ស្រោមទូរស័ព្ទ iPhone ប្រចាំខែ : ម៉ូតកំពូលវីរៈបុរស !

ជារៀងរាល់​ខែ​យើងរើសយក​ស្រោម​ទូរស័ព្ទ iPhone មួយ​ចំនួន​មក​ជ្រើសរើសធ្វើជា “ស្រោម ទូរស័ព្ទ iPhone ប្រចាំខែ​​” ។ ខែ​នេះ​ម៉ូតកំពូលវីរៈបុរសបាន​ឈាន​ឡើង​​ដល់កំរិតកំពូល​​ !

ប្រសិន​បើ​អ្នក​ធ្លាប់​លួច​សុ​បិ​ន្ត​ក្លាយ​ទៅ​ជា​កំពូល​វីរបុរសម្នាក់ ស្រោមទូរស័ព្ទដៃ iPhone ដ៏ល្អ​នេះ​អាច​ទាញយកចំណាប់អារម្មណ៍​ពី​អ្នកបាន​។ អស់រយៈពេលជាង​មួយ​ឆ្នាំមកនេះ​ម៉ូតកំពូលវីរៈ បុរសនេះ​​ហាក់ដូចជាពុំសូវមានមាន​ម៉ូត​ច្រើនប៉ុន្មានទេ​​។ ខ្សែ​ភាព​យ​ន្ដ​ដ៏​ធំ​មួយ​ដែល​ទទួលបាន​ភាពជោគ​ជ័យ​នៅ​តាមរោងកុន​និង​ទទួលបានអ្នក​គាំទ្ររាប់​លាន​នាក់នោះ​បានផ្តល់ជា​ផលិតផល​សម្រាប់​ទូរស័ព្ទ​របស់​យើង​ចាប់ពី Marvel និង DC Comics universes ដែល​បាន​ចូល​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។

1. ស្រោមទូរស័ព្ទដៃ Bandai – Batmobile

សូមពិនិត្យ​មើលស្រោម​ទូរស័ព្ទ iPhone ល្អ​ៗដែល​អាចបំ​លែង​ទូរស័ព្ទ iPhone របស់​អ្នក​ទៅ​ជាបុរសប្រជៀវបាន​។ វា​អាចការពារ​ទូរស័ព្ទ iPhone របស់​អ្នក​ពី​ការ​ធ្លាក់​និងរង​ការ​ប៉ះទង្គិចបាន​​។ វា​ថែមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​អំពូលភ្លើងដ៏តូច​មួយសំរាប់ការពារ​និមិត្ត​សញ្ញាប្រជៀវផងដែរ​។ ស្រោមទូរស័ព្ទនេះ​មាន​តម្លៃ​នេះ​ប្រហែល $ 57 ។

iphone case batman

2. ស្រោមទូរស័ព្ទដៃ Marvel – Iron Man Mark VII

បំពាក់​ទូរស័ព្ទ iPhone របស់​អ្នក​ជាមួយ​នឹង​ស្រោមទូរស័ព្ទ​បុរស​ដែក​ពាក់​គ្រឿង​សឹក​​។ អ្នក​ក៏​អាច​បើក​ស្មារបស់វា​ដើម្បី​បើកគម្រប​កាមេរ៉ាផងដែរ​។ ស្រោមទូរស័ព្ទនេះផលិត​​ឡើង​សម្រាប់​អ្នកដែលចូលចិត្តបុរស​ដែក ។

iphone case iron man

3. ស្រោមទូរស័ព្ទដៃ Superman

​ដាក់​ស្រោមទូរស័ព្ទដៃ​នេះ​ទៅក្នុងទូរស័ព្ទ iPhone របស់​អ្នក​ហើយ​វា​នឹង​ហោះ​ហើរ​​ភ្លាម​និង​បាញ់​ឡាស៊ែរ​តាម​រយៈ​ភ្នែកកាមេរ៉ា​។ លើសពី​នេះ​ទៅ​ទៀត​​រូបអាវ​ដណ្តប់ឥតស្មា​រ​គឺសាកសមទៅនិង អ្នកគាំទ្រស្រោមទូរស័ព្ទដៃនេះ។ ស្រោមទូរស័ព្ទនេះ​នឹង​ការពារ​ទូរស័ព្ទដៃរបស់អ្នកដូចជា​​បុរស​ដែកពិតៗ​​​ធ្វើអញ្ចឹង​ ​។

iphone case superman

យើង​សង្ឃឹម​ថា​អ្នកនឹង​រីករាយ​ជាមួយនិង​ស្រោមទូរស័ព្ទដៃ​វី​រៈ​បុរស​​ទាំង​នេះ ហើយ​យើងក៏សូម​អញ្ជើញ​អ្នក​ឱ្យ​ដាក់​ស្នើ​ជម្រើស​ស្រោមទូរស័ព្ទដៃ iPhone របស់​អ្នក​សម្រាប់​ការ​ចេញ​ផ្សាយ​នៅ​ខែ​ក្រោយ ​!

Sources : Gizmodo - Mobile Brando - Gizmodiva