ស្រោមទូរស័ព្ទ iPhone ប្រចាំខែ : បន្ទះសំរាប់់តែងខ្លួន

ស្ត្រីស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលស្អាតនិងងាយស្រួលហើយនៅក្នុងខែនេះយើងបានរកឃើញការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពស្រស់ស្អាតនិងបច្ចេកវិទ្យានៅនិង Too Faceed របស់ទូរស័ព្ទ iPhone នោះគឺបន្ទះសំរាប់តែងខ្លូន – ទាំងពីរនេះមានមុខងារជាស្រោមទូរស័ព្ទយ៉ាងរឹងមាំនិងជាផលិតផលគ្រឿងសំអាងយ៉ាងមានគុណភាព !

Photo Credits: Too Faced

Photo Credits: Too Faced

បច្ចុប្បន្ននេះ Too Face ហាក់ដូចជាម៉ាកយីហោគ្រឿងសំអាងតែមួយមុខគត់ដែលបញ្ចេញនូវគំនិតស្រោមទូរស័ព្ទដៃ iPhone របស់ខ្លួន។ ផលិតផលតុបតែងមុខ របស់ពួកគេត្រូវបានទទួលការកោតសរសើររួចទៅហើយ។ ទោះបីជាយ៉ាងណាយើងមានចំងល់អំពីភាពជាប់លាប់ចំពោះស្រោមទូរស័ព្ទដៃនិងការតុបតែងខ្លួននេះ ដោយសារតែគុណភាពនិងទំហំ ។ វាអាចនឹងធ្វើជាអំណោយដ៏ស្រស់ស្អាតបាន ប៉ុន្តែវាមិនចាំបាច់រាល់ថ្ងៃនោះទេ។

Photo Credits: Too Faced

Photo Credits: Too Faced

ស្រោមទូរស័ព្ទដៃនេះមានពីរជម្រើស: Jingle All The Way ( ម៉ូតសំរាប់ថ្ងៃលំហែកាយ ) និង Candy Bar ( ចេញពីផលិតផលសូកូឡារបស់ពួកគេ ) ។ ទាំងពីរម៉ូតនេះ មានតំលៃប្រហែល 25 ដុល្លារនៅលើគេហទំព័ររបស់ពួកគេ។ បន្ទះតុបតែងខ្លួននេះគឺអាចផ្ដាច់ចេញពីស្រោមទូរស័ព្ទដៃបាន ដោយផ្ដល់អោយអ្នកនូវជម្រើស ក្នុងការប្រើប្រាស់ដែលគ្រាន់តែជាស្រោមទួរស័ព្ទឬក៏មានពណ៌។

គ្រប់បន្ទះទាំងអស់មានមកជាមួយនូវប្រដាប់គូសត្របកភ្នែកចំនួន 11 ពណ៌ផ្សេងៗគ្នានិងប្រដាប់គូសមុខ ។

ការពារទូរស័ព្ទ iPhone របស់អ្នកពីការបែកបាក់  យើងពិតជាមានអារម្មណ៍ថាស្រោមនេះជាកាដូដ៏ល្អឥតខ្ចោះសម្រាប់ឪកាសទាំងឡាយ។ តើអ្នកគិតយ៉ាងម៉េចដែរ – តើគួរតែដាក់ដាច់ដោយឡែកពីគ្នាឬដាក់រួមគ្នា?