ផ្តល់​ឱកាស​ការងារ​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​។

ថ្ងៃ​ដំបូង (ថ្ងៃទី 14 ខែ​វិច្ឆិកា​) នៃ​ការ​តាំង​ពិព័រណ៍​នេះ​នឹង​ត្រូវ​បាន​ផ្តោតទៅលើ​អ្នក​ជំនាញ​និង​អាជីវកម្ម​នៅ​ក្នុង​វិស័យ ICT នេះ​។ អ្នក​ចូលរួម​អាច​រំពឹង​ថា​នឹង​បានជួបជាមួយ​ក្រុម​ហ៊ុន​ធំៗ​​ដូច​ជាក្រុមហ៊ុន Sony​, Huawei​, LG​, Samsung និង​ក្រុម​ហ៊ុន Sabay ។ នៅក្នុង​ការតាំងពិព័ណ៌នោះក៏នឹងមានអ្នក​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​ដៃ​ជាច្រើន​ចូលរួមផងដែរ ហើយលោក Pily បានពន្យល់​ថា​នេះ​គឺ​ដោយ​សារ​តែ​មានការកើន​ឡើងនៃ​និន្នាការ​អាជីវកម្ម​ដែល​ចង់​ធ្វើ​ការ​អភិវឌ្ឍ​ន៍កម្មវិធី​របស់​ខ្លួន​។

អាជីវកម្ម

ITET ឆ្នាំ 2014 គឺ​ពិត​ជា​មិន​មែន​ជា​ការ​តាំង​ពិ​ព័ណ៌​បែបនេះជា​លើក​ដំបូង​​របស់​ខ្លួន​នៅ​ទី​នេះ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ ទោះ​បីជា​យ៉ាង​ណា​ដោយ វា​ជា​ការ​ពិសេស​ក្នុង​បុព្វហេតុ​មិន​រក​ប្រាក់​ចំណេញ​របស់​ខ្លួន​ដែល​មាន​ន័យ​ថា​ស្តង់ទាំងនោះ​គឺ​មាន​​តម្លៃ​ថោក​ជាង​ធម្មតា​។ លោក Pily បាននិយាយថា ស្តង់​សម្រាប់​ការ​តាំង​ពិ​ពណ៌​នាពេលកន្លង​មក​ដែល​ស្រដៀង​គ្នានេះ​អាច​មាន​តម្លៃ​ប្រហែលជា 1200 ដុល្លារ​អាមេរិក​ ប៉ុន្តែ​នៅក្នុង ITET ឆ្នាំ 2014 នេះត្រូវ​បាន​ផ្តល់​ជូន​នូវ​ស្តង់​ដល់​ពួក​គេនៅក្នុងតំលៃទាបជាងមុន​​។

ITET ឆ្នាំ 2014 ផ្តល់​ជូន​នូវ​​ស្តង់ពីរ​ប្រភេទ​ ​សម្រាប់​អាជីវកម្ម​ដើម្បី​បង្ហាញ​ផលិតផល​របស់​ពួកគេ​។ ប្រដាប់បញ្ឈរ​ដោយ​គ្មាន​ជញ្ជាំង​ត្រូវ​ចំណាយអស់ 400 ដុល្លារ​ហើយស្តង់ turnkey ​នឹងមាន​តម្លៃ $ 600 (សម្រាប់រយៈពេល​ទាំង​អស់​បី​ថ្ងៃ​)។ អ្នក​អាចស្វែងរក​ពត៌មាន​បន្ថែម​និង​ដាក់​ពាក្យ​សុំ​ស្តង់​មួយ នៅ​ទី​នេះ ។

គណៈប្រតិភូ

គណៈប្រតិភូ​អាច​ចូលរួម​កម្មវិធី​សន្និសីទ​នានា​នៅក្នុង ITET ឆ្នាំ 2014 នេះ ដោយរំពឹង​ថា​នឹង​ស្វែងយល់​លើ​ប្រធានបទ​ដូច​ខាងក្រោម​:

  • ​រដ្ឋាភិបាល អេឡិចត្រូនិក
  • សន្តិសុខ​ព​ត៌​មាន
  • Cloud Computing
  • ពាណិជ្ជកម្ម អេឡិចត្រូនិក
  • ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម
  • ទិន្នន័យ​ធំ (Big Data)
  • អ៊ិ​ន​ធឺ​ណិ​តនៃ​កិច្ចការគ្រប់យ៉ាង
  • ការ​ចូលរួម​របស់​សហគមន៍

សូម​រីករាយ​ជាមួយនិង​ការ​តាំង​ពិ​ព័ណ៌​ដែល​បង្ហាញពី​ផលិតផល​នានា​។ គណៈប្រតិភូ​នឹង​បាន​ទទួល​ការអប់រំ​នៅ​លើ​វិស័យ ICT ក្នុង​ខណៈ​ពេល​ដែល​មាន​ឱកាស​ដើម្បីភ្ជាប់បណ្តាញទំនាក់ទំនង​និង​ចែក​រំលែកលើ​គំនិត​យោបល់​នេះ​។ អ្នក​អាច​រក​ឃើញ​របៀប​វារៈ នៅ​ទីនេះ ឬ​ក៏ចុះ​ឈ្មោះ​តាម​អន​ឡា​ញ នៅ​ទីនេះ !

ICTF នេះ​មិន​ទាន់​បាន​សម្រេច​ចិត្ត​ថា​តើ ITET នេះនឹង​ក្លាយ​ទៅជា​កិច្ចការប្រចាំ​ឆ្នាំ​ឬ​ប្រចាំឆមាស​របស់​ខ្លួន​នោះ​ទេ ​ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​គាំទ្រ​យ៉ាង​សម្បើម​រួច​ទៅ​ហើយ​។ វា​នឹង​មិន​មែន​ត្រឹម​តែ​ជា​ការ​បង្ហាញ​ពី​ប​ច្ចេ​ក​វិទ្យាដ៏​អស្ចារ្យតែប៉ុន​នោះ​ទេ ​ប៉ុន្តែ​ក៏​ជា​បណ្តាញ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ភ្ជាប់ទំនាក់ទំនងជាមួយ​អ្នក​ជំនាញ​ផ្សេង​ទៀត​និង​មនុស្សដែល​មាន​អាជីវកម្ម​ដូច​គ្នា​។ ស្វែងយល់​បន្ថែម​អំពី ITET ឆ្នាំ 2014 នៅ​ទីនេះ !