ការណែនាំពីឧបករណ៍ Samsung Galaxy GamePad

ក្រុមហ៊ុន Samsung បាន​បង្កើតឧបករណ៍ Galaxy GamePad ដែលជា​ឧបករណ៍​បញ្ជា​ដោយប៊្លូ​ធូ​ស​សម្រាប់​ទូរស័ព្ទដែលតំនើរការនៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។

កាល​ពី​ខែ​មីនា​ក្រុម​ហ៊ុន Samsung បាន​ប្រកាស​ឧបករណ៍​បញ្ជា​ហ្គេម​មួយ​សម្រាប់ទូរស័ព្ទ​ដែល ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលតំនាលគ្នាជាមួយនឹងការប្រកាសចេញ នូវទូរស័ព្ទ Galaxy S 4 ជាផ្លូវការ​។ ឧបករណ៍​នេះ​ផ្តល់​នូវការរំពឹងទុកដ៏​អស្ចារ្យ​​ក្នុងវិស័យ​ហ្គេម​​ទូរស័ព្ទនា​ពេល​អនាគត​។

លក្ខណៈពិសេស

Samsung Gamepad មានបន្ទះ​បញ្ជាចំនួនពីរ ប៊ូតុងស្មា ក្តាបញ្ជាទិសដៅ ​ម៉ឺនុយ​។ ​បើនិយាយពី​ការ​រចនា​វិញវាហាក់ដូចជា​ចម្លែកបន្តិចហើយ​ដែលរំឭក​យើង​ពីប្រដាប់បញ្ជា​របស់ Windows Xbox ​។

ឧបករណ៍​នេះ​តំនើរការ​ជាមួយ​​បន្ទះថ្ម​សាក​​ដែលមានទំ​ង​ន់​សរុបរហូតដល់​ 195g ។

Gamepad ​ឥត​ខ្សែ​នេះ​ភ្ជាប់​ទៅ​កាន់ទូរស័ព្ទ​តាម​រយៈ​ប៊្លូ​ធូ​ស 3.0 ដែល​ទំនង​ជាកាត់​បន្ថយ​​ថាមពលថ្ម​ស្មា​ត​ហ្វូ​នរបស់អ្នក​យ៉ាងខ្លាំង ។

GamePad នេះគឺ​សាកសមជាមួយ​ស្មា​ត​ហ្វូ​ន​ដែលមានទំហំចាប់ពី 4 អ៊ីញ​និង 6,3 អ៊ីញ​ដែល​តំនើរការលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​យ៉ាង​ហោច​ណាស់​តំនើរការជាមួយ Jelly Bean ។ មិន​មាន​ការ​ដាក់​កម្រិត​លើ់ម៉ាកផលិតផលទេ​តែ​ដើម្បី​រីករាយ​ជាមួយ​នឹង​ឧបករណ៍​យ៉ាង​ពេញលេញនោះ​វា​​ទាមទារ​ឧបករណ៍​របស់ Samsung ​។

ជម្រើស​នៃ​បច្ចេកវិទ្យា​ប៉ះលើអេក្រង់

វា​ជា​ការ​ពិត​ណាស់ដែល​ថា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ភាគ​ច្រើន​នៅ​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​លេង​ហ្គេម​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដោយ​សារ​តែ​ការប៉ះលើអេក្រង់អាចកាត់​បន្ថយ​លទ្ធភាព​នៅក្នុង​លក្ខខណ្ឌ​នៃបទ​ពិសោធ​ក្នុង​ការ​លេងហ្គេម​។ អ្នក​អភិវឌ្ឍន៍​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើនក្នុង​ការ​បង្កើត​ហ្គេម​ដែលមានគុណភាព​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ដាក់​កម្រិត​បញ្ជា​។

Gamepad បានជួយត្រួសត្រាយផ្លូវនៃ​ហ្គេម​ជំនាន់​ថ្មី​នៅ​លើ​ទូរស័ព្ទអោយកាន់តែមាន​កម្រិត​ខ្ពស់​បន្ថែម​ទៀត​នៅ​ក្នុងការលេងហ្គេម។ Gamepad សាក​សមឥត​ខ្ចោះ​​ទៅ​នឹង​ហ្គេម​ប្រណាំងប្រជែង​និង FPS (first person shooter ​) និង​ផ្តល់​ឱ្យ​អ្នក​ប្រើ​ប្រាស់ទូរស័ព្ទ​ចល័តនូវ​បទ​ពិសោធនៃការ​លេង​ហ្គេម​ដ៏​អស្ចារ្យ​។

ភាពសមស្របនៃហ្គេម

GamePad អាច​ត្រូវ​បាន​គេប្រើប្រាស់​រួច​ហើយ​ជាមួយ​ហ្គេមចំនួន 35​ ដែលក្នុង​ចំណោម​នោះមាន​ហ្គេម Need For Speed ដែលមានគេចង់លេងច្រើនជាង​គេ Modern Combat 4, Prince of Persia: The Shadow and the Flame.និងមានហ្គេមជា​ច្រើន​ទៀតដែល​ត្រូវ​បានគេ​រំពឹង​ថា​នឹង​មកដល់​។ ហ្គេម EA ​ត្រូវបានប្រកាសរួច​ហើយ​ថា​ខ្លួន​នឹង​បង្កើន​ប្រសិទ្ធភាព​ហ្គេមរបស់​ខ្លួន​សំរាប់លេងនៅលើ GamePad ។ យើង​អាច​ពិចារណាបានថា​អ្នក​អភិវឌ្ឍន៍ហ្គេម​ផ្សេង​ទៀត​នឹង​អនុវត្ត​តាម​និន្នាការ​នេះ​នា​ពេល​អនាគត​អាស្រ័យ​លើ​ភាព​ជោគ​ជ័យ​របស់ GamePad ។

ហេតុ​អ្វី​ត្រូវការ Gamepad ​?

ក្រុមហ៊ុន Samsung កំពុងខិតខំ​ព្យាយាម​យ៉ាង​ខ្លាំងដើម្បីបង្កើនភាពនាំ​មុខរបស់​ខ្លួន​នៅ​ក្នុង​វិស័យ​ហ្គេម​ទូរស័ព្ទចល័ត​។ សព្វ​ថ្ងៃ​នេះ​ទូរស័ព្ទ​ដៃ​តំណាង​ឱ្យ​ការ​រីក​ចំរើន​​​បំផុត​នៃ​វិស័យឧស្សាហកម្ម​ហ្គេម​។ មិន​តិច​ជាង 80​% ទេនៃ​ការ​ទាញ​យក​ហ្គេមទូរស័ព្ទ​​ហើយ​អ្នក​ប្រើប្រាស់​នៅតែ​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន​ដែល​មិន​ធ្លាប់​មានពីមុនមក​នៅ​លើ​វា​។ ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​វិស័យឧស្សាហកម្ម​ហ្គេមនេះ​នឹងមាន​តម្លៃចំនួន 100 ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ 201​​7 ។

ក្រុមហ៊ុន Samsung មិនអាចមានភាព​​អសកម្ម​ជាមួយនិង​​ឱកាស​បែបនេះ​ទេ។

Sources : EngadgetPC Mag –  Video Game Intelligence