ស្រោមទូរស័ព្ទ iPhone ប្រចាំខែ : ម៉ូតស្រោមទូរស័ព្ទដៃដ៏កំពូល

ចំពោះ​ប្រភេទស្រោមទូរស័ព្ទ iPhone​ ប្រចាំខែនេះ យើង​នឹងលើកយកមកបង្ហាញ​នូវស្រោមទូរស័ព្ទដ៏​អស្ចារ្យ​ដែល​ខុសប្លែកពីស្រោមទូរស័ព្ទធម្មតា​ ! ចាប់ពីប្រភេទដែលប្រឆាំងទៅនិង​ទំនាញផែនដី​រហូតដល់ម៉ូត​ដែលអាចសាកបញ្ចូលថ្ម​បាន។

ស្រោមទូរស័ព្ទ Mega Tiny ដែលអាចប្រឆាំងទៅ​និង​ទំនាញផែនដីបាន​

mega-tiny-corp-zero-g

នៅ​ក្នុងបញ្ជី​តំបូងរបស់​យើង ​យើងមាន​ស្រោមទូរស័ព្ទ iPhone ដ៏ពិសេស​មួយ​ដែលអាចប្រឆាំងទៅនិង​ទំនាញផែនដីបាននោះគឺ Mega Tiny ។ ស្រោមទូរស័ព្ទ​នេះអាច​អនុញ្ញាត​អោយអ្នក​បិទភ្ជាប់​ទូរស័ព្ទ iPhone របស់​អ្នក​នៅលើជញ្ជាំងផ្ទះបាន​ដោយ​មិនធ្វើអោយ​ស្អិតឬបន្សល់ទុកស្នាម​ប្រឡាក់អ្វីឡើយ​។

លក្ខណៈ​ពិសេស​ដ៏មិន​គួរអោយជឿ​បែបនេះ អាចត្រូវ​បានធ្វើឡើងដោយ​​សម្ភារៈ nano​ ដ៏​ពិសេស​មួយ​នៅ​ផ្នែកខាងក្រោយស្រោមទូរស័ព្ទដៃ​នេះ​ដែល​ផ្តល់​នូវ​ការ​ឆក់ស្រូប​យ៉ាង​ខ្លាំង​ទៅ​លើ​សម្ភារ​ដែល​ភាគ​ច្រើន​ជា​ផ្ទាំងកញ្ចក់ ​ដែក ​និង​ផ្ទៃ​ក្រឡា​ក្បឿង​​។

Screen Shot 2015-06-14 at 9.55.12 am

ស្រោមទូរស័ព្ទនេះមាន​កម្រាស់​ត្រឹម​តែ 3mm តែប៉ុណ្ណោះ ភាពស្តើង​នេះបាន​ធ្វើ​អោយ​វា​មានភាពងាយ​ស្រួល​ក្នុង​ការ​ដាក់ចូលនៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​និង​មាន​គែម​​ឡើងលើ​ដើម្បី​ការពារ​ទូរស័ព្ទ iPhone របស់​អ្នក​ពី​ការ​រលាក់​និង​ការ​ធ្លាក់​​។ ​ស្រោមទូរស័ព្ទដៃនេះមានពីរ​ពណ៌សំរាប់ជ្រើសរើសគឺពណ៌​ខ្មៅ​និង​ពណ៌​ស​។

សូមពិនិត្យមើល​វីដេអូ​ខាង​ក្រោមស្តីអំពីស្រោមទូរស័ព្ទ Mega Tiny ​នេះ​​!

ស្រោមទូរស័ព្ទដៃ Nexpaq

photo-original copy

ស្រោមទូរស័ព្ទដៃ iPhone បន្ទាប់​នៅក្នុង​បញ្ជីនេះ​គឺ​ជា​ស្រោមទូរស័ព្ទដៃដ៏ឆ្លាត​វៃសម្រាប់​ស្មាតហ្វូន​។ ស្រោមទូរស័ព្ទដៃ Nexpaq នីមួយៗ​ត្រូវបានគេរចនាឡើងដោយមានផ្ទុក​ថ្មជំនួយ​ដើម្បី​ផ្តល់​អោយ​ទូរស័ព្ទដៃ iPhone របស់​អ្នក​កាន់តែមានថាមពល​ថ្ម​បន្ថែម​ទៀត​ខណៈ​ពេល​ដែល​វាបំពេញ​មុខងារ​ក្នុង​ការ​ការពារ​ទូរស័ព្ទ iPhone របស់​អ្នក​។

nexpaq-in-hand-with-flower-1280x853

ស្រោមទូរស័ព្ទដៃដ៏​ឆ្លាតវៃមួយនេះ​មានបីពណ៌សំរាប់ជ្រើសរើសគឺ​ពណ៌​ខ្មៅ បៃតង​ និង​ពណ៌ស​។

សូមស្វែងយល់​បន្ថែម​អំពី​របៀប​ដែលស្រោមទូរស័ព្ទដៃ​ដ៏​អស្ចារ្យ​នេះ​តំណើរការនៅ​ក្នុង​វីដេអូ​ខាង​ក្រោម​ !

ស្រោមទូរស័ព្ទ AQUATIK Ultra-Protective ដោយ LUNATIK

Screen Shot 2015-06-12 at 5.32.54 pm

សំរាប់ស្រោមទូរស័ព្ទចុង​ក្រោយ​នេះ ​យើង​មានម៉ូដែល Aquatik​ ជាស្រោមទូរស័ព្ទការពារ​​ដ៏ស្តើងមួយដែលអាចការពារពីការជ្រៀតចូលនៃធូលីដីនិងទឹកដើម្បីការពារ​ទូរស័ព្ទ iPhone របស់អ្នក ។

KS_Story v4

ស្រោមទូរស័ព្ទដៃ Auqatik នេះមាន 4 ពណ៌​ដ៏គួរ​អោយទាក់​ទាញ​ដើម្បី​អោយសាក​សម​ទៅនិងស្ទីលរបស់អ្នកគឺមានពណ៌ ខ្មៅ​ ពណ៌​ទឹកក្រូច​និង​ពណ៌​ផ្កាឈូក​។