សូមណែនាំអំពី SHE Investment សម្រាប់ស្ត្រីកម្ពុជា

ជាមួយ​នឹង​ការ​ផ្តោ​ត​លើ​ស្ត្រី​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យា​នាពេលចុង​ក្រោយ​នេះ ការ​វិនិយោគ SHE  (Support Her Enterprise)  ​គឺ​ជា​សហគ្រាស​សង្គម​ថ្មីមួយដែលបង្កើតឡើងសំរាប់ស្ត្រី​កម្ពុជា​។ ដូចដែល​បេសកកម្ម​ដ៏​សំខាន់​របស់​ក្រុម​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​ន៍អាជីវកម្ម​ខ្នាត​តូច​ឬ​មធ្យម​អោយមាន​ប្រាក់​ចំណេញ​និង​ប្រកប​ដោយ​និរន្តរភាព​​ក្នុង​ភាពជា​យែ​ន​ឌ័​រ ​ពួក​គេ​នឹង​ត្រូវ​បាន​ផ្តល់​នូវ​ការ​គាំទ្រ​តាម​រយៈ​កម្មវិធីបណ្តុះបណ្តាលអាជីវកម្ម​ជាមួយ​និងសិក្ខាសាលា​បណ្តុះបណ្តាលដ៏​ទៀងទាត់នៅក្នុង​​ប្រព័ន្ធ​គាំ​ទ្រមួយ។

ក្រៅពីការ​វិនិយោគ​ធនធាន​​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​ជា​គោល​បំណងដ៏​ធំ​ដែល​បាន​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​បង្កើត​ប្រាក់ចំណូល​និង​ការងារធ្វើអោយ​សេដ្ឋកិច្ច​ក្នុងស្រុកមាន ភាព​​ក្នុង​​ប្រសើរ​ឡើង​ និង ធ្វើជាស្ពាន​ចម្លងរវាងគម្លាត​យេនឌ័រ​នៅ​ក្នុង​អាជីវកម្ម​និង​ភាព​ជា​សហគ្រិន​។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយបាននិយាយថា​ អង្គការ​នេះ​គឺ​នៅ​ទី​នេះ​ដើម្បី​ផ្លាស់​ប្តូ​រ​របៀប​ដែល​មនុស្ស​គិត​អំពី​ស្ត្រី​ ជំនួញ​ និង​ភាព​ក្រីក្រ​ ហើយ​ដូច​ដែល​ពួក​គេ​បាន​បន្ទរនៅ​លើសេចក្តីថ្លែងការណ៍របស់​ពួក​គេ​ ដោយកំនត់ឡើងវិញនូវគំនិត​នៃ​ការ​វិនិយោគ​ចំពោះ​ស្ត្រី​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ឱកាស​មួយ។ ពួក​គេ​បាន​ទទួល​ស្គាល់​ថា បញ្ហា​ចម្បង​ភាគ​ច្រើនមានប្រភពចេញ​ពី​វិសមភាព​យេនឌ័រ ​ហើយប្រហែល​ជាការកំណត់​គោលដៅ​ក្រុម​យេនឌ័រ​ជាក់លាក់​អាច​បង្ហាញឡើង​ដើម្បី​បង្កើត​ជាការ​ផ្លាស់​ប្តូ​រ​ដ៏​សំខាន់សម្រាប់​មនុស្ស​គ្រប់​គ្នា​។

មកដល់ពេលនេះ​ពួក​គេ​ត្រូវ​បាន​ចូល​រួម​នៅ​ក្នុង​ការភ្ជាប់​ដើមទុន​អាជីវកម្ម​ (ឧទាហរណ៍​ ការ ប្រែក្លាយអាជីវកម្ម​ចូល​ទៅ​ក្នុង​ការ​វិនិយោគ​និង​មាន​ឱកាសដើម្បី​ភ្ជាប់​​ការ​វិនិយោគ​ដើម​ទុន​ជា​មួយ​នឹង​ទី​ភ្នាក់​ងារ​ផ្សេង​ទៀត​) ការ​អប់រំ​ដោយ​មាន​វគ្គ​ប​ណ្តុះ​ប​ណ្តា​របស់​ពួក​គេ​ត្រូវបាន​គាំទ្រ​តាម​រយៈ​ការ​បង្រៀន​និង​​ការគាំទ្រលើ​រចនាសម្ព័ន្ធ​ដើម្បី​លើក​ទឹក​ចិត្តដល់​ការ​រៀន​សូត្រ​ដែល បាន​ចែក​រំលែក​។ នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វិធី​សា​ស្រ្ត​ចម្បង​របស់​ពួក​គេ​បន្ទាប់​ពី​ចំណាយ​ពេលអស់ 12 ​ខែ​លើការ​ស្រាវ​ជ្រាវ​និង​ធ្វើ​ផែនការ​សម្រាប់​ការ​សាកល្បង​របស់​ពួក​គេ​។

មានចំនុចសំខាន់​ដ៏មាន​តម្លៃដែល​គួរអោយកត់​សម្គាល់មួយ​ចំនួន​គឺ ​:

សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា ​រដ្ឋាភិបាល​និង​ភ្នាក់ងារ​គាំទ្រ​អ​ន្ដ​រ​ជាតិ​ដ៏​សំខាន់​ត្រូវ​បាន​កំណត់​ឡើងដើម្បី​វិនិយោគ​លើ​ស្ត្រីក្នុង​​វិស័យអាជីវកម្មខ្នាតតួចនិងមធ្យម

ការ​នេះ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ផ្តោ​ត​អារម្មណ៍​​ពី​រដ្ឋាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អ​ន្ដ​រ​ជាតិ​ធំ​ៗដទៃ​ទៀត​ដែលបាន​ដឹកនាំ​ឆ្ពោះ​ទៅ​រក​ការ​លើក​កំពស់​ឱកាស​ការងារសំរាប់​ស្ត្រី​។ 

ការ​បង់​មក​វិញនូវប្រាក់​កម្ចី​ខ្នាត​តូច​ ​មិន​មែន​ជា​ការ​ចង្អុល​បង្ហាញនៃ​ការ​ទទួល​ភាព​ជោគជ័យ​តែ​មួយមុខ​គត់នោះទេ

“វ​ដ្តនៃការ​ខ្ចី​” ជា​ទូទៅ​គឺ​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​អវិជ្ជមាន​ពី​កម្មវិធី​មីក្រូ​ហិរញ្ញវត្ថុ​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុម​នេះ​បាន​ទទួល​ស្គាល់​​ខណៈពេលដែល​ស្ត្រី​អាច​ទទួល​បាន​ប្រាក់​កម្ចី​ដើម្បី​ចាប់​ផ្តើ​ម​អាជីវកម្ម​ខ្នាត​តូច​និង​ការ​ទទួល​បាន​ការ​ប​ណ្តុះ​ប​ណ្តា​លមួយ​ចំនួន​

ឧបសគ្គ​ជាចំបងដែល​ប្រឈម​មុខចំពោះ​សហគ្រិន​ស្ត្រី មិន​​ចាំបាច់​ជារូបិយវត្ថុនោះទេ

ឧបសគ្គ​ដ៏ចំបងមួយក្នុងចំណោមឧបសគ្គជាច្រើន​គឺ​ជា​សមត្ថភាព​ដើម្បី​ធ្វើ​មាត្រដ្ឋាន​អាជីវកម្ម​ហួស​ពី​មូលដ្ឋាន​ជាតិ​។ ឧបសគ្គ​សេដ្ឋកិច្ច​ ការអប់រំ​ សង្គម ​និង ​វប្បធម៌ ​ជា​ញឹកញាប់​ប​ណ្តា​ល​អោយ​ស្ត្រី​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ចំ​នេះ​ដឹង​ ឬក៏ការ​គាំទ្រណាមួយ​ដើម្បី​ក្លាយ​ខ្លួនជា​ម្ចាស់​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ដែលទទួល​បាន​ប្រាក់​ចំណេញ​និង​ប្រកបដោយនិរន្តរភាព​!

រហូតមកដល់ពេលនេះ​ អង្គការ​សង្ឃឹម​ថានឹងមាន​ការ​ចាប់​ផ្តើ​ម​មួយនៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ 2014 ហើយ​នឹង​ចាប់​ផ្តើ​ម​កម្មវិធី​សាកល្បង​របស់​ពួក​គេ​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ 2015។ កម្មវិធី​នេះ​នឹង​ត្រូវ​បាន​ដំណើរ​ការ​នៅ​ក្នុង​វិស័យ​ទាំង​ពីរ​ជា​មួយ​និងស្ត្រី​ចំនួន 5 នាក់ ​ដោយម្នាក់នៅ​តំបន់​ទីក្រុង (ភ្នំពេញ​) និង អ្នកដទៃ​ទៀត​នៅ​តំបន់​​ជនបទ​។ អ្នក​អាច​រក​ឃើញ​ព័ត៌មាន​បន្ថែម​អំពី​ពួក​គេ​តាម​រយៈគេហៈទំព័រ របស់​ពួក​គេ​ឬនៅលើ ទំព័រ​ហ្វេ​ស​ប៊ុ​ក ​​របស់​ពួកគេ។