ស្រោមទូរស័ព្ទ iPhone ប្រចាំខែ : បង្កើនសំលេងអោយលឺកាន់តែខ្លាំង

យើង​ប្រើ​ប្រាស់ទូរស័ព្ទ iPhone របស់​យើង​សម្រាប់​ហេតុផលជា​ច្រើន​ ​ប៉ុន្តែ​ភាគ​ច្រើន​នៃ​មុខងារ​ទាំង​នោះ​តម្រូវ​អោយមាន​សំឡេង​។ វាអាចជាហ្គេម សំលេងរោទ៍ ​តន្ត្រី​ ឬ​សូម្បី​តែជា​ប្រព័ន្ធ GPS​, សំលេងគឺ​ជា​ផ្នែកដ៏​សំខាន់មួយ​នៃ​ទូរស័ព្ទ​របស់​យើង​។ នៅក្នុងខែ​នេះ​យើងនឹង​​បង្ហាញ​អ្នក​អំពី​ស្រោមទូរស័ព្ទដែល​អាច​នាំ​មក​នូវសំលេង​​កម្រិត​ខ្ពស់​និង​មាន​គុណភាព​ល្អ​ប្រសើរ​ជាង​មុន​។

AMP

ត្រូវបាន​បង្កើត​ឡើង​ដោយ​អតីត​បុគ្គលិក​ក្រុមហ៊ុន Microsoft ។ amp ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បង្កើន​សំឡេង​អោយឮ​ខ្លាំង​ពី​ទូរស័ព្ទ iPhone របស់​អ្នក​។ មិន​ត្រឹម​តែ​ប៉ុននោះ វា​ក៏​អាច​លៃតំរូវទៅតាមចំនង់ចំនូលចិត្តនៃបទ​ពិសោធ​អូឌីយ៉ូ​របស់​អ្នក​បានផងដែរ។

AMP iPhone 2

Amp ត្រូវបានបំពាក់ទៅដោយ​មីក្រូហ្វូន​ដែលនឹង​វាស់ស្ទង់​សំឡេង​នៅ​ក្នុង​បរិស្ថាន​របស់​អ្នក​និង​លៃ​តម្រូវអោយ​ឮ​ខ្លាំង​និងទំរង់នៃ​អូឌីយ៉ូ​របស់​ខ្លួន​។ស្វែងយល់​បន្ថែម​អំពី amp នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​:

CandyShell Amped

ស្រោមទូរស័ព្ទដៃ​នេះ​មិន​មែន​ជាប្រដាប់បំពងសំលេង​ពិតទេ ​ប៉ុន្តែ​វា​អាច​ធ្វើ​អោយសំឡេង​ចេញ​ពី​ទូរស័ព្ទ iPhone របស់​អ្នក​លឺខ្លាំង​និង​ច្បាស់​ដល់ទៅពីរ​ដង​ ​។ លើស​ពី​នេះ​ទៅទៀត ​វា​នឹង​មិន​ប្រើប្រាស់ថាមពលថ្មពី​ទូរស័ព្ទ​របស់​អ្នកឡើយ ​! ស្រោមទូរស័ព្ទ Amped របស់ CandyShell មាន​ការ​រចនា​ផ្នែក​ខាងក្នុង​តែ​មួយ​គត់​ដែល​អាច​ពង្រីក​សំលេងទូរស័ព្ទ ​ iPhone របស់​អ្នក​។ ផ្នែក​ខាងក្រៅដ៏រឹងរបស់ ​Amped ក៏​បានផ្តល់​នូវ​ការ​ការពារ​ពីការប៉ះទង្គិចនៃ​ទូរស័ព្ទ iPhone របស់​អ្នកផងដែរ​។

CandyShell

ស្រោមទូរស័ព្ទបំពងសំលេង Zagg

ចង់បានឧបករណ៍បំពងសំលេងដែលមានមុខងារ​ច្រើនដែរឬទេ ? ប្រដាប់បំពងសំលេងនៅ​លើ​ ស្រោមទូរស័ព្ទដៃ Zagg នេះគឺ​អាចដកចេញពីគ្នាបាន ​ហើយ​តំនើរការជាមួយ​នឹង​បច្ចេកវិទ្យា​ប្លូ​ធូ​ស ​ដូច្នេះ​អ្នក​អាច​ដាក់​វា​នៅ​កន្លែង​ណា​ដែល​អ្នក​ចង់​បាន​។ វា​មាន​ថាមពល​ថ្ម 1800mAh ដែល​អាចផ្តល់ថាមពលដល់ឧបករណ៍បំពងសំលេងរបស់អ្នក ហើយ​ក៏​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​សាក​ថ្មទូរស័ព្ទ​របស់​អ្នក​ប្រសិន​បើ​ចាំបាច់​។

Zagg1

បង្កើនគុណភាព​ជីវិត​របស់អ្នកជាមួយនិងគុណភាព​សំ​លេង​ដ៏ល្អ​ប្រសើរជាង​មុន​នៅ​ថ្ងៃ​នេះ​ ​! អ្នក​នឹង​តែងតែ​ជា​ជីវិត​ដែលពោរពេញទៅដោយការជប់លៀង​។