ស្រោមទូរស័ព្ទដៃ iPhone ប្រចាំខែ: ម៉ូតរដូវរងា Wonderland

ជា​មួយ​នឹង​ថ្ងៃ​បុណ្យ​ណូអែលដែល​ជិតឈានមកដល់នៅក្នុងពេលខាងមុខនេះ​ យើងនឹងលើកយកស្រោម​ទូរស័ព្ទដៃ iPhone ម៉ូតរដូវរងារដ៏គួរជាទីពេញចិត្ត​របស់​យើង​មកបង្ហាញជូន។ ជំនួស​អោយម៉ូតសា​ន់​តា​ក្លូ​ស / សត្វ​រមាំង​ធម្មតា​ ​យើងសូមណែនាំអ្នក​ទាំង​អស់​គ្នា​នៅក្នុងរដូវ​កាល​បុណ្យ​នេះ​ជាមួយនិងម៉ូត​រដូវរងា Wonderland។

Screen Shot 2014-12-08 at 4.14.02 pm

ប្រាកដ​ណាស់​ វានៅ​តែ​មានអាកាសធាតុ​ក្តៅ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​ប្រហែល​ជាស្រោមទូរស័ព្ទដៃ រដូវរងា Wonderland ​ដោយ Zazzle អាច​ជួយ​អោយអ្នកត្រជាក់​បាន​​។ សូមសរសើរដល់រូបភាព​ព្រិល​ដ៏ស្រស់​ស្អាតនឹង​ប្រហែល​ជា​ធ្វើអោយអ្នក​មាន​អារម្មណ៍​ថា​មាន​ខ្យល់​​ត្រជាក់​នៅ​ចំពីមុខ​របស់​អ្នក… ប៉ុន្តែ​សូមកុំបន្ទោស​ពួក​យើង​ប្រសិន​បើ​អ្នក​សម្លឹង​មើលទៅ​ដូចជាវែងពេក​នៅ​ក្នុង​ស្រោមទូរស័ព្ទដៃ​របស់អ្នក​។

Penguin

នៅ​ពេល​ដែល​អ្នក​គិត​ថា​រដូវរងា​រ​នៅ​ក្នុង​កន្លែង​ណា​មួយ​ដូច​ជានៅទ្វីបអង់តាក់ទិក​នោះ តើ​អ្នក​ស្រមៃពីសត្វ penguins ដែរឬទេ? ការ​រចនា​ដ៏​សាមញ្ញ​​​ស្ទើរ​តែ​មិន​មាន​ដុំព្រិលតុបតែងនៅលើសត្វ penguins ដ៍​គួរ​អោយ​ស្រឡាញ់​ទាំងពីរនេះ​។ អ្វីដែលកាន់តែ​ល្អ​ប្រសើរ​ជាង​នេះគឺស្រោមទូរស័ព្ទដៃនេះ​គឺ​មានសភាព​ធន់​ដែលធានាថាសត្វ penguins នឹងស្ថិតនៅ​ក្នុងប្រអប់​ដៃ​របស់​អ្នក​សម្រាប់​រយៈពេល​ដ៏​យូរ​។

Screen Shot 2014-12-08 at 4.13.15 pm

តើអ្នកចូលចិត្តព្រិលដែរឬទេ​? មិន​ថា​អ្នក​បាន​ជួប​ប្រទះវាឬ​ក៏អត់ ព្រិលក៏មានលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់វាដែល​ធ្វើអោយអ្នក​ចូលចិត្តវា​ផងដែរ។ ស្រោមទូរស័ព្ទដៃ Navy Blue Snowflake ដោយ Zazzle ត្រូវ​បានរចនាឡើងជាមួយ​នឹងរូប​ព្រិល​និងបញ្ចាំងពន្លឺផ្លេកៗ​ដើម្បី​ទាក់ចិត្ត​របស់​អ្នក​។

ស្រោមទូរស័ព្ទដៃ​ទាំង​អស់​ខាង​លើ​នេះ​អាច​រក​បាន​សម្រាប់​ទូរស័ព្ទ iPhone 4 ឬក៏ 6 (6 plus) ។