ITET 2014 ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងសន្ដិសុខអ៊ិនធើណែត

នៅក្នុងការសង្ខេបឡើងវិញរបស់​យើង​នៅ​ក្នុងពិពណ៌​បច្ចេកវិទ្យាអេ​ឡិច​ត្រូ​និក​អន្តរជាតិ (ITET 2014​) យើង​បាន​ពិភាក្សា​ពី​អ្វី​ដែលបានកើតឡើងនៅ​ក្នុង​អំឡុង​ពេល​ស​ន្និ​សី​ទ​នៅ​ថ្ងៃ​ទី 1 (14 វិច្ឆិកា​) នោះ​​។ ព្រឹត្តិការណ៍នេះត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ ICT ​កម្ពុជា​និង​បាន​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC​) ។ នៅលើកនេះ​យើង​នឹង​ត្រូវ​​ចែក​រំលែក​អំពីអ្វីដែលបាន​កើត​ឡើង​នៅក្នុងសម័យ​ប្រជុំ​លើក​ទី​បី​នេះ​: ពាណិជ្ជកម្មអេឡិចត្រូនិក ​និង​សន្តិសុខអ៊ិ​ន​ធើ​ណែ​ត ​។ សូមអានការ​គ្រប​ដ​ណ្ត​ប់​របស់យើងនៅក្នុងសម័យ​ប្រជុំ​នៅ​លើក​ដំបូង​របស់​យើង​ នៅ​ទីនេះ !

អ្នកចាប់ផ្តើមតំបូងនៅក្នុងសម័យ​ប្រជុំនេះគឺ​ឯកឧត្តម​បណ្ឌិត​ សុខ​ ស៊ី​ផា​ន់​ណា​ ជាទីប្រឹក្សា​រាជរដ្ឋាភិបាល​ ដែលលោកនឹងចែករំលែក​អំពីវិស័យបច្ចេកវិទ្យានាពេល​អនាគត​។

IMG_3069

ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា បានផ្តល់នូវសុន្ទរកថានៅក្នុងកិច្ចប្រជុំ 

លោក​បាន​ពន្យល់​ថា ដើម្បីអោយ​ប្រទេស​កម្ពុជា​អាច​ប្រកួត​ប្រជែង​និង​រីកចំរើនទៅបាន យើង​ត្រូវ​តែ​សម្រប​ខ្លួនទៅ​តាមការរីកចំរើន​នេះ។ ដោយយោង​ទៅតាម​ការសិក្សា​មួយដែលធ្វើ​ឡើង​ដោយ​ក្រុម​ធនាគារ​ពិភពលោក​ លោក​បណ្ឌិត សុខ​ ស៊ី​ផា​ន់​ណា ​បាន​កត់​សម្គាល់​ថា​កម្ពុជា​អាចនិងមានការកំណើនចំនួន​ 7​% នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​លោកបណ្ឌិត​បានអោយអត្ថន័យប្រទេស​នេះថាជា : «​​កំណើន​អូឡាំពិក​»​ ។

កិច្ចពិភាក្សា​​ចាប់​ផ្តើ​ម​ជា​មួយ​នឹងការពិភាក្សា​​លើ​ទិន្នន័យធំសំរាប់សន្តិសុខអ៊ិ​ន​ធើ​ណែ​ត ​ជាមួយនិង​លោក Jin Xi ជា​នាយក​ទីផ្សារ​ជាន់ខ្ពស់​ផ្នែកសន្តិសុខ​ប្រចាំក្រុមហ៊ុន Huawei (កម្ពុជា​)​ ដែលលោកបានចែក​រំលែក​នូវ​ដំណោះ​ស្រាយ​មួយ​ចំនួន​។

​លោក Jin Xi បាន​ណែនាំ​អំពីការវាយប្រហារ DDoS (Distributed Denial of Service​) ក៏ដូចជា​ដំណោះស្រាយ​ការប្រឆាំងនិង DDoS របស់ក្រុមហ៊ុន Huawei ។ វា​អាច​ចំណាយ​រហូត​ដល់ 1Tbps នៃការ​វាយ​ប្រហារ ​ចំណែក​ឯ​ដំណោះស្រាយ​តាមបែប​ធម្មតា​ត្រូវ​បាន​កំណត់ត្រឹមតែ 100Gbps តែប៉ុននោះ។ ដំណោះ​ស្រាយ​ប្រឆាំង DDoS របស់​ក្រុមហ៊ុន Huawei បានការពារវិបសាយ Alibaba.com ដែលបានទទួលរងការការ​វាយ​ប្រហារបែបនេះ​ជាង 40,000 ដងជា​រៀង​រាល់​ឆ្នាំ​។

បន្ទាប់មកលោក ហេង​ម៉ា​រ៉ា ជានាយករង​នៃ​​សន្តិសុខអ៊ិ​ន​ធើ​ណែត ​របស់ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​និយាយ​អំពី CamCERT (ក្រុមឆ្លើយតប​បន្ទាន់កម្ពុជា​​) ដែលនេះគឺជា​ផ្នែក​មួយ​នៅ​លើ​ក្រប​ខ័ណ្ឌក្នុងការជួយដោះស្រាយ​​ហេតុការណ៍​ជាលក្ខណៈ​អ​ន្ដ​រ​ជាតិ​​ដើម្បី​កសាង​ទំនុក​ចិត្ត​លើសន្តិសុខ​ក្នុង​ការ​ប្រើប្រាស់ ICT នៅ​កម្ពុជា​។ កន្លងមកមាន​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត​ជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ CamCERT គឺ​ដើម្បី​ធ្វើអន្តរាគមន៍​និងជួយ​ដោះស្រាយ​ដល់​ពួក​គេ​។

វាគ្មិន​សម្រាប់​ការ​ពិភាក្សា​​ចុង​ក្រោយ​នេះ​គឺ​លោក Low Jia Rong ​ជាអ្នកផ្តួ​ច​ផ្តើម APAC​, ICANN សិង្ហ​បុរី​។ ICANN បានតំណាងអោយ​សាជីវកម្ម​អ៊ិ​ន​ធឺ​ណិ​សម្រាប់កំណត់​​ឈ្មោះ​ និង​លេខ​ និង​ជា​ក្រុមហ៊ុនអ​ន្ដ​រ​ជាតិមួយ​ដែល​មិនស្វែង​រក​ប្រាក់ចំណេញ​។ វា​ពិត​ជា​ឈ្មោះ​ដ៏​វែង​មួយ ​ប៉ុន្តែ​ការ​ងារ​របស់​ពួក​គេគឺធានា​ថា​មិនអោយមានឈ្មោះ​ domain ស្ទួន​។

ទាក់ទងទៅនិងសន្តិសុខអ៊ីនធើណែត នៅក្នុង DNS ដែល​លោក Jia Rong  ​បាន​លើក​ឡើង​ពីឧប្បត្តិហេតុ​មុន​ដែល​បានទទួលរង​ការវាយប្រហារ DDoS ទៅនិង domain .cn របស់​ប្រទេស​ចិន​ដែលមិនអាចអោយនរណា​ម្នាក់អាចដំណើរការបាននៅក្នុង​រយៈ​ពេល​មួយ​។ ករណី​ផ្សេងទៀត​ក៏​រួម​បញ្ចូល​ទាំងការប្ដូរ​ទិស​នៃ​តំបន់​ប​ណ្តា​ញ​និង​ការ​បន្លំលួចដំណើរការ​​។

លោក​ Rong បាន​និយាយ​ថា នេះពិត​ជា​មាន​តម្រូវ​ការ​ដើម្បី​ធានា​ថា​អ៊ីន​ធឺ​ណិ​ត​គឺ​មាន​សុវត្ថិភាព​​ខណៈ​ដែល​សេដ្ឋកិច្ច​អ៊ិ​ន​ធឺ​ណិ​តត្រូវ​បាន​រីកចំរើនពី 15 ទៅ 25​% (នៅ​ក្នុង​ទីផ្សារ​ដែលមានការ​អភិវឌ្ឍ​ន៍​)​ ​។

សូមតាមដានសម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​គ្រប​ដ​ណ្ត​ប់នៅក្នុងព្រឹត្តិការណ៍ ITET  2014 របស់​យើង​ !