ITET 2014 : ការផ្តល់មូលនិធិសម្រាប់ការបង្កើតអាជីវកម្មនិងការច្នៃប្រឌិត

នៅ​ក្នុង អត្ថបទ​មុន យើងបាននិយាយអំពីអ្វីដែលបាន​កើត​ឡើង​នៅ​ក្នុងព្រឹត្តិការណ៍​​ពិព័ណ៌​បច្ចេកវិទ្យាអេឡិចអេ​ត្រូ​និ​ចអ​ន្ដ​រ​ជាតិ (ITET​) ​យើង​បាន​លើកឡើង​ពីអ្វីដែលទទួលបាននៅក្នុង​សន្និសីទ​​នៅ​ថ្ងៃ​ដំបូង​។ ដោយមានការរៀបចំឡើង​ដោយ​សហព័ន្ធ ICT ​កម្ពុជា​និង​ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC​)​ ការ​តាំង​ពិព័ណ៌​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី 14 ដល់ទី 16 ខែវិច្ឆិកា ដែលមានទីតាំងស្ថិតនៅ​កោះ​ពេជ្រ​។

សូមអានការ​គ្រប​ដ​ណ្ត​ប់​របស់​យើង​នៅសម័យ​ប្រជុំទី​បី ស្តីអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិង​ស​ន្ដិ​សុខអ៊ិ​ន​ធើ​ណែត​ នៅ​ទីនេះ !

ឥឡូវ​នេះ​យើង​បាន​នាំ​យក​ខ្លឹមសារទាំងអស់​ពី​សម័យ​ចុង​ក្រោយស្តីពីការ​ផ្តល់​មូលនិធិ​សំរាប់​ការ​បង្កើត​អាជីវកម្មនិង​ការ​ច្នៃ​ប្រឌិត​។

កិច្ចពិភាក្សាត្រូវបានចាប់​ផ្តើ​ម​ជាមួយនិង​លោក ឡែន ចាន់សំរេច ជានាយក​ប្រតិបត្តិ​របស់​ក្លឹបអ្នក​វិនិយោគ​កម្ពុជា​ លោកបាននិយាយ​អំពី​ការ​ប្រមូលមូលនិធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

តារាង​ដូច​ខាង​ក្រោម​សង្ខេប​អំពី​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​អំពី​ប្រភេទ​នៃ​ការ​ផ្តល់​មូល​និ​ធិ​ដែលអាច​អនុវត្តបាន​សម្រាប់​អាជីវកម្ម​របស់​អ្នក​ចាប់ពី​ការ​កកើតរហូតដល់​កាលកំណត់​:

Chart

បន្ទាប់មកលោក Ok Kimជាទីប្រឹក្សា​និង​ជា​សមាជិក​ស្ថាបនិក​ វេទិកា​ស្តង់ដារ​វិនិយោគទុនកូរ៉េ​ បាននិយាយ​អំពី​ការ​ប​ណ្តា​ក់​ទុន​សម្រាប់​ការ​បង្កើត​អាជីវកម្មនិង​ការ​ច្នៃ​ប្រឌិត​។

IMG_3073

លោក Ok Kim បានផ្តល់បទបង្ហាញស្តីពីការផ្តល់មូលនិធិ

ខាងក្រោមនេះ​ជាបទបង្ហាញរបស់លោក ​:

ជួយបង្កើតអាជីវកម្ម​: ជួយ​ឱ្យអាជីវកម្មរបស់​អ្នក​អាចដើរ​បាន​ដែលមាន​អាយុកាលពី​ពីរ​ទៅ​បី​ឆ្នាំ

ជាអ្នកជួយជំរុញ: ជួយ​ឱ្យអាជីវកម្មរបស់​អ្នក​អាចដំណើរការបានដែល​មាន​អាយុកាលចាប់​ពីបី​ខែទៅ​ប្រាំមួយ​ខែ 10 ដុល្លារ​អាមេរិក – 15K ។

លោក​បាន​កត់​សម្គាល់​ពីអ្នកជួយជំរុញកំពូលៗនៅ​ក្នុង​តំបន់​អាស៊ី​មាន :

ប្រទេស​ចិន​: INNOSPACE

ឥណ្ឌា​: GSF

ឥណ្ឌូ​នេ​ស៊ី​: IDEOSOURCE

លោក​បាន​លើក​ឡើង​ពីមូលហេតុមួយ​ចំនួន​ដែលអ្នកបង្កើតនិង​អ្នកជំរុញ​បរាជ័យដែល​ជា​លទ្ធផល​នៃ​ការមានក្រុម​ហ៊ុន​ច្រើន​ពេកហើយមានអ្នក​ជួយ​បង្ហាត់បង្ហាញ​តិច​ពេក​ មិន​ដឹងច្បាស់​អំពីផ្លូវនៃ​​ការផ្តល់​មូលនិធិ​បន្ទាប់​ពីចេញ​កម្មវិធី ​ហើយនិង​ការ​ខ្វះ​ធនធាន​ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​​។

បន្ទាប់មកទៀត​ គឺរបៀប​ដើម្បី​ទទួល​បាន​ការ​ផ្តល់​មូលនិធិ​ក្នុង​ការ​គាំទ្រ​ដល់​ការ​បង្កើត​ថ្មី​ ដោយ​លោក​បណ្ឌិត ហ៊ុ​ល ​សេង​ហេង​ ជានាយក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក ​លោក​បាន​ប្រមូល​ផ្តុំ​ព​ត៌​មាន​អំពី​របៀបដែលត្រូវ​ទៅ​និង​ទទួល​បាន​មូល​និ​ធិ​​។

ដំបូង​ នៅកន្លែងណា ? លោក​បណ្ឌិតបានរាយឈ្មោះ រដ្ឋាភិបាល​ វិស័យ​ឯកជន​ និង​ដៃគូ​គ្រឹះ​ដែល​ជា​អង្គភាព​សហការ​គ្នា​ដើម្បី​ទទួល​បាន​មូលនិធិ​។

ទីពីរ​នោះគឺអំពី​របៀប​ដែល​អ្នក​គួរ​ទទួល​បាន​មូលនិធិ​នេះ​ :

1. ពត៌មាន​: មិត្ត​រួម​ការងារ ​ដៃគូ​កិច្ច​សហការ​ រដ្ឋាភិបាល ​អ៊ីនធឺណិត​។

2. សរសេរ​សំណើ: យល់​យ៉ាង​ច្បាស់​ពីគោលបំណង​នៃ​ជំនួយ​ឥត​សំណង​ និង​រក​មើល​ធនធាន (ឧ​ទាហរណ៍ : មនុស្ស​និង​សម្ភារៈ​) ។ មាន​វិធី​សា​ស្រ្តជា​ច្រើន​ដើម្បីសរសេរ​ដូចជា​ : គោលគំនិត គំរោង​សំណើ​ រចនាបទ​ក្របខ័ណ្ឌការងារ ​ទ្រង់ទ្រាយ​ជាក់លាក់​។

3.​ តាមដានកិច្ចការ ​: ​​កែ​លម្អសំណើ​រ​នៅ​ពេល​ដែល​ការ​ពិនិត្យ​សំណើ​នេះ​ត្រូវបាន​គេផ្តល់មតិ ហើយបន្ទាប់មក​អនុវត្តលើ​គម្រោង​នេះ​ដោយ​ប្រុងប្រយ័ត្ន​និងប្រកប​ដោយ​ផ្លែផ្កា​។ នេះ​ធានា​នូវ​លទ្ធភាព​នៃ​ការ​ផ្តល់ជំនួយ​បន្ទាប់​។ បន្ទាប់​មក​បើក​បន្ទប់​មួយ​ចំនួន​សម្រាប់​ផ្នែក​បន្ថែម​នៃ​ការងារ​ស្រាវជ្រាវ​សម្រាប់​សំណើ​បន្ទាប់​របស់​អ្នក​។

គន្លឹះ​មួយ​ចំនួន​ដែល​លោក​បណ្ឌិត​បាន​ផ្តល់​មានដូចជា​:

1. ការ​យល់ដឹង​អំពី​បេះដូង​នៃ​ជំនួយ​នេះ​។

2. សារៈសំខាន់​នៃ​ធនធាន​មនុស្ស​។

3. បង្ហាញ​ពីភាព​មើល​ឃើញ​នៃ​ការ​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ក៏​ដូច​ជា​វិធី​សា​ស្រ្ត​ដែល​ត្រូវអនុវត្ត​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​។

4. ស្វែងរកអ្នករួមគំរោងអោយបានត្រឹមត្រូវ (អ្នក​ជំនាញ​ ចំណាប់​អារម្មណ៍​ដូចគ្នា ​អាច​ទទួល​យក​រួម​​គ្នាបាន​) ។

5. ​យល់ច្បាស់​​ពី​គោលការណ៍នៅ​ពេល​ដែល​​អនុវត្ត​គម្រោង​នេះ​។

នេះជាសេចក្តី​សន្និដ្ឋាន​ចុង​បញ្ចប់នៃការ​គ្រប​ដ​ណ្ត​ប់នៅក្នុងព្រឹត្តិការណ៍ ITET 2014 របស់​យើង​។ យើង​សង្ឃឹម​ថា​អ្នក​នឹងបាន​រៀនសូត្រ​ច្រើន​​ពី​សន្និសីទ​និង​ពីការ​តាំង​ពិ​ព័ណ៌​ដូច​ដែល​យើង​បានបង្ហាញជូន​ !