ព្រឹត្តិការណ៍យុវជន Spike វៀតណាម ឆ្នាំ 2014: រហូតដល់ហ្គេមរបស់អ្នក

ជាទូទៅនៅ​ពេល​ដែល​ក្រុម​នេះ​បាន​ចូលរួមប្រកួតប្រជែងនោះ​ ពួកគេមានការខិតខំយ៉ាង ខ្លាំង ការប្រកួតប្រជែងយុវជន Spike ​វៀតណាម នៅ​ទីនេះ​ដើម្បី​ចាប់​យក​ស្មារតីនៃ​ហ្គេមនេះ ដោយ​ផ្តល់ការ​ណែនាំ​ដែលមិនធ្លាប់​មាន​ពីមុន​មក​សម្រាប់​ទេពកោសល្យ​ច្នៃ​ប្រឌិតរបស់​យុវវ័យ​វៀតណាម។ នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​មុន​ការ​ជ្រើស​រើស​សម្រាប់​ក្រុម​អ្នក​ជំនាញ​វ័យ​ក្មេង (អាយុ​ 28 និង​ក្រោមនេះ​) ដើម្បី​តំណាង​អោយ​ប្រទេស​វៀតណាម​ជាមួយនិង​ការ​ប្រកួត​ប្រជែង​ថ្នាក់​តំបន់​នៅ​ឯពិធី​​ច្នៃ​ប្រឌិត​ Spikes Asia 2014  ​ដែលល្បី​ឈ្មោះ​បំផុត​ខាងការច្នៃប្រឌិតនៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​​ធ្វើឡើងជា​រៀងរាល់​ឆ្នាំនៅ​​ក្នុងខែ​កញ្ញា​នាប្រទេស​សិង្ហបុរី​។

ព្រឹត្តិការណ៍នេះរៀបចំ​ដោយ AiiM ដែល​ជា​អ្នកតំណាង​ផ្លូវការ​នៃ​ព្រឹត្តិការណ៍ ​Spikes Asia នៅ​ប្រទេស​វៀតណាម​​។ ជាមួយ​នឹង​បញ្ជី​ចុង​ក្រោយ​នៃ​ក្រុម​ដែលស្ថិតក្នុងការ​សាកល្បងនោះ​ នៅដំណាក់​កាល​​ក្រោយ​នឹង​ឃើញ​មានសិក្ខាសាលា​ជា​សាធារណៈ​ដែលធ្វើ​ឡើង​នៅ​ថ្ងៃទី 18 ខែ​កក្កដា ជាមួយ​នឹង​ការ​ចាប់​ផ្តើ​ម​ការប្រកួត​ប្រជែងដែលមានរយៈពេល 48 ម៉ោង​ រហូតដល់ ថ្ងៃទី 20 ខែ​កក្កដា​ ហើយ​ពិធី​ទទួល​រង្វាន់នឹងធ្វើឡើង​នៅ​ថ្ងៃ​ទី 25 ខែ​កក្កដា ឆ្នាំ 201​​4 ។

Vietnam Young Spikes 2014

Photo Credits: Vietnam Young Spikes 2014

ការប្រកួតប្រជែងដែលមានរយៈពេល​ពីរ​ថ្ងៃ​នេះនឹង​ឃើញ​មានបញ្ជី​សម្រាំង​ក្រុមដែល​​រួម​បញ្ចូល​យុទ្ធនានៅក្នុងការ​​ឆ្លើយ​តប​ទៅ​នឹង​ការ​កំណត់​និយមន័យ​ដ៏​ខ្លី​។ ក្រុម​នេះ​នឹង​ធ្វើបទ​បង្ហាញដ៏​ខ្លីមួយ​ដើម្បី​សង្ខេប​យុទ្ធនាការ​របស់​ពួក​គេ​រួម​ទាំង​របៀប​ដែល​វា​នឹង​ត្រូវ​បាន​បើក​ដំណើរ​ការ​និង​ប្រតិបត្តិ​នៅ​ទូទាំង​ប​ណ្តា​ញទាំង​បីនោះ​។ ក្រុមទាំងបីដែលមាន​ពិន្ទុ​ខ្ពស់​បំផុត​នឹង​ត្រូវ​ទទួល​បានពាន​រង្វាន់​មាស ​ប្រាក់​ និង​ សំ​រិ​ទ្ធ​នៅ​ក្នុង​ពិធី​នេះ​។ អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​នឹង​ត្រូវបានគេឧបត្ថម្ភក្នុង​ការ​ធ្វើ​ដំណើរ​ក្នុងរយៈពេល​បួន​ថ្ងៃ​ទៅកាន់​ប្រទេស​សិង្ហបុរី​ដើម្បី ចូលរួមការ​ប្រកួត​ប្រជែង​​យុវជន Spike ​ ប្រចាំ​តំបន់​នៅ​ឯព្រឹត្តិការណ៍ Spikes Asia Festival ​!

សម្រាប់​អ្នកទាំងឡាយណា​ដែល​ចូលចិត្ត​សិក្ខាសាលា​នេះ “អំណាចនៃ​ការច្នៃប្រឌិតចុងក្រោយ បំផុត” នេះនឹង​ឃើញ​មានអ្នកដឹក​នាំ​ច្នៃ​ប្រឌិត​មក​ពី​ទី​ភ្នាក់​ងារ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ល្បី ល្បាញបានមក​ប្រមូលផ្តុំ​គ្នា​ដើម្បី​ចែក​រំលែក​ទស្សនៈ​អំពី​អំណាច​នៃ​ការ​ច្នៃ​ប្រឌិត​និង​ផល​ប៉ះពាល់​របស់​វា​មក​លើ​អាជីវកម្ម​។ របៀប​វារៈ​ត្រូវបានគេ​មើល​ឃើញ​ថាមានការទំនាក់ទំនងនិង​ការពិភាក្សា​ជាមួយ​សមាជិក​នៃ​គណៈវិនិច្ឆ័យដើម្បី​ពង្រឹង​សក្តា​នុ​ពល​នៃ​ការ​យល់​ដឹង​។ នេះ​ជាសិក្ខាសាលា​លើក​ដំបូងមួយ​ដែល​ត្រូវ​បានគេ​ណែនាំ​ដែល​ធ្វើ​ឱ្យ​មាន​ឱកាស​រៀន​សូត្រ​ដ៏​គួរ​ឱ្យ​រំភើប​សម្រាប់​នរណា​ម្នាក់​ដែលចង់ប្រឡូកចូលក្នុងវិស័យផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​! សំបុត្រ​មានតំលៃចាប់​​ពី 500,000 ដុ​ង​ក្នុងមួយនាក់។

ប្រសិន​បើ​អ្នក​ចង់​ស្វែង​រក​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ការ​ប្រកួត​ប្រជែងនេះ សូម​ពិនិត្យមើលការពណ៌នា​នៅលើវេ​ប​សាយ​របស់​ពួក​គេ នៅ​ទីនេះ ! សម្រាប់​ព័ត៌មានតម្លៃ​សូមពិនិត្យ​មើលនៅ​ទីនេះ !