ស្រោមទូរស័ព្ទប្រចាំខែម៉ូត Hip Hop !

ជា​រៀងរាល់​ខែក្រុម​ការងារ​​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជាយើងបាន​ជ្រើសរើស​ប្រភេទ​ស្រោម​ទូរស័ព្ទ iPhone  ”ស្រោមទូរស័ព្ទ Iphone ប្រចាំ​ខែ​” ។ ខែ​នេះយើងជ្រើសរើសម៉ូត Hip Hop ​!

iphone case of the month

យើង​មិន​ភ្ញាក់​ផ្អើល​នឹង​ជម្រើស​នេះ​ទេព្រោះ​ថា​​ចង្វាក់ Hip Hop គឺជាចង្វាក់​ដ៏​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ការពិត​ណាស់​ខណៈ​ពេល​ដែលយើង​កំពុង​ដើរ​កាត់តាមដង​វិថី​នៃ​រាជធានី​ភ្នំពេញ​ អ្នក​អាច​នឹង​​កត់សម្គាល់​ឃើញថា​ផលិតផល​មួយ​ចំនួន​ដូច​ជា​អាវ​យឺតនិង​មួក​បង្ហាញពីផ្លាកសញ្ញា Hip Hop ​ដ៏​ល្បី​ល្បាញ។

ហាង​មួយចំនួន​ផ្តល់​នូវ​របស់របរ Hip Hop  កាលីប កាលីប មួយចំនួនដូចជាកាបូប​លុយនិងកាបូបស្ពាយ ប៉ុន្តែស្រាម​ទូរស័ព្ទដៃ iPhone ពិតជារបស់​មួយ​ដ៏គួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ​! ប្រសិន​បើ​អ្នក​ចង់បានរបស់របរ Hip Hop ទាំងនោះ​​អ្នក​អាច​រក​ទិញបាននៅ​ជុំវិញ​ផ្សារ​រុស្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ​។

ចុះ​អ្នកវិញ តើអ្វីជា​ស្រោមទូរស័ព្ទ iPhone ដ៏គួរជាទីពេញចិត្ត​របស់​អ្នក​ ​?

សូមផ្ដល់​យោបល់​របស់​អ្នក​​មក​យើង​តាមរយៈ contact[at]geeksincambodia.com ហើយ​យើង​នឹង​ជ្រើស​យកម៉ូត​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចេញផ្សាយ​នៅ​ខែ​បន្ទាប់​ទៀត ​! ;)