ស្រោមទូរស័ព្ទ iPhone ប្រចាំខែ:ម៉ូត Droolicious

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​បាន​ត្រឡប់​មក​វិញហើយ​ជា​មួយ​នឹង​ស្រោមទូរស័ព្ទ iPhone ប្រចាំខែ​នេះ ! នៅក្នុងខែនេះ យើងមានម៉ូត “Droolicious​” យើង​ធានា​ថា ​អ្នក​នឹង​ចង់ញាំ អាហារ​មួយ​ចំនួន​ហើយបន្ទាប់ពី​បានប្រើវានៅ​ក្នុងខែ​នេះ​។ ស្រោមទូរស័ព្ទ iPhone របស់​យើង​មាន​មុខងារ​ជា​ច្រើនយ៉ាង​។ សម្រាប់​មុខងារមួយចំនួន​ វាអាច​ការពារ​ទូរស័ព្ទ​របស់​ពួកគេ​ទៅនឹងស្នាមឆ្កូត​​។ ចំពោះ​មុ​ខងារដទៃ​ទៀត​វាផ្តល់សោភ័ណភាពលើរូបរាង​និង​មុខងារ​នៃ​ទូរស័ព្ទ​របស់​ពួកគេ​។

Bacon Pic

ម៉ូត Droolicious​ ដំបូង​គេគឺម៉ូត bacon and sunny side upមកពី Strapya ។ ម្ហូបចៀន​នេះមើលទៅ​កាន់​តែ​ល្អឥតខ្ចោះ​ ស្រោមទូរស័ព្ទនេះ​គឺធានាថាធ្វើ​អ្ន​ក​ប្រើវា​ឃ្លានជាមិនខាន​។ស្រោមទូរស័ព្ទនេះអាច​នឹង​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​បាន​យូរ​ជាងគេ​បំផុត​ទេ ​ប៉ុន្តែ​វាមានលក្ខណៈ ទាក់ទាញ​ភ្នែក​។

Chocolate

បន្ទាប់​មកទៀតនោះគឺជាដុំ​សូកូឡា មកពី Zazzle សម្រាប់​​អ្នកទាំងឡាយណា​ដែលចង់អោយ ផ្អែមជាប់ធ្មេញ​​​នោះ​។ អ្នក​ប្រហែល​ជា​នឹង​ត្រូវ​សំលឹងមើល​ទូរស័ព្ទ iPhone របស់​អ្នក​នៅ​គ្រប់​ពេល​វេលា​ជាមួយនិងស្រោមទូរស័ព្ទដៃនេះ​។ ដោយអាចប្រើ​ប្រាស់​បានយ៉ាង​យូរ​និង​មាន​ទម្ងន់​ស្រាល​នោះ​ វា​បង្ហាញ​ពី​អាហារ​សម្រន់មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​បញ្ចប់​វាជាមួយនិង​អាហារ​របស់​អ្នក​។

Watermelon

ជា​ចុង​នេះក្រោយ​នេះគឺជាអ្វី​មួយ​ដែល​ធ្វើអោយអ្នកមាន​សុខភាព​ល្អ​នោះគឺស្រោមទូរស័ព្ទ ចំនិត​ឪឡឹក ដោយ Victoria រឿងសម្ងាត់​អាច​ត្រូវបាន​រក​ឃើញ​នៅ​លើ Udocase។ ដូច្នេះ​មើលទៅគួរអោយផ្អែមនិងស្រស់ស្រាយ​ណាស់​ ​វា​គ្រាន់​តែ​​ជា​ចំណិត​​ឪឡឹកមួយ​ ​វា​​អាច​ការពារ​ទូរស័ព្ទ iPhone របស់​អ្នកពី​ធូលី​ដី​និង​​ស្នាមឆ្កូតបានយ៉ាងមាន​ប្រសិទ្ធិ​ភាព។